fbpx

រីករាយនឹងជម្រើសនៃការផ្ទេរប្រាក់កាន់តែច្រើនពីប្រទេសម៉ាឡេស៊ី

មិថុនា 4, 2018

សេចក្តីប្រកាសព័ត៌មាន
ភ្នំពេញ ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៨

ធនាគារឯកទេសវីង ដែលឈានមុនគេផ្នែកសេវាកម្មធនាគារចល័តនៅកម្ពុជា បានចាប់ផ្តើមសេវាកម្មផ្ទេរប្រាក់អន្តរជាតិពីប្រទេសម៉ាឡេស៊ីក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Valyou ដែលជាអង្គភាពពាណិជ្ជកម្មផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុមួយរបស់ក្រុមហ៊ុនថេនណ័រគ្រុប។

ជាមួយដៃគូសហការថ្មី Valyou ពលករកម្ពុជាដែលកំពុងរស់នៅ និងធ្វើការងារស្របច្បាប់នៅប្រទេសម៉ាឡេស៊ីអាចមានជម្រើសជាច្រើន ក្នុងការផ្ទេរប្រាក់ទៅកាន់ក្រុមគ្រួសារឬសាច់ញាតិរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា តាមរយៈភ្នាក់ងារ Valyou ជាង 2500 នៅទូទាំងប្រទេសឬ កម្មវិធីស្មាតហ្វូន Valyou ។ នៅពេលប្រតិបត្តិការបានបញ្ចប់ ក្រុមគ្រួសារឬសាច់ញាតិរបស់ពួកគេនៅប្រទេសកម្ពុជា អាចដកប្រាក់ពីគណនីវីងឬនៅភ្នាក់ងារវីង ដែលមានទីតាំងនៅជាង៥០០០កន្លែងជុំវិញប្រទេស បានភ្លាមៗ។

លោកចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា “ក្នុងនាមជាធនាគារ​ឯកទេស​ដែលធ្វើការ ដើម្បីផ្តល់ជូនជាដំណោះស្រាយទូទាត់ប្រាក់តាមអនឡាញដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា យើងមានភាពរំភើបយ៉ាងខ្លាំងតាមរយៈភាពជាដៃគូនេះ​ ព្រោះវាបានផ្តល់នូវវិធីសាស្រ្តដែលមានភាពរហ័ស សុវត្ថិភាព និងងាយស្រួលដល់កម្មករចំណាកស្រុកកម្ពុជារាប់ពាន់នាក់ក្នុងការផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រឡាញ់របស់ពួកគេនៅក្នុងប្រទេសកម្ពុជា។”

ភាពជាដៃគូនេះត្រូវបានគេរំពឹងថានឹងផ្តល់នូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុទៅដល់កម្មករចំណាកស្រុកកម្ពុជាជាង 150000 នាក់ដែលកំពុងធ្វើការនៅក្នុងវិស័យផ្សេងៗគ្នា ទូទាំងប្រទេសម៉ាឡេស៊ីរួមមាន វិស័យកសិកម្ម សំណង់ ឧស្សាហកម្ម នេសាទនិងសេវាកម្មបម្រើតាមផ្ទះ។

លោកប្រាសាណា រ៉ាវ អគ្គនាយកស្តីទីនៃក្រុមហ៊ុន Valyou មានប្រសាសន៍ថា “ភាពជាដៃគូជាមួយ វីង នេះគឺជាការចាប់ដៃគូទីបី លើផ្នែកប្រាក់បញ្ញើទៅក្រៅប្រទេស បន្ទាប់ពីក្រុមហ៊ុន Easypaisa និង BKash។ យើងមានការប្តេជ្ញាយ៉ាងពេញលេញ ក្នុងការនាំយកគំនិតច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា ដើម្បីប្រើប្រាស់ក្នុងសេវាកម្ម ផ្ទេរប្រាក់ ក្នុងគោលបំណងផ្តល់ជូនអតិថិជនរបស់យើង នូវការផ្ទេរប្រាក់ដែលភាពងាយស្រួល ប្រកបដោយ ភាពជឿជាក់ និងមានតម្លៃសមរម្យ។”

ជារៀងរាល់ឆ្នាំ ប្រជាជនប្រមាណជា ១.៥ លាននាក់ ជាពលករចំណាកស្រុកដែលធ្វើការនៅក្រៅប្រទេស ហើយពួកគេបានធ្វើការផ្ទេរប្រាក់ជិត ២ ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ មកកាន់គ្រួសាររបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។ ប្រទេសម៉ាឡេស៊ី សឹង្ហបូរី និងថៃគឺជាប្រទេសទាំងបីនៅអាស៊ីអាគ្នេយ៍ ដែលមានចំនួនអ្នក ធ្វើការជាពលករចំនាកស្រុកពីបណ្តាប្រទេសក្នុងតំបន់ច្រើនជាងគេ ដែលមានចំនួនសរុប ៦.៥លាននាក់ ឬ 96% នៃពលកររចំនាកស្រុកក្នុងតំបន់អាស៊ីអាគ្នេយ៍។

អំពីធានាគារឯកទេសវីង

ធនាគារឯកទេសវីង (ខេមបូឌា) លីមីធីតគឺជាអ្នកផ្តល់សេវាកម្មធនាគារចល័តឈានមុខគេនៅក្នុងប្រទេសកម្ពុជា និងជាធនាគារមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនក្នុងពិភពលោក។​បង្កើតឡើងក្នុងឆ្នាំ​២០០៩ ធនាគារឯកទេស​វីង​ ផ្តល់ជូនវីធីសាស្ត្រជាច្រើនសម្រាប់ប្រជាជនកម្ពុជាក្នុងការផ្ញើ និង ទទួលប្រាក់គ្រប់​ពេល​វេលា គ្រប់ទីកន្លែង​ដោយការ​ប្រើ​ប្រាស់​​ទូរស័ព្ទចល័ត។

ធនាគារឯកទេសវីង បានប្តេជ្ញាផ្តល់សេវាហិរញ្ញវត្ថុតាមរយៈសេវាកម្មហិរិញ្ញវត្ថុតាមទូរស័ព្ទចល័ត ទៅកាន់អ្នក​មិន​មាន​គណនីធនាគារនិងមិនស្ថិតក្នុងបណ្តាញធនាគារ ដោយផ្តល់ជូននូវផលិតផល​ និងសេវាកម្មប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ដែល​ផ្តល់​លទ្ធភាព​ដល់អតិថិជនគ្រប់ៗ គ្នាក្នុងការទទួលបានសេវាដូចជាការផ្ទេរប្រាក់​ក្នុងស្រុក ផ្ញើប្រាក់ពីក្រៅប្រទេសភ្លាមៗពីជាង ៥០ប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទ និងបង់វិក័យប័ត្រ។

ភាពជោគជ័យរបស់ធនាគារវីង ត្រូវបានទទួលស្គាល់នៅពេលដែលត្រូវបានគេដាក់ឈ្មោះថាជា “ធនាគារ​ទូទាត់ចល័តល្អបំផុតនៅកម្ពុជា” ក្នុងកម្រិតកិត្យានុភាពនៃពានរង្វាន់ហិរញ្ញវត្ថុ និង​ធនាគារ​ជា​សាកលឆ្នាំ​២០១៧។ ធនាគារវីងនៅតែជាអ្នកនាំមុខគេក្នុងការផ្តល់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងការ​ទូទាត់​ប្រាក់ចល័តនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការគ្របដណ្តប់ក្នុងស្រុក១០០% តាមរយៈបណ្តាញ​ទូទាំង​ប្រទេសរបស់យើងដែលមានសាខាវីងចំនួន ៥០០០ និង អាជីវករជាង៨០០០ និងចងសម្ព័ន្ធភាពជាក្រុមហ៊ុន​នាំ​មុខ​ឧស្សាហកម្ម​ជាសាកល រួមមាន កាតឥណទានអន្តរជាតិតាមអនឡាញ (Online Mastercard) និង​ក្រុមហ៊ុន WorldRemit។

ធនាគារឯកទេសវីងក៏ផ្តល់ជូននូវហិរញ្ញវត្ថុ និងដំណោះស្រាយទូទាត់ ដល់វិស័យសាជីវកម្ម​តាមរយៈសេវាកម្ម​សហគ្រាស​របស់យើង។ ជាមួយ វីង សហគ្រាសខ្នាតតូច និងមធ្យម (SMEs)ព្រមទាំង​ក្រុមហ៊ុន​នានា​អាច​ប្រើប្រាស់សេវាបើកប្រាក់បៀវត្ស និងសេវាទូទាត់ប្រាក់ឲ្យបុគ្គលិករបស់ពួកគេដែលជួយដល់កំណើន និង​ភាព​រីក​ចម្រើននៃប្រព័ន្ធអេកូទូទាត់ប្រាក់។

អំពី Valyou

Valyou គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុទូរស័ព្ទចល័តរបស់ប្រទេសម៉ាឡេស៊ីដែលមានអាជ្ញាប័ណ្ណនិងទទួលបានសិទ្ធិស្របច្បាប់ជាអាជីវកម្មសេវាកម្មប្រាក់ (MSB) និងត្រូវបានអនុញ្ញាតឲ្យធ្វើការចេញសាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចដោយធនាគារ Negara Malaysia ។ បច្ចេកវិទ្យាកម្រិតខ្ពស់និងបណ្តាញអន្ដរជាតិរបស់ខ្លួនអនុញ្ញាតអោយនរណាម្នាក់នៅប្រទេសម៉ាឡេស៊ីបញ្ជូនប្រាក់ទៅក្រៅប្រទេសបានយ៉ាងងាយនិងរហ័ស។ មានទីស្នាក់ការកណ្តាលនៅទីក្រុងគួឡាឡាំពួវ៉ាឡៃប៉ូមាន 24 សាខានិងជាង 2000 ឈ្មួញជាសាច់ប្រាក់នៅទូទាំងប្រទេស។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

ធនាគារឯកទេសវីង
អ៊ីម៉ែល: marketing@wingmoney.com

ក្រុមហ៊ុន Valyou
អ៊ីម៉ែលៈ press@valyou.com.my