fbpx

វីង និងម៉ាស្ទ័រកាតប្រារព្ធពិធីចែករង្វាន់សម្រាប់អតិថិជន ដែលឈ្នះដំណើរកម្សាន្តទៅកោះសេនតូហ្សា

សីហា 24, 2018

នាថ្ងៃនេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ក្រុមហ៊ុនម៉ាស្ទ័រកាត បានប្រារព្ធពិធីចែករង្វាន់ធំសម្រាប់អតិថិជនដែលមានសំណាងទាំង ០៣ នាក់ ដែលឈ្នះដំណើរកម្សាន្តទៅកាន់ កោះសេនតូហ្សា ប្រទេសសិង្ហបុរីដែលពួកគាត់ជាអតិថិជនដែលបានធ្វើការទូទាត់ប្រាក់តាមរយៈ វីង អនឡាញម៉ាស្ទ័រកាត ចាប់ពីខែកុម្ភៈរហូតដល់ដំណាច់ខែកក្កដាឆ្នាំ ២០១៨ ។

កម្មវិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលអ្នកឈ្នះរង្វាន់ម្នាក់ៗនឹងទទួលបានសំបុត្រយន្តហោះតាមជើងហោះហើរ Silk Air ចំនួនពីរពីភ្នំពេញ / សៀមរាប ទៅសិង្ហបុរី ការស្នាក់នៅពីរយប់នៅក្នុងបន្ទប់ដ៏ប្រណីតនៃសណ្ឋាគារ សូហ្វីតែល ស៊ីងហ្គាពួរ សេនតូហ្សា រីសត & ស្ប៉ា រួមជាមួយនឹងអាហារពេលព្រឹក​ អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ក៏ដូចជាសំបុត្រចូលកម្សាន្តកោះសេនតូហ្សាសម្រាប់មនុស្សពីរនាក់ផងដែរ ។

ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់នេះ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង បានមានប្រសាសន៍អបអរសាទរចំពោះអ្នកឈ្នះរង្វាន់ទាំងបីនាក់ ហើយគាត់សង្ឃឹមថា អតិថិជនកាន់តែច្រើននឹងបន្តគាំទ្រ វីង អនឡាញ ​ ម៉ាស្ទ័រកាត ដោយហេតុថា ធនាគារឯកទេសវីង ក៏ដូចជាក្រុមហ៊ុនម៉ាស្ទ័រកាត បានត្រៀមខ្លួនរួចជាស្រេច ក្នុងការ​ប្រកាសនូវរង្វាន់បន្តបន្ទាប់ ដែលកាន់តែរំភើបជាងមុនទៅទៀត។

លោក ម៉ាឡូឡូស មានប្រសាសន៍បន្ថែមថា “ឥឡូវនេះ យើងកំពុងស្វែងរកអ្នកឈ្នះរង្វាន់បន្ថែមទៀត ដែលអាចមានឱកាសទទួលបានការស្នាក់នៅមួយយប់នៅក្នុងសណ្ឋាគារលំដាប់ថ្នាក់ពិភពលោក ពោលគឺ សណ្ឋាគាររ៉ូយាល់សេន កោះរុង រួមជាមួយថ្លៃធ្វើដំណើរទៅកាន់កោះរុង ម្ហូបអាហារ និងពិសេសនោះគឺ បទពិសោធន៍ធ្វើដំណើរតាមឧទ្ធម្ភាគចក្រទស្សនាទិដ្ឋភាពជុំវិញកោះរុងផងដែរ។”

ដើម្បីមានឲកាសទទួលបានរង្វាន់ធំលើកទី០២ អតិថិជនដែលមានស្រាប់ឬអតិថិជនថ្មី របស់ វីងអនឡាញ ម៉ាស្ទ័រ កាត ត្រូវធ្វើប្រតិបត្តិការទូទាត់ប្រាក់ តាមរយៈ វីងអនឡាញម៉ាស្ទ័រកាតចាប់ពីថ្ងៃទី ០១ ខែកញ្ញារហូតដល់ថ្ងៃទី ៣០ ខែធ្នូឆ្នាំ ២០១៨ ។ នៅពេលដែលអតិថិជនធ្វើការទូទាត់កាន់តែច្រើន ពួកគាត់នឹងមានឱកាសកាន់តែច្រើនក្នុងការឈ្នះរង្វាន់ធំលើកទី២ ដែលការចាប់រង្វាន់នឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩ ។

លោក សាន សុភាព ម្ចាស់អាជីវកម្មម្នាក់នៅខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា លោកពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលទទួលបានព័ត៌មានពីបុគ្គលិកវីងថា លោកបានឈ្នះរង្វាន់ដំណើរកម្សាន្តទៅកាន់ប្រទេសសិង្ហបុរីព្រោះវាតែងតែជាក្តីសុបិន្តរបស់លោកក្នុងការធ្វើដំណើរទៅក្រៅប្រទេស តែលោកមិនមានថវិកាគ្រប់គ្រាន់សម្រាប់ធ្វើដំណើរឡើយ ។

លោក សុភាពមានប្រសាសន៍បន្តទៀតថា “នៅពេលខ្ញុំទទួលបានព័ត៌មានពីវីង ខ្ញុំបានរត់ទៅប្រាប់ភរិយារបស់ខ្ញុំហើយគាត់មានអារម្មណ៍រន្ធត់ជាងខ្ញុំទៅទៀត។ ការធ្វើដំណើរនេះពិតជាមានតម្លៃសម្រាប់ខ្ញុំ និងភរិយាខ្ញុំជាខ្លាំង ព្រោះខ្ញុំអាចបំពេញក្តីសុបិន្តរបស់ខ្ញុំបាន ដោយមិនចាំបាច់ចំណាយលុយដែលខ្ញុំសន្សំពីការបើកអាជីវកម្មខ្នាតតូចរបស់ខ្ញុំឡើយ។ ខ្ញុំនឹងបន្តប្រើប្រាស់វីង អនឡាញ ម៉ាស្ទ័រកាតបន្ថែមទៀតដើម្បីមានឲកាសឈ្នះរង្វាន់បន្ថែមទៀត។”

សម្រាប់អតិថិជនដែលមិនទាន់បានសាកល្បងប្រើ វីងអនឡាញម៉ាស្ទ័រកាត ពួកគេអាចចូលទៅក្នុងកម្មវិធីស្មាតហ្វូន​វីង និងបំពេញព័ត៌មានមួយចំនួន ដើម្បីបង្កើតកាតម៉ាស្ទ័រកាត ហើយពួកគេនឹងត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើប្រតិបត្តិការទូទាត់ប្រាក់តាមអនឡាញ និងរីករាយជាមួយការបញ្ចុះតម្លៃជាច្រើនដូចជា ការបញ្ចុះតម្លៃ១២% សម្រាប់ការកក់កន្លែងស្នាក់នៅតាមគេហទំព័រ Agoda.com ធ្វើដំណើរ២ដងដោយឥតគិតថ្លៃ ឬបញ្ចុះតម្លៃ ៥០% លើការធ្វើដំណើរ២០ដង តាមរយៈកម្មវិធីGrab និងជាច្រើនទៀត។

សម្រាប់រយៈពេល ០៦ ខែដំបូង បន្ទាប់ពីការដាក់ឱ្យដំណើរការនៅប្រទេសកម្ពុជាកាលពីខែកុម្ភៈ ធនាគារឯកទេសវីង ទទួលបានប្រតិបត្តិការទូទាត់ប្រាក់តាមវីង អនឡាញ ម៉ាស្ទ័រកាតរហូតដល់ជិត ១០ ម៉ឺនប្រតិបត្តិការ ដែលអតិថិជនបានជ្រើសរើសវិធីទូទាត់ផ្សេងៗ រាប់ចាប់ពីការទិញទំនិញតាមអនឡាញ ទូទាត់ថ្លៃអាហារ កក់ការធ្វើដំណើរតាមរយៈកម្មវិធីលើទូរស័ព្ទដៃ កក់សំបុត្រយន្តហោះ ឬការស្នាក់នៅក្រៅប្រទេស។ ល។

វីងអនឡាញម៉ាស្ទ័រកាត ផ្តល់ជូនអតិថិជននូវអំណាចនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់ ដែលមានសុវត្ថិភាព និងអាចប្រព្រឹត្តបានគ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយគ្រាន់តែចុចពីរបីចំនុច នៅលើទូរស័ព្ទដៃរបស់ពួកគេ ក៏​ដូចជាផ្តល់ឲកាសក្នុងការទទួលយកបទពិសោធន៍ទិញទំនិញនៅក្រៅប្រទេស សម្រាប់អ្នកដែលមិនមានគណនី ធនាគារ។ វីង ជឿជាក់ថាមនុស្សគ្រប់គ្នាគួរតែទទួលបានបទពិសោធន៍ទូទាត់ប្រាក់ដ៏ងាយស្រួល តាមរយៈវីង អនឡាញម៉ាស្ទ័រកាត ដែលនេះក៏ស្របទៅនឹងចក្ខុវិស័របស់វីង ក្នុងការដាក់បញ្ចូលនូវហិរញ្ញវត្ថុផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

ធនាគារឯកទេសវីង
អ៊ីម៉ែល៖ marketing@wingmoney.com