fbpx

ផ្ញើរច្រើន ឈ្នះច្រើនជាមួយសេវាផ្ទេរប្រាក់ពីក្រៅប្រទេសរបស់វីង

សីហា 3, 2018

ដោយមើលឃើញនូវការកើនឡើងនៃចំនួនអតិថិជន ដែលស្វែងរកសេវាផ្ទេរប្រាក់ពីក្រៅប្រទេសរបស់វីង ធនាគារ ឯកទេសវីង មានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូនជាដំណឹងថា ចាប់ពីខែនេះតទៅ អតិថិជនដែលឈ្នះ​រង្វាន់​​ពីការផ្ទេរប្រាក់ពីក្រៅប្រទេសរបស់វីង កាលពីខែកន្លងមក នឹងអាចមានឲកាសឈ្នះរង្វាន់បន្ថែមទៀតផងដែរ​នៅក្នុងការចាប់រង្វាន់នាខែបន្ទាប់។ នេះគឺជាព័ត៌មានដ៏អស្ចារ្យមួយ សម្រាប់អតិថិជនដែលតែងតែ​ផ្ទេរឬទទួលប្រាក់​ពី​ក្រៅ​ប្រទេស តាមរយៈធនាគារ និងដៃគូផ្ទេរប្រាក់ពីក្រៅប្រទេសរបស់វីង។

ជាមួយគ្នានេះផងដែរ ធនាគារឯកទេសក៏សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំង២០នាក់ ដែលបានធ្វើការផ្ទេរប្រាក់ពីប្រទេសកូរ៉េ និងប្រទេសថៃ និងជាអ្នកដែលទទួលប្រាក់ដែលផ្ទេរមក នៅប្រទេសកម្ពុជាតាមគណនីវីង ចាប់ពីថ្ងៃទី ១៥ ខែមិថុនាដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៨។

វីងរីករាយនឹងប្រកាសអ្នកឈ្នះរង្វាន់ថ្មីចំនួន 20 រូបក្នុងខែនេះដែលផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូងឬថៃនិងអ្នកដែលទទួលប្រាក់បញ្ញើនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី 15 ខែមិថុនាដល់ថ្ងៃទី 14 ខែកក្កដាឆ្នាំ 2018 ដោយប្រើប្រាស់គណនីវីង។ រង្វាន់ដែលអតិថិជនទទួលបានរួមមាន ទឹកប្រាក់៣០ដុល្លារ ចំនួន១១​រង្វាន់ ទឹកប្រាក់៥០ដុល្លារ ចំនួន០៦រង្វាន់ និងទឹកប្រាក់១០០ដុល្លារ ចំនួន ០៣រង្វាន់។

ខាងក្រោមជាឈ្មោះអតិថិជនដែលឈ្នះរង្វាន់៖

CORRIDOR TID NAME PRIZE
Thailand AEY938941 Chhunny Dul $100.00
Thailand AEY797590 AEY938941 $50.00
Thailand AEZ152906 Vichet Mean $50.00
Thailand AEY754758 Sopheak Huom $30.00
Thailand AEZ154370 Srey Mom Sieng $30.00
Thailand AEY880817 Prorhimusos I $30.00
Korea INT005150 Yoeun Vuth $100.00
Korea AFA918301 Oeurn Sarith $50.00
Korea AEZ063419 Tak Rithea Takritea $50.00
Korea AEZ962217 Tek Seng Horn $30.00
Korea INT004759 Seak Eng Keang $30.00
Korea AFB794662 Chea Ravy $30.00
Korea AFA210788 Khun Sok Kheng $30.00
Korea AEY737770 Kanabin Kang $30.00
Cambodia Receiver INT004428 Dimong Ben $100.00
Cambodia Receiver INT004435 Chansipola Sun $50.00
Cambodia Receiver INT004546 Samath Hoem $50.00
Cambodia Receiver INT004446 Houykoeng Men $30.00
Cambodia Receiver INT004648 Horn Hammesa $30.00
Cambodia Receiver INT004597 Bunheng Hach $30.00
TOTAL $930.00

 

ដើម្បីមានឱកាសឈ្នះរង្វាន់នេះ អតិថិជនត្រូវតែជាអ្នកទទួលប្រាក់​ និងជាអ្នកផ្ទេរប្រាក់ពីក្រៅប្រទេសតាមរយៈដៃគូផ្ទេរប្រាក់របស់ធនាគារ​ឯកទេសវីង ខាងក្រោម៖

  • ប្រទេសថៃ – ផ្ទេរប្រាក់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាតាមរយៈដៃគូផ្ទេរប្រាក់ DeeMoney ។
  • ប្រទេសកូរ៉េ – ផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូងតាមរយៈដៃគូផ្ទេរប្រាក់ GME, Gmoney Trans, Hanpass, ធនាគារ KB Kookmin និង SBI ។
  • ប្រទេសកម្ពុជា – អ្នកទទួលប្រាក់ដែលផ្ទេរពីក្រៅប្រទេសតាមរយៈគណនីវីង។

អញ្ចឹង ចាំដល់ណាទៀត? ប្រាប់បងប្អូនអ្នកដែលនៅក្រៅប្រទេស ឲ្យផ្ទេរប្រាក់មកអ្នកឥលូវនេះ! នៅពេលដែលពួកគាត់ធ្វើការផ្ទេរប្រាក់កាន់តែច្រើន ពួកគាត់នឹងមានឲកាសឈ្នះរង្វាន់កាន់តែច្រើន!
សូមបញ្ជាក់ផងដែរថា វីងនឹងធ្វើការចាប់រង្វាន់ ស្វែងរកអ្នកឈ្នះរង្វាន់ចំនួន២០នាក់ ​ជារៀងរាល់ខែរហូតដល់ខែធ្នូ ឆ្នាំ២០១៨។ រឹតតែពិសេសជាងនេះទៅទៀត វីងនឹងធ្វើការចាប់រង្វាន់ធំចំនួនបី ដែលមានរង្វាន់ជាទឹកប្រាក់ ៣០០ដុល្លារ ០១រង្វាន់ ៧០០ដុល្លារ ០១រង្វាន់ និង១០០០ដុល្លារ ០១រង្វាន់ នាខែធ្នូខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០២៣ ៩៩៩ ៩៨៩ ឬគេហទំព័រ៖ https://bit.ly/2Ay0w41