fbpx

បង់កម្រៃផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ

បង់ថ្លៃធ្វើដំណើរផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ជាមួយកម្មវិធី Wing Bank App របស់ធនាគារវីង

ជាមួយកម្មវិធី Wing Bank App លោកអ្នកអាចបង់ថ្លៃធ្វើដំណើររបស់អ្នកតាមរយៈផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុបានយ៉ាងរហ័ស ងាយស្រួល និងសុវត្ថិភាព​ ដោយចំណាយពេលត្រឹមតែពីរបីវិនាទីប៉ុណ្ណោះ​  ហើយទឹកប្រាក់ដែលបានបង់នឹងចូលទៅក្នុងស្លាកលេខរថយន្តរបស់អ្នកភ្លាមៗ។​

ស្លាកលេខយានយន្តរបស់អ្នកឥឡូវនេះគឺជាកាបូបលុយរបស់អ្នកនៅពេលធ្វើដំណើរតាមផ្លូវល្បឿនលឿន​ ភ្នំពេញ-ព្រះសីហនុ។​

អត្ថប្រយោជន៍

  • គ្មានសាច់ប្រាក់-មិនចាំបាច់យកលុយតាមខ្លួនទៀតទេ! អតិថិជនអាចបង់ថ្លៃធ្វើដំណើររបស់អ្នកតាមរយៈផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយប្រើកម្មវិធី Wing Bank App របស់ធនាគារវីង។
  • ចំណេញពេលវេលា- អតិថិជនអាចបង់ថ្លៃធ្វើដំណើររបស់អ្នកដោយប្រើកម្មវិធី Wing Bank App គ្រប់ពេលវេលា និង​គ្រប់ទីកន្លែង ដោយគ្រាន់តែចុចពីរបីប៉ក់បុណ្ណោះ។
  • ការទូទាត់ភ្លាមៗ- សមតុល្យនឹងបញ្ចូលទៅក្នុងស្លាកលេខរថយន្តរបស់អ្នកភ្លាមៗ។

តម្លៃសេវា

ចំនួនទឹកប្រាក់ (ដុល្លារ) តម្លៃសេវាកម្មជាទឹកប្រាក់ដុល្លារ
តាមរយៈកម្មវិធី Wing Bank App តាមរយៈភ្នាក់ងាវីង
0.01 – 25 USD 0.125 USD 0.25 USD
25.01 – 625 USD 0.25 USD 0.5 USD
625.01 USD 0.1% 0.1%

 

របៀបបង់តាមរយៈកម្មវិធី Wing Bank App ៖

ដើម្បីបញ្ចូលទឹកប្រាក់ចូលទៅក្នុងស្លាកលេខរថយន្តរបស់អ្នកនៅលើកម្មវិធី Wing Bank App ​ សូមអនុវត្តតាមជំហានខាងក្រោម៖

  1. បើកកម្មវិធី Wing Bank App
  2. ចូលទៅកាន់ “ការទូទាត់វិក្កយបត្រ”
  3. ជ្រើសរើស “ផ្សេងទៀត”
  4. ជ្រើសរើសដៃគូសហការ “PPSHV Expressway Co., Ltd”
  5. ជ្រើសរើស “Plate Type” ហើយបំពេញព័ត៌មានដែលត្រូវការ
  6. ចុចលើ “PAY”
  7. បន្ទាប់មកចុចលើ “CONFIRM”
  8. បញ្ចូលលេខកូដ PIN 4 ខ្ទង់ក្នុងគណនីរបស់អ្នក ដើម្បីបញ្ចប់ប្រតិបត្តិការ
  9. លោកអ្នកនឹងទទួលបាន ការជូនដំណឹងតាមរយៈកម្មវិធី Wing Bank App “ប្រតិបត្តិការជោគជ័យ” ។