ការធ្វើដំណើរដែលឆ្លាតវ័យនិងងាយស្រួល

ត្រូវការធ្វើដំណើរទៅសាលារៀន? ចេញទៅទិញអីវ៉ាន់? ប្រញាប់ទៅធ្វើការ? ឬគ្រាន់តែចង់ដើរជុំវិញទីក្រុងមែនទេ? ទទួលបានកាតរថយន្តក្រុងសាធារណៈសហការដោយវីងសម្រាប់ការធ្វើដំណើរសាធារណៈដែលអាចបត់បែនបាន។ មិនចាំបាច់យកសាច់ប្រាក់សុទ្ធទៅជាមួយពេលធ្វើដំណើរជុំវិញទីក្រុងទេ។ គ្រាន់តែប៉ះកាតរថយន្តក្រុងសាធារណៈរបស់អ្នក ហើយរីករាយជាមួយការធ្វើដំណើរដោយគ្មានបញ្ហា។

កាតរថយន្តក្រុងសាធារណៈបង្កើតឡើងសម្រាប់របៀបរស់នៅរបស់អ្នក

កាតរថយន្តក្រុងសាធារណៈសហការដោយវីងមានពណ៌ខៀវនិងពណ៌បៃតងដែលសក្តិសមសម្រាប់តំរូវការនិងសកម្មភាពរបស់អ្នក។

កាតពណ៌បៃតង

កាតពណ៌បៃតងគឺជាកាតស្ដង់ដាសម្រាប់អតិថិជនទូទៅដែលមិនចូលក្នុងប្រភេទកាតពណ៌ខៀវ។

កាតពណ៌ខៀវ

កាតនេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ព្រះសង្ឃ សិស្សនិស្សិត ជនពិការ ក្មេងដែលមានកម្ពស់ក្រោម 1 ម៉ែត្រនិងមនុស្សចាស់។ កាតនេះអនុញ្ញាតឲ្យអ្នកជិះរថយន្ដក្រុងបាន 180 ដង។

ទទួលបានកាតរថយន្តក្រុងសាធារណៈរបស់អ្នកក្នុង 3 ជំហានងាយៗ៖

  1. ទៅកាន់បញ្ជរកាតរថយន្តក្រុងសាធារណៈ។
  2. ដើម្បីដាក់ឲ្យកាតពណ៌ខៀវដំណើរការ
    សូមបង្ហាញអត្តសញ្ញាណប័ណ្ណសិស្ស/ព្រះសង្ឃនិងលេខទូរស័ព្ទរបស់អ្នក។
  3. បង់ថ្លៃកាតនិងទទួលបានកាតនោះភ្លាមៗ។

ដាក់កាតរថយន្តក្រុងសាធារណៈឲ្យដំណើរការ

  1. ទៅកាន់បញ្ជរកាតរថយន្តក្រុងសាធារណៈ។
  2. បង្ហាញកាតវីងរបស់អ្នក
  3. គ្រាន់តែអូសនិងប៉ះកាត នោះកាតរបស់អ្នករួចរាល់សម្រាប់ប្រើប្រាស់។

លក្ខណៈចម្បងនិងអត្ថប្រយោជន៍របស់កាតរថយន្តក្រុងសាធារណៈវីង

កែប្រែការជិះរថយន្តរបស់អ្នកទៅជាបទពិសោធតែមួយគត់និងងាយស្រួលជាមួយវីង

  • ការទូទាត់ដ៏ងាយស្រួល

    មិនចាំបាច់បារម្ភទៅលើការទូទាត់តម្លៃមិនត្រឹមត្រូវឬការអាប់លុយទៀតនោះឡើយ។
    រីករាយជាមួយភាពងាយស្រួលនៃការទូទាត់ដោយមិនចាំបាច់សាច់ប្រាក់សុទ្ធ។

  • ការតាមដាននិងការគ្រប់គ្រង

    ទទួលបានបច្ចុប្បន្នភាពអំពីការធ្វើដំណើរ ការចំណាយ និងទឹកប្រាក់របស់អ្នកជាមួយមុខងារ USSD និងកម្មវិធីស្មាតហ្វូនវីង។

  • វិធីសាស្ត្រដាក់ប្រាក់/បញ្ចូលកាត

    វីងផ្តល់ឲ្យអ្នកនូវវិធី 4 យ៉ាងសាមញ្ញដើម្បីដាក់ប្រាក់ឬបញ្ចូលកាតរថយន្តក្រុងសាធារណៈរបស់អ្នក។

វិធីប្រើកាតរថយន្តក្រុងសាធារណៈវីង

បន្ទាប់ពីទទួលបានកាតរថយន្តក្រុងសាធារណៈឬដាក់កាតវីងរបស់អ្នកឲ្យដំណើរការ អ្នកអាចប្រើវាភ្លាមៗសម្រាប់ការធ្វើដំណើរតាមរថយន្តក្រុងរបស់អ្នក។ គ្រាន់តែប៉ះកាតរថយន្តក្រុងសាធារណៈឬកាតវីងរបស់អ្នកនៅលើប្រអប់ឆូតកាតតាមរថយន្តក្រុងរាល់ពេលដែលអ្នកឡើងជិះនិងចាកចេញពីឡានក្រុង។ ការកាត់ទឹកប្រាក់នឹងត្រូវបានអនុវត្តដោយស្វ័យប្រវត្តិសម្រាប់ការធ្វើដំណើររបស់អ្នក។ ត្រូវប្រាកដថាលោកអ្នកអាចដាក់ប្រាក់ក្នុងកាតរថយន្តក្រុងសាធារណៈរបស់អ្នកនៅមុនពេលទឹកប្រាក់របស់អ្នកផុតកំណត់ឬពន្យារសុពលភាពកាតរបស់អ្នក។

វិធីដាក់ប្រាក់ក្នុងកាតរថយន្តក្រុងសាធារណៈវីង

  • ស្ថានីយរថយន្តក្រុងសាធារណៈ - កាតពណ៌ខៀវនិងបៃតងអាចបញ្ចូលទឹកប្រាក់បាននៅតាមស្ថានីយរថយន្តក្រុងសាធារណៈ
  • ភ្នាក់ងារវីងទាំង 5,000 កន្លែង - ដាក់ប្រាក់ទៅក្នុងកាតពណ៌បៃតងជាមួយភ្នាក់ងារវីងណាមួយក៏បាន
  • វីងទៅវីង - កាតពណ៌បៃតងមានលក្ខណៈពិសេសអាចធ្វើការផ្ញើទឹកប្រាក់ពីគណនីទៅគណនីបាន
  • ការផ្ទេរទឹកប្រាក់ពីធនាគារ FTB ទៅវីង - ទទួលយកបទពិសោធន៍នៃការផ្ញើប្រាក់ដ៏ងាយស្រួលនិងឆាប់រហ័ស។ សម្រាប់តែកាតពណ៌បៃតងប៉ុណ្ណោះ។

ឆែកមើលទឹកប្រាក់កាតរថយន្តក្រុងសាធារណៈរបស់អ្នក

តាមរយៈ USSD
តាមរយៈកម្មវិធីស្មាតហ្វូនវីង

លក្ខណៈពិសេសផ្សេងទៀតនៃកាតរថយន្តក្រុងសាធារណៈវីង

វាមិនត្រឹមតែជាកាតរថយន្តក្រុងសាធារណៈនោះទេ។
កាតរថយន្តក្រុងសាធារណៈសហការដោយវីងក៏មានលក្ខណៈពិសេសផ្សេងទៀតដែលផ្តល់ភាពងាយស្រួលនិងប្រសើរជាងមុន៖

  • បញ្ចូលទឹកប្រាក់តាមទូរស័ព្ទ
  • ការទូទាត់វិក្កយបត្រ
  • ការទូទាត់តាមអ៊ីនធឺណិត
  • វីងគិតលុយ

ខចែងនិងលក្ខខណ្ឌ
សំណួរចម្លើយញឹកញាប់

កាតរថយន្តក្រុងសាធារណៈ