បង់វិក្កយបត្រតាមគណនីវីង

អ្នកអាចបង់វិក្កយបត្ររបស់អ្នកគ្រប់ទីកន្លែង!

មិនចំណាយពេលយូរនោះទេក្នុងការបង់វិក្កយបត្រ។ បង់វិក្កយបត្របានយ៉ាងរហ័ស ងាយស្រួល និងសុវត្ថិភាពជាមួយគណនីវីង។ អ្នកមិនចាំបាច់ចេញពីកៅអីអង្គុយក៏បាន។ វីងមានដៃគូបង់វិក្កយបត្រច្រើនជាង 130 ក្រុមហ៊ុន ដែលអនុញ្ញាតឲ្យអ្នកបង់វិក្កយបត្រទឹកភ្លើង កម្ចីខ្នាតតូច បង់ប្រាក់ទៅកាន់អ្នកផ្គត់ផ្គង់ និងក្រុមហ៊ុនជាច្រើនទៀត។

របៀបបង់តាមរយៈគណនីវីង ៖

  1. ចុច *989# រួចបញ្ចូន
  2. វាយបញ្ចូលលេខគណនីវីង ចុចបញ្ជូន
  3. ចុចយក 5."Bill Payment" ចុចបញ្ជូន
  4. ជ្រើសប្រភេទក្រុមហ៊ុន (ឧទា៖ ជ្រើសយក 2. Utilities for EDC bill or water bills ជ្រើសយក 3. Finance for AEON bill, First Finance ។ល។) ចុចបញ្ជូន
  5. ជ្រើសយកឈ្មោះក្រុមហ៊ុន (ឧទា៖ EDC, AEON, First Finance, Manulife, Digi ។ល។) ចុចបញ្ជូន
  6. វាយបញ្ជូលលេខសម្គាល់ ID (ឧទា៖ លេខវិក្កយបត្រ លេខសម្គាល់អតិថិជន លេខគណនី ។ល។) ចុចបញ្ជូន
  7. វាយបញ្ចូលចំនួនទឹកប្រាក់ទូទាត់
  8. វាយបញ្ចូលលេខសម្ងាត់ PIN ចុចបញ្ជូន
  9. ជោគជ័យ

លោកអ្នកនឹងទទួលបានសាររាល់ពេលធ្វើប្រតិបត្តការទទួលបានជោគជ័យ ។

បង់វិក្កយបត្រតាមរយៈភ្នាក់ងារវីង

អ្នកមិនចាំបាច់ដើរឆ្ងាយដើម្បីស្វែងរកភ្នាក់ងារវីងនោះទេ

មិនថាអ្នកនៅកន្លែងណានោះទេក្នុងប្រទេសកម្ពុជា អ្នកអាចបង់វិក្កយបត្របានយ៉ាងងាយស្រួលជាមួយភ្នាក់ងារវីងដែលមានច្រើនជាង 5,000 កន្លែងដើម្បីបង់វិក្កយបត្ររបស់អ្នកបានភ្លាមៗ។ អ្នកនឹងឃើញមានភ្នាក់ងារវីងគ្រប់ទីកន្លែងទូទាំងប្រទេស ដូច្នេះមិនចាំបាច់ធ្វើដំណើរឆ្ងាយដើម្បីស្វែងរកភ្នាក់ងារវីងនោះទេ។

របៀបបង់តាមរយៈគណនីវីង ៖

  1. យកវិក្កយបត្រទៅកាន់ភ្នាក់ងារវីងដែលនៅជិតអ្នកបំផុត
  2. ប្រាប់ទៅកាន់ ភ្នាក់ងារវីង ថាអ្នកចង់បង់វិក្កយបត្រ
  3. សរសេរឈ្មោះក្រុមហ៊ុន លេខសម្គាល់វិក្កយបត្រ ចំនួនទឹកប្រាក់ និង លេខទូរស័ព្ទរបស់អ្នក អោយទៅភ្នាក់ងារវីង
  4. ផ្តល់ប្រាក់ទៅកាន់ភ្នាក់ងារវីង
  5. យកវិក្កយបត្រពីភ្នាក់ងារវីង
  6. ពិនិត្យសារជាអក្សរក្នុងទូរស័ព្ទដៃ(លោកអ្នកនឹងទទួលបានសាររាល់ពេលធ្វើប្រតិបត្តការទទួលបានជោគជ័យ)

Our Billers List

Company
​ប្រភេទ
Company Code
Reference Number
Customer Service Fee