ចុចដើម្បីរកមើលផ្នែកផ្សេងទៀត

ដាក់ប្រាក់

ដាក់ប្រាក់ទៅក្នុងគណនីវីងយ៉ាងងាយស្រួល!

អ្នកអាចដាក់ប្រាក់ និងដកប្រាក់របស់អ្នកបានយ៉ាងងាយស្រួលជាមួយភ្នាក់ងារវីងណាមួយក៏បានក្នុងចំណោមភ្នាក់ងារជាង 5,000 កន្លែងទូទាំងប្រទេស។

ប្រើប្រាស់ទឹកប្រាក់របស់អ្នកបានរហ័ស ជាពិសេសពេលអ្នកមានគណនីវីង! ការដាក់ប្រាក់មិនចាំបាច់ប្រើពេលមួយថ្ងៃនោះទេ។ ជាមួយវីង ត្រូវការតែពីរបីនាទីប៉ុណ្ណោះ។

របៀបដាក់ប្រាក់ទៅក្នុងគណនីវីង

 1. យកកាតវីងទៅកាន់ភ្នាក់ងារវីងណាមួយ
 2. ប្រាប់ភ្នាក់ងារថាអ្នកត្រូវការដាក់ប្រាក់
 3. ប្រាប់ពីចំនួនទឹកប្រាក់ដែលអ្នកចង់ដាក់ ជារៀល ឬ ដុល្លារ
 4. ហុចកាតរបស់អ្នកទៅអោយភ្នាក់ងារវីង
 5. វាយបញ្ជូលលេខសម្ងាត់ PIN ទៅលើម៉ាស៊ីនវីង ឬ ទូរស័ព្ទរបស់ភ្នាក់ងារវីង
 6. ត្រួតពិនិត្យទឹកប្រាក់តាមទូរស័ព្ទដៃ និងទទួលយកវិក្កយបត្រពីភ្នាក់ងារវីង
 7. អ្នកទទួលបានសារនៅក្នុងទូរស័ព្ទដៃរបស់អ្នក បញ្ជាក់ពីប្រតិបត្តិការដាក់ប្រាក់

ដាក់ប្រាក់និងដកប្រាក់ជាមួយភ្នាក់ងារវីងជាង 3,600 កន្លែងទូទាំងប្រទេស

ដកប្រាក់

ដកប្រាក់ជាមួយគណនីវីងមិនមែនជាបញ្ហាទៀតនោះទេ!

រាល់ពេលដែលអ្នកត្រូវការសាច់ប្រាក់សុទ្ធ អ្នកអាចទៅកាន់ភ្នាក់ងារវីងដែលមានច្រើនជាង 5,000 កន្លែងទូទាំងប្រទេស។ ភ្នាក់ងារវីងនឹងជួយអ្នកក្នុងការដកប្រាក់បានយ៉ាងរហ័ស។ ពិសេសជាងនេះទៅទៀត ប្រតិបត្តិការនីមួយៗគឺមានធានាពីសុវត្ថិភាព។ អ្នកត្រូវការលេខកូដសម្ងាត់ក្នុងការដកប្រាក់ ហើយមិនមាននរណាផ្សេងពីអ្នកអាចដកប្រាក់ចេញពីគណនីរបស់អ្នកបានឡើយ។ រាល់ពេលបញ្ចប់ប្រតិបត្តិការ អ្នកនឹងទទួលបានសារបញ្ជាក់មួយទៅកាន់លេខទូរស័ព្ទរបស់អ្នក។

របៀបដកប្រាក់ពីគណនីវីង

 1. យកកាតវីងទៅកាន់ភ្នាក់ងារវីងណាមួយ
 2. ប្រាប់ភ្នាក់ងារថាអ្នកត្រូវការដកប្រាក់ពីគណនី
 3. ប្រាប់ពីចំនួនទឹកប្រាក់ដែលអ្នកចង់ដក ជារៀល ឬ ដុល្លារ
 4. ហុចកាតរបស់អ្នកទៅអោយភ្នាក់ងារវីង
 5. វាយបញ្ជូលលេខសម្ងាត់ PIN ទៅលើម៉ាស៊ីនវីង ឬ ទូរស័ព្ទរបស់ភ្នាក់ងារវីង
 6. ត្រួតពិនិត្យទឹកប្រាក់ និងទទួលយកវិក្កយបត្រពីភ្នាក់ងារវីង
 7. អ្នកទទួលបានសារនៅក្នុងទូរស័ព្ទដៃរបស់អ្នក បញ្ជាក់ពីប្រតិបត្តិការដាក់ប្រាក់