fbpx
ចុចដើម្បីរកមើលផ្នែកផ្សេងទៀត

ធនាគារ វីង មានក្តីសោមនស្សរីករាយជាខ្លាំងក្នុងការផ្តល់ជូននូវ « គម្រោងដកប្រាក់ឥតគិតថ្លៃ » សម្រាប់អតិថិជនទាំងអស់ ដែលត្រូវការដកប្រាក់ជាញឹកញាប់ ពីភ្នាក់ងារ វីង ម៉ាស្ទ័រទាំង ១ម៉ឺន១ពាន់កន្លែង  និងគ្រប់សាខាធនាគារ វីង ទាំងអស់។ ធនាគារ វីង នឹងផ្តល់ជូននូវគម្រោង រហូតទៅដល់ទៅ ៤ប្រភេទផ្សេងៗគ្នា ដែលមានតម្លៃសមរម្យ និង​ដើម្បីបំពេញតម្រូវការរបស់អតិថិជនគ្រប់រូប ជាពិសេសជាងនេះទៅទៀតអតិថិជនអាចធ្វើប្រតិបត្តិការផ្សេងៗជាច្រើនទៀតដោយឥតគិតថ្លៃសេវា។

អត្ថប្រយោជន៍ពិសេសៗ

  • ងាយស្រួលក្នុងការធ្វើប្រតិបត្តិការក្នុងការដកប្រាក់ ដោយឥតគិតថ្លៃសេវា តាមរយៈភ្នាក់ងារ​ វីង ទាំង១១,០០០ កន្លែង ទូទាំងប្រទេស
  • ទទួលបានគម្រោងពិសេស និងសក្តិសមបំផុតសម្រាប់លោកអ្នក ក្នុងការគ្រប់គ្រងសាច់ប្រាក់
  • អាចធ្វើការដកប្រាក់ ពីក្នុងគណនីធនាគារ វីង របស់លោកអ្នក ដោយមិនបាច់ចំណាយថ្លៃសេវាច្រើន

តើត្រូវធ្វើដូចម្តេចដើម្បីទទួលបាន គម្រោងដកប្រាក់ឥតគិតថ្លៃ?

អតិថិជនអាចធ្វើការភ្ជាប់ ផ្តាច់ ឬបន្ថែមគម្រោង និងភ្ជាប់សារជាថ្មីវិញតាមរយៈ៖

+ ភ្ជាប់គម្រោងគ្រប់គ្រងសាច់ប្រាក់៖

ក​​​​. អាចធ្វើការស្នើសុំដោយខ្លួនឯងផ្ទាល់តាមរយៈWing Bank App៖

  • ជាដំបូង ចូលទៅកាន់​ Wing Bank Appហើយជ្រើសរើសពាក្យ "My Account"
  • ធ្វើការជ្រើសរើសគណនីដែលអ្នកចង់ធ្វើការភ្ជាប់ បន្ទាប់មក
  • ចុចលើពាក្យ "Drop-down option" រួចជ្រើសរើសពាក្យ "Show Package"
  • ចុចមើលព័ត៌មានលម្អិតនៃគម្រោងនីមួយៗ រួចធ្វើការចុចពាក្យ "SUBSCRIBE" ទៅលើគម្រោងណាមួយដែលអ្នកចង់បាន
  • បន្ទាប់មកចុចពាក្យ” CONFIRM” រួចបញ្ចូល លេខសម្ងាត់ទាំង៤ខ្ទង់ របស់លោកអ្នក

ខ. លោកអ្នកក៏អាចស្វែងរកជំនួយតាមរយៈ ៖

  • អតិថិជនទាំងអស់អាចអញ្ជើញទៅកាន់ភ្នាក់ងារវីង, ភ្នាក់ងារវីង ម៉ាស្ទ័រ ឬ សាខាធនាគារ វីងណាមួយដែលនៅជិតលោកអ្នកបំផុតដើម្បីភ្ជាប់គម្រោងមួយនេះ។
គម្រោងដកប្រាក់ឥតគិតថ្លៃ

លក្ខខណ្ឌចម្បង

អត្ថប្រយោជន៏

Standard

Silver

Gold

Platinum

ផ្ញើប្រាក់ទៅធនាគារដទៃទៀតតាមរយៈ KHQR

ឥតគិតថ្លៃ

ឥតគិតថ្លៃ

ឥតគិតថ្លៃ

ឥតគិតថ្លៃ

ទទួលប្រាក់ពីធនាគារដទៃទៀតតាមរយៈKHQR

ឥតគិតថ្លៃ

ឥតគិតថ្លៃ

ឥតគិតថ្លៃ

ឥតគិតថ្លៃ

ទទួលប្រាក់ពីធនាគារដទៃទៀតតាមរយៈNCS

ឥតគិតថ្លៃ

ឥតគិតថ្លៃ

ឥតគិតថ្លៃ

ឥតគិតថ្លៃ

ទូទាត់តាមហាង

ឥតគិតថ្លៃ

ឥតគិតថ្លៃ

ឥតគិតថ្លៃ

ឥតគិតថ្លៃ

ផ្ញើប្រាក់ប្រចាំថ្ងៃពីគណនីវីង ទៅគណនីវីង

ឥតគិតថ្លៃរហូតដល់ $150,000

ឥតគិតថ្លៃរហូតដល់ $150,000

ឥតគិតថ្លៃរហូតដល់ $150,000

ឥតគិតថ្លៃរហូតដល់ $150,000

អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់គណនីសន្សំ*

3%

3%

3%

3%

អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់គណនីបញ្ញើមាន*កាលកំណត់

8%

8%

8%

8%

ដកប្រាក់ដោយឥតគិតថ្លៃ នៅតាមសាខាធនាគារវីង

ឥតកំណត់

ឥតកំណត់

ឥតកំណត់

ឥតកំណត់

ដកប្រាក់ដោយឥតគិតថ្លៃ នៅតាមវីងម៉ាស្ទ័រ

ឥតកំណត់

ឥតកំណត់

ឥតកំណត់

ឥតកំណត់

ដកប្រាក់ដោយឥតគិតថ្លៃប្រចាំឆ្នាំ នៅតាមភ្នាក់ងារវីង

$10,000

$20,000

$50,000

$1,000,000

ចំនួនដកប្រាក់ឥតគិតថ្លៃប្រចាំឆ្នាំ

60 ដង/ឆ្នាំ

120 ដង/ឆ្នាំ

200 ដង/ឆ្នាំ

1,000 ដង/ឆ្នាំ

សេវាគណនីប្រចាំឆ្នាំ

$5

$10

$15

$50

លក្ខខណ្ឌផ្សេងៗ

អតិថិជននឹងត្រូវបង់ថ្លៃសេវាដូចធម្មតាវិញ ក្នុងករណីដែល៖

  • គម្រោងដែលបានភ្ជាប់ត្រូវបានផុតកំណត់
  • អតិថិជនធ្វើប្រតិបត្តិការលើសពីការកំណត់នៃគម្រោង

គម្រោងនេះ នឹងមិនត្រូវបានភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិនោះទេ ដូច្នេះប្រសិនបើអតិថិជនចង់ប្រើប្រាស់គម្រោងនេះបន្តទៀត ត្រូវតែធ្វើការភ្ជាប់ឡើងវិញដោយខ្លួនឯងផ្ទាល់។

គម្រោងនេះ គឺប្រើប្រាស់សម្រាប់តែក្នុងធនាគារ វីង តែប៉ុណ្ណោះ មិនអាចប្រើប្រាស់ទៅលើ MasterCard, CSS ឬ កាត Visa បាននោះទេ។  

FAQ

  1.  តើ គម្រោង “ដកប្រាក់ឥតគិតថ្លៃ” របស់ធនាគារ វីង គឺជាអ្វី?

គម្រោងដកប្រាក់ឥតគិតថ្លៃ របស់ធនាគារ វីង គឺជាគម្រោងដកប្រាក់ ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការដកសាច់ប្រាក់ដោយឥតគិតថ្លៃសេវា។ គម្រោងនេះផ្តល់នូវភាពងាយស្រួលដល់អតិថិជនដែលជួយអោយពួកគាត់អាចធ្វើការដកប្រាក់បានដោយឥតគិតថ្លៃសេវា តាមរយៈភ្នាក់ងារវីងទាំង ១១,000 កន្លែង ATM របស់ វីង, ភ្នាក់ងារវីង ម៉ាស្ទ័រ និងសាខាវីងនៃធនាគារ វីង ទាំងអស់ទូទាំងប្រទេស ។

  1.  តើគម្រោងនេះផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អតិថិជន?

គម្រោងដកប្រាក់ឥតគិតថ្លៃ របស់ធនាគារ វីង គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់អតិថិជនដែលប្រើប្រាស់គណនី វីង ក្នុងការគ្រប់គ្រងប្រតិបត្តិការដកប្រាក់ផ្សេងៗរបស់ខ្លួន។

  1. តើគម្រោងមួយណាដែលល្អបំផុតសម្រាប់អតិថិជន?

+ Standard Plan: ល្អបំផុត សម្រាប់អតិថិជនទូទៅ

  • ដកប្រាក់ដោយឥតគិតថ្លៃ នៅគ្រប់ភ្នាក់ងារ វីង ទូទាំងប្រទេស
  • ដកប្រាក់ដោយឥតគិតថ្លៃ រហូតដល់ ៥ដង /ថ្ងៃ និង ៦០ ដង /ឆ្នាំ
  • ដកប្រាក់ដោយឥតគិតថ្លៃ ដល់ទៅ ១០.០០០ ដុល្លារ /ឆ្នាំ
  • ថ្លៃសេវា៖ ៥ ដុល្លារ /ឆ្នាំ

+ Silver Plan: ល្អបំផុត សម្រាប់អតិថិជនទូទៅ

  • ដកប្រាក់ដោយឥតគិតថ្លៃ នៅគ្រប់ភ្នាក់ងារ វីង ទូទាំងប្រទេស
  • ដកប្រាក់ដោយឥតគិតថ្លៃ រហូតដល់ ១០ដង /ថ្ងៃ និង ១២០ដង /ឆ្នាំ
  • ដកប្រាក់ដោយឥតគិតថ្លៃ ដល់ទៅ ២០.០០០ ដុល្លារ /ឆ្នាំ​
  • ថ្លៃសេវា៖ ១០ ដុល្លារ /ឆ្នាំ

+ Gold Plan: ល្អបំផុត សម្រាប់អតិថិជនSME និង Corporation

  • ដកប្រាក់ដោយឥតគិតថ្លៃ នៅគ្រប់ភ្នាក់ងារ វីង ទូទាំងប្រទេស
  • ដកប្រាក់ដោយឥតគិតថ្លៃ រហូតដល់ ១៥ដង /ថ្ងៃ និង ២០០ដង /ឆ្នាំ
  • ដកប្រាក់ដោយឥតគិតថ្លៃ ដល់ទៅ ៥០.០០០ ដុល្លារ /ឆ្នាំ
  • ថ្លៃសេវា៖ ១៥ ដុល្លារ /ឆ្នាំ

+ Platinum Plan: ល្អបំផុត សម្រាប់អតិថិជន VIP

  • ដកប្រាក់ដោយឥតគិតថ្លៃ នៅគ្រប់ភ្នាក់ងារ វីង ទូទាំងប្រទេស
  • ដកប្រាក់ដោយឥតគិតថ្លៃ រហូតដល់ ៥០ ដង /ថ្ងៃ និង ១០០០ ដង /ឆ្នាំ
  • ដកប្រាក់ដោយឥតគិតថ្លៃ រហូតដល់ទៅ ១.០០០.០០០ ដុល្លារ /ឆ្នាំ
  • ថ្លៃសេវា៖ ៥០ ដុល្លារ/ឆ្នាំ
  1. តើសុពលភាពរបស់គម្រោងនីមួយៗមានរយ: ពេលប៉ុន្មាន? គិតចាប់ពីពេលណា?
  • សុពលភាពរបស់គម្រោងនីមួយៗ មានរយៈពេល 365 ថ្ងៃ គិតចាប់ពីថ្ងៃដែលលោកអ្នកបានភ្ជាប់គម្រោង។
  1. តើត្រូវធ្វើយ៉ាងដូចម្តេចទើបអាចភ្ជាប់គម្រោងដកប្រាក់ឥតគិតថ្លៃ នេះបាន?

សូមឆែកមើលនៅលើ Link នេះដើម្បីទទួលបានព័ត៌មានលម្អិត "How-to subscribe to Free Cash Out"

  1. បន្ទាប់ពីភ្ជាប់គម្រោងរួចរាល់ តើរយ: ពេលប៉ុន្មានទើបគម្រោងអាចដំណើរការ និង ប្រើប្រាស់បាន?

គម្រោងនឹងដំណើរការភ្លាមៗ បន្ទាប់ពីអ្នកបានភ្ជាប់រួចរាល់ រួមទាំងអត្ថប្រយោជន៍ដែលមាននៅក្នុងគម្រោងនោះផងដែរ។

  1. ប្រសិនបើខ្ញុំមិនមានសមតុល្យនៅក្នុងគណនី​ វីង របស់ខ្ញុំ តើខ្ញុំអាចភ្ជាប់គម្រោងនេះបានដែរឬទេ?

លោកអ្នកនឹងមិនអាចភ្ជាប់គម្រោងបាននោះទេ ប្រសិនបើក្នុងគណនី វីង របស់លោកអ្នកមិនមានសមតុល្យគ្រប់គ្រាន់ដើម្បីភ្ជាប់គម្រោងខាងលើនេះ។

  1. តើខ្ញុំអាច អាប់ហ្រ្គេដគម្រោងដែលខ្ញុំកំពុងប្រើប្រាស់បច្ចុប្បន្នបានដែរឬទេ នៅក្នុងករណីដែលចាំបាច់ណាមួយ? ​ តើគណនី វីង មួយអាចភ្ជាប់បានប៉ុន្មានគម្រោងក្នុងពេលតែមួយ?

សម្រាប់គណនីមួយ អ្នកអាចភ្ជាប់គម្រោងបានច្រើនដែលលើសពីមួយ ក្នុងពេលតែមួយ។ អត្ថប្រយោជន៍ដែលអ្នកទទួលបានពីគម្រោងនីមួយៗនឹងត្រូវបានសរុបបញ្ជូលគ្នា សម្រាប់រយ:ពេលធនាគារ វីង នឹងគិត

សុពលភាពទៅតាមគម្រោងចុងក្រោយដែលអ្នកបាន​ភ្ជាប់។ សូមបញ្ជាក់ពីលើនេះផងដែរថា យើងនឹងបង្ហាញតែគម្រោងចុងក្រោយរបស់អ្នក នៅក្នុងគណនី វីង របស់អ្នក បូករួមជាមួយនឹងអត្ថប្រយោជន៍ទាំងអស់ផង

ដែរ។

  1. តើខ្ញុំអាចដឹងពីអត្ថប្រយោជន៍ដែលនៅសល់នៃគម្រោងរបស់ខ្ញុំបានដោយរបៀបណាដែរ?

អ្នកអាចដឹងពីអត្ថប្រយោជន៍គម្រោងទាំងអស់របស់អ្នកតាមរយ:កម្មវិធី Wing Bank App

  1.  តើនឹងមានអ្វីកើតឡើង នៅពេលដែលចំនួននៃអត្ថប្រយោជន៍របស់គម្រោងត្រូវបានប្រើប្រាស់អស់ ឬពេលដែលគម្រោងត្រូវបានផុតកំណត់ ហើយខ្ញុំមិនចង់បន្តភ្ជាប់សារជាថ្មីនោះទេ?

អ្នកនឹងត្រូវបង់ថ្លៃសេវាដកប្រាក់ក្នុងមួយប្រតិបត្តិការដូចធម្មតា គឺ ៖

  • ដកប្រាក់ តិចជាង $25.5 ថ្លៃសេវា $0.28 ក្នុងមួយប្រតិបត្តិការ​
  • ដកប្រាក់ ចាប់ពី $25.50 ឡើងទៅតែតិចជាង $50.49 ថ្លៃសេវា $0.65 ក្នុងមួយប្រតិបត្តិការ​
  • ដកប្រាក់ ចាប់ពី $50.50 ឡើងទៅតែតិចជាង $100.49 ថ្លៃសេវា $0.90 ក្នុងមួយប្រតិបត្តិការ​
  • ដកប្រាក់ ចាប់ពី $100.50 ឡើងទៅតែតិចជាង $500.49 ថ្លៃសេវា $1.30 ក្នុងមួយប្រតិបត្តិការ​
  • ដកប្រាក់ ចាប់ពី $100.50 ឡើងទៅតែតិចជាង $1,000.49 ថ្លៃសេវា $1.50 ក្នុងមួយប្រតិបត្តិការ​
  • ដកប្រាក់ ច្រើនជាង​ $1,000.50 ថ្លៃសេវា 0.15% នៃចំនួនទឹកប្រាក់សរុប
  1. តើអតិថិជនអាចផ្ទេរ ឬ ផ្លាស់ប្តូរ គម្រោងដកប្រាក់ឥតគិតថ្លៃ របស់ខ្លួនពីគណនីមួយទៅគណនីមួយទៀតបានដែរឬទេ?

លោកអ្នកមិនអាចផ្ទេរគម្រោងរបស់អ្នក ទៅប្រើប្រាស់ក្នុងគណនីផ្សេងមួយទៀតបាននោះទេ ហើយលោកអ្នកក៏មិនអាចប្រើគម្រោងដែលបានជ្រើសរើស សម្រាប់គណនីរបស់អ្នក (A) ទៅប្រើក្នុងគណនីរបស់អ្នក (B) បានដែរ។

  1. តើខ្ញុំអាចផ្តាច់គម្រោងរបស់ខ្ញុំបានដោយរបៀបណាដែរ?
  • ការផ្តាច់គម្រោងដោយខ្លួនឯង: លោកអាចផ្តាច់គម្រោងដោយខ្លួនឯងតាមរយៈកម្មវិធី Wing Bank App ដូចរបៀបខាងលើនេះ
  • លោកអ្នកក៏អាចស្វែងរកជំនួយតាមរយៈ៖ ភ្នាក់ងារ វីង, ភ្នាក់ងារវីង ម៉ាស្ទ័រ និងសាខាធនាគារ វីង​ ទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត។
  1. ខ្ញុំជាអតិថិជនដែលបើកប្រាក់បៀវត្សតាមរយៈ ធនាគារ​ វីង។ តើខ្ញុំអាចភ្ជាប់គម្រោងដកប្រាក់ឥតគិតថ្លៃនេះបានដែរឬទេ?

បាទ/ចាស លោកអ្នកពិតជា​អាច​ភ្ជាប់បាន។ លោកអ្នកអាចធ្វើការភ្ជាប់គម្រោងមួយណាក៏បានក្នុងចំណោមគម្រោងដែលបានរៀបរាប់ខាងលើ។ ដោយលោកអ្នកគ្រាន់តែទំនាក់ទំនងទៅកាន់ ផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនរបស់លោកអ្នកជាមុន ដើម្បីទទួលបានអត្ថប្រយោជន៍ពិសេសដែលមានស្រាប់ពី ធនាគារ វីង។

  1. តើខ្ញុំគួរធ្វើយ៉ាងណា ប្រសិនបើខ្ញុំនៅតែមានសំណួរទាក់ទងនឹងគម្រោងនេះ?
  • សូមទំនាក់ទំនងទៅកាន់ +855 23 999 989 | +855 12 999 489
  • ឬលោកអ្នកអាចអញ្ជើញទៅកាន់ភ្នាក់ងារវីង, ភ្នាក់ងារវីង ម៉ាស្ទ័រ ឬ សាខាធនាគារ វីងណាមួយដែលនៅជិតលោកអ្នកបំផុត។