បើកគណនីវីងថ្មីរបស់អ្នក
ការបើកគណនីវីងថ្មី មានភាពងាយស្រួលបំផុត! អ្នកគ្រាន់តែទៅកាន់ភ្នាក់ងារវីងណាមួយក៏បានជិត 8,000 កន្លែងទូទាំងប្រទេសហើយប្រាប់ពីប្រភេទគណនីដែលអ្នកចង់បានជារៀលឬជាដុល្លារ។]
អ្នកអាចចូលទៅកាន់គណនីរបស់អ្នកតាមរយៈលេខ កូដសម្ងាត់ 4 ខ្ទង់។ សូមព្យាយាមចំនាំលេខកូដសម្ងាត់ 4 ខ្ទង់ របស់អ្នក ដោយសារអ្នកត្រូវការវារាល់ពេលដែលអ្នកធ្វើប្រតិបត្តិការនីមួយៗ។
អ្នកត្រូវបង្ហាញកាតវីងរបស់អ្នកនៅពេលអ្នកទៅដាក់ប្រាក់ ឬ ដកប្រាក់ នៅតាមភ្នាក់ងារវីងដែលមានជាង 7,000 កន្លែងទូទាំងប្រទេស។
ដើម្បីបើកគណនី អ្នកត្រូវមានឯកសារដែលមានសុពលភាពមួយចំនួនដូចជា៖
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ
លិខិតឆ្លងដែន (ទិដ្ឋាការដែលមានសុពលភាពសម្រាប់ជនបរទេស) ឬ
ប័ណ្ណបើកបរ ឬ
អត្តសញ្ញាណប័ណ្ណមន្រ្តីរាជការ ឬ កាតបុគ្គលិករាជការស៊ីវិល ឬ
ព្រះឆ័យាល័ក្ខព្រះសង្ឃ ភ្ជាប់ជាមួយនិងសំបុត្រកំណើត ឬ
ប័ណ្ណសម្គាល់របស់បុគ្គលិក + សំបុត្រកំណើតឬសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ) ឬ
សំបុត្របញ្ជាក់អត្តសញ្ញាណពីអាជ្ញាធរស្រុក៖ នាមត្រកូល ភេទ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត និងអាសយដ្ឋានដោយមានរូបថតបញ្ជាក់។ រូបថតត្រូវបិទភ្ជាប់និងមានបោះត្រាបញ្ជាក់។
ឥឡូវនេះ អ្នកអាចបើកគណនីវីងដោយឥតគិតថ្លៃនៅតាមភ្នាក់ងារវីងណាមួយក៏បានទូទាំងប្រទេស ។
ការចាប់ផ្តើមប្រើគណនីវីង
នៅពេលដែលអ្នកចុះឈ្មោះបើកគណនីវីង អ្នកនឹងត្រូវទាមទារឲ្យបង្កើតនូវលេខកូដសម្ងាត់ថ្មី។ លេខកូដសម្ងាត់នេះ នឹងត្រូវប្រើរាល់ពេលធ្វើប្រតិបត្តិការតាមរយៈទូរស័ព្ទដៃ។ សូមជ្រើសរើសលេខដែលងាយស្រួលចងចាំសម្រាប់អ្នកនិងមិនមាននរណាម្នាក់ដឹង។
ដើម្បីបញ្ជូលគណនីវីងនិងមើលមីនុយដើមរបស់វីងលើទូរស័ព្ទដៃ អ្នកត្រូវធ្វើតាមជំហានទាំង 3 ខាងក្រោម៖
- វាយ *989#
- វាយបញ្ចូលលេខគណនីវីងរបស់អ្នក (លេខ 8 ខ្ទង់)
- បញ្ចូលលេខកូដសម្ងាត់ (4 ខ្ទង់)
អ្នកនឹងឃើញម៉ឺនុយសេវាកម្មវីង ដែលអ្នកអាចជ្រើសរើសប្រតិបត្តិការណាមួយដែលអ្នកចង់ធ្វើ។
លេខកូដសម្ងាត់របស់អ្នក
គឺជាលេខ 4 ខ្ទង់ ដែលត្រូវការចាំបាច់សម្រាប់ការធ្វើប្រតិបត្តិការនីមួយៗតាមទូរស័ព្ទដៃ។ សូមចាំថា លេខកូដសម្ងាត់របស់អ្នក អាចឲ្យអ្នក ធ្វើប្រតិបត្តិការសាច់ប្រាក់ក្នុងគណនីវីងរបស់អ្នក។ បើសិនជាអ្នកឲ្យវាទៅអ្នកផ្សេង គេក៏អាចធ្វើ ប្រតិបត្តិការសាច់ប្រាក់ក្នុងគណនីវីងរបស់អ្នកបានដូចគ្នា។ ដូច្នេះ សូមកុំប្រាប់លេខកូដរបស់អ្នកទៅអ្នកផ្សេងដាច់ខាត ត្រូវទុកវាជាសម្ងាត់និងមានសុវត្ថិភាព។
របៀបរក្សាលេខកូដសម្ងាត់អោយមានសុវត្ថិភាព
- កុំចែករំលែកលេខកូដសម្ងាត់ PIN ជាមួយអ្នកដទៃ
- កុំសរសេរលេខកូដសម្ងាត់ PIN លើក្រដាសឲ្យអ្នកដទៃឃើញ
- កុំបង្ហាញនរណាម្នាក់ផ្សេងទៀតឲ្យសោះ
- កុំទុកលេខសម្ងាត់ជាប់ជាមួយកាតវីង
របៀបផ្លាស់ប្តូរលេខកូដសម្ងាត់លើកដំបូង តាមរយៈទូរស័ព្ទដៃ
- វាយ *989#
- វាយបញ្ចូលលេខគណនីវីងរបស់អ្នក (8 ខ្ទង់)
- វាយបញ្ចូលលេខសម្ងាត់ PIN (4 ខ្ទង់) ដែលអ្នកឃើញនៅលើកាតកោស
- វាយបញ្ចូលលេខសម្ងាត់ PIN ថ្មីរបស់អ្នក
- វាយបញ្ចូលលេខសម្ងាត់ PIN ថ្មីម្តងទៀតដើម្បីបញ្ជាក់
លេខសម្ងាត់ PIN ជារបស់អ្នកឥឡូវនេះ។ សូមទុកកាតកោសដោយសារអ្នកអាចប្រើវាសម្រាប់ការផ្តាស់ប្តូរលេខសម្ងាត់ PIN របស់កាត ATM។
របៀបផ្លាស់ប្តូរលេខកូដសម្ងាត់លើកដំបូង តាមរយៈម៉ាស៊ីន ATM
- ស៊កកាតវីង
- ជ្រើស "ភាសា"
- បញ្ចូលលេខកូដសម្ងាត់លើកាតកោស
- ជ្រើស "សេវាកម្មផ្សេង"
- ជ្រើស "ប្តូរលេខសម្ងាត់ PIN"
- វាយបញ្ចូលលេខសម្ងាត់ PIN ចាស់
- វាយបញ្ចូលលេខសម្ងាត់ PIN ថ្មី
- វាយបញ្ចូលលេខសម្ងាត់ PIN ថ្មីដើម្បីបញ្ជាក់
- បញ្ចូលលេខកូដសម្ងាត់ថ្មី ផ្លាស់ប្តូរបានជោគជ័យ