fbpx

វីងគិតលុយ

គណនីវីងរបស់អ្នកអនុញ្ញាតឲ្យអ្នកទិញទំនិញពីដៃគូដោយមិនចាំសាច់ប្រាក់សុទ្ធ។ 

អ្នកអាចបង់ថ្លៃចំណាយរបស់ខ្លួនជាមួួយនឹងហាងជាដៃគូជាច្រើនទូទាំងប្រទេស ដោយមិនចាំបាច់សាច់ប្រាក់សុទ្ធ ដែលមានដូចជា ភោជនីយដ្ឋាន រោងភាពយន្ត ហាងលក់សំលៀកបំពាក់ -ល-។ មិនចាំបាច់បារម្ភពីលុយក្លែងក្លាយពេលអ្នកទិញទំនិញ។ អតិថិជន​អាចទូទាត់តាមរយៈទូរស័ព្ទដៃ ឬប្រើកាតវីងដើម្បីឆូតលើម៉ាស៊ីនរបស់វីងដើម្បីទូទាត់ប្រាក់​បានយ៉ាងឆាប់រហ័ស។ អតិថិជនគ្រាន់តែមានគណនីវីង និងទឹកប្រាក់នៅក្នុងគណនីជាកាស្រេច។

 

ចុចទីនេះ ដើម្បីស្វែងរកទីតាំងហាងដៃគូវីង.

វីងគិតលុយ
របៀបទូទាត់តាមការឆូតកាត៖
  1. ប្រាប់ទៅកាន់អ្នកគិតលុយឬម្ចាស់ហាងថាអ្នកចង់បង់ប្រាក់តាមរយៈកាតវីង
  2. ហុចវីងកាតរបស់អ្នកទៅអោយ អ្នកគិតលុយ ឬម្ចាស់ហាង ដើម្បីឆូតលើម៉ាស៊ីនរបស់វីង
  3. ប្រសិនបើទឹកប្រាក់ដែលត្រូវបង់តិចជាង 10ដុល្លារ លោកអ្នកមិនចាំបាច់ចុចលេខសម្ងាត់ទេ
  4. ទទួលយកវិក្កយបត្រពីអ្នកលក់ ឬ ម្ចាស់ហាង
  5. លោកអ្នកនឹងទទួលបានសាររាល់ពេលប្រតិបត្តិការទទួលបានជោគជ័យ

អត្ថប្រយោជន៍នៃការប្រើសេវាកម្មវីងគិតលុយ

  • មិនទាមទារសាច់ប្រាក់សុទ្ធ មិនមានហានិភ័យលើ ការបាត់បង់ លួច ឬក្រដាសប្រាក់ក្លែងក្លាយ
  • រហ័ស និងមានសុវត្ថិភាពខ្ពស់
  • ទូទាត់តាមទូរស័ព្ទដៃ ឬឆូតកាត ឬ ដាក់កាតលើម៉ាស៊ីន
របៀបទូទាត់តាមទូរស័ព្ទដៃ
  1. វាយលេខ *989#
  2. បញ្ចូលលេខគណនីវីង​
  3. ចុចយក 7. "Pay with Wing"
  4. បញ្ចូលលេខកូដទូទាត់
  5. បញ្ចូលចំនួនទឹកប្រាក់
  6. បញ្ចូលលេខសម្ងាត់4ខ្ទង់

 

របៀបទូទាត់តាមកម្មវិធីស្មាតហ្វូនវីង
  1. ជ្រើសយក "Pay with Wing"
  2. ស្កេន QR កូដ ឬវាយលេខកូដទូទាត់
  3. បញ្ចូលចំនួនទឹកប្រាក់
  4. បញ្ចូលលេខកូដសម្ងាត់ 4ខ្ទង់