បង់វិក្កយបត្រតាមគណនីវីង

អ្នកអាចបង់វិក្កយបត្ររបស់អ្នកគ្រប់ទីកន្លែង!

មិនចំណាយពេលយូរនោះទេក្នុងការបង់វិក្កយបត្រ។ បង់វិក្កយបត្របានយ៉ាងរហ័ស ងាយស្រួល និងសុវត្ថិភាពជាមួយគណនីវីង។ អ្នកមិនចាំបាច់ចេញពីកៅអីអង្គុយក៏បាន។ វីងមានដៃគូបង់វិក្កយបត្រច្រើនជាង ២០០ ក្រុមហ៊ុន ដែលអនុញ្ញាតឲ្យអ្នកបង់វិក្កយបត្រទឹកភ្លើង កម្ចីខ្នាតតូច បង់ប្រាក់ទៅកាន់អ្នកផ្គត់ផ្គង់ និងក្រុមហ៊ុនជាច្រើនទៀត។

របៀបបង់តាមរយៈកម្មវិធីស្មាតហ្វូន វីង ៖

  1. បើកកម្មវិធី ស្មាតហ្វូន វីង
  2. ជ្រើសយក ទូទាត់វិក័យបត្រ
  3. បញ្ចូលលេខសម្ងាត់ PIN កូដ​ ៤​ខ្ទង់
  4. ជ្រើសប្រភេទក្រុមហ៊ុន
  5. ជ្រើសយកឈ្មោះក្រុមហ៊ុន
  6. បំពេញព័ត៌មាន (ឧទា៖ លេខវិក្កយបត្រ លេខសម្គាល់អតិថិជន លេខគណនី ។ល។) ចុចបង់ប្រាក់
  7. វាយបញ្ចូលលេខសម្ងាត់ PIN ចុចបញ្ជាក់
  8. ប្រតិបត្តិការជោគជ័យ
  9. លោកអ្នកនឹងទទួលបាន ការជូនដំណឹង​តាមរយៈកម្មវិធីស្មាតហ្វូន វីង

បង់វិក្កយបត្រតាមរយៈភ្នាក់ងារវីង

អ្នកមិនចាំបាច់ដើរឆ្ងាយដើម្បីស្វែងរកភ្នាក់ងារវីងនោះទេ

មិនថាអ្នកនៅកន្លែងណានោះទេក្នុងប្រទេសកម្ពុជា អ្នកអាចបង់វិក្កយបត្របានយ៉ាងងាយស្រួលជាមួយភ្នាក់ងារវីងដែលមានច្រើនជាង ៧៣០០ កន្លែងដើម្បីបង់វិក្កយបត្ររបស់អ្នកបានភ្លាមៗ។ អ្នកនឹងឃើញមានភ្នាក់ងារវីងគ្រប់ទីកន្លែងទូទាំងប្រទេស ដូច្នេះមិនចាំបាច់ធ្វើដំណើរឆ្ងាយដើម្បីស្វែងរកភ្នាក់ងារវីងនោះទេ។

របៀបបង់តាមរយៈភ្នាក់ងារ វីង ៖

  1. យកវិក្កយបត្រទៅកាន់ភ្នាក់ងារវីងដែលនៅជិតអ្នកបំផុត
  2. ប្រាប់ទៅកាន់ ភ្នាក់ងារវីង ថាអ្នកចង់បង់វិក្កយបត្រ
  3. សរសេរឈ្មោះក្រុមហ៊ុន លេខសម្គាល់វិក្កយបត្រ ចំនួនទឹកប្រាក់ និង លេខទូរស័ព្ទរបស់អ្នក អោយទៅភ្នាក់ងារវីង
  4. ផ្តល់ប្រាក់ទៅកាន់ភ្នាក់ងារវីង
  5. យកវិក្កយបត្រពីភ្នាក់ងារវីង

Our Billers List

Company
​ប្រភេទ
Company Code
Reference Number