បញ្ចូលទឹកប្រាក់ទូរស័ព្ទជាមួយគណនីវីង
អតិថិជនដែលមានគណនីវីងអាចបញ្ចូលទឹកប្រាក់ទូរស័ព្ទបាន យ៉ាងងាយស្រួល ពេលណាក៏បាន កន្លែងណាក៏បាន ទូទាំងប្រទេស។
សម្គាល់៖ អ្នកមិនអាចបញ្ចូលទឹកប្រាក់ទូរស័ព្ទ ប្រព័ន្ធ Metfone បានទេ នៅពេលនេះ។
អត្ថប្រយោជន៍៖
- គ្រប់ប្រភេទទឹកប្រាក់ (1$, 2$ , 5$, 10 $ …)
- មិនចាំបាច់សាច់ប្រាក់សុទ្ធ
- គ្រប់ពេលវេលា គ្រប់ទីកន្លែង
បញ្ចូលទឹកប្រាក់ជាមួយ USSD
ទោះបីអ្នកមិនមានកម្មវិធីស្មាតហ្វូនវីង ឬអ៊ីនធឺណិតក៏ដោយ អ្នកនៅតែអាចបញ្ចូលទឹកប្រាក់ទូរស័ព្ទបានគ្រប់ពេលវេលាជាមួយ USSD ។
អត្ថប្រយោជន៍៖
- មិនចាំបាច់មានអ៊ីនធឺណិត
- បញ្ចូលទឹកប្រាក់គ្រប់ទីកន្លែង
- ល្អសម្រាប់អ្នកមិនមានស្មាតហ្វូន
បញ្ចូលទឹកប្រាក់ទូរស័ព្ទជាមួយកម្មវិធីស្មាតហ្វូនវីង
កម្មវិធីស្មាតហ្វូនវីងអនុញ្ញាតឲ្យអ្នកទិញឬផ្ញើទឹកប្រាក់ទូរស័ព្ទត្រឹមតែពីរបីជំហានប៉ុណ្ណោះ។
អត្ថប្រយោជន៍៖
- បញ្ចូលទឹកប្រាក់ទូរស័ព្ទភ្លាមៗ ឬទិញជាកាតទូរស័ព្ទ
- ទទួលបានទឹកប្រាក់ 4% មកវិញ
ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទក្នុងស្រុក






បញ្ចូលទឹកប្រាក់ទូរស័ព្ទកន្លែងណាក៏បាន
បញ្ចូលទឹកប្រាក់ទូរស័ព្ទជាមួយភ្នាក់ងារវីង
អ្នកអាចបញ្ចូលទឹកប្រាក់ទូរស័ព្ទជាមួយភ្នាក់ងារវីងជិត 8,000 កន្លែង និង ភ្នាក់ងារបញ្ចូលលុយទូរស័ព្ទ ចំនួន 6,500 កន្លែង ដែលមានដូចជា ហាងទូរស័ព្ទដៃ ហាងលក់ទំនិញ (ម៉ាត) កន្លែងលក់គ្រឿងទេសទូទៅ (ហាងចាប់ហួយ) និង សណ្ឋាគារ ដែលមានម៉ាស៊ីនវីង ដែលអាចបញ្ចូលទឹកប្រាក់ទូរស័ព្ទតាមរយៈក្រដាសបញ្ចូលទឹកប្រាក់ទូរស័ព្ទ ឬ បាញ់ទឹកប្រាក់ទៅកាន់ទូរស័ព្ទអ្នកដោយផ្ទាល់។
អ្នកគ្រាន់តែប្រាប់ពីប្រព័ន្ធទូរស័ព្ទដែលត្រូវបញ្ចូល (Cellcard, Smart, Metfone, qb, Seatel និង CooTel) និងចំនួនទឹកប្រាក់ដែលត្រូវបញ្ចូលតែប៉ុណ្ណោះ។
បន្ទាប់មកភ្នាក់ងារវីង នឹងហុចក្រដាសដែលមានលេខកូដសម្រាប់បញ្ចូលទឹកប្រាក់ទូរស័ព្ទមកអោយអ្នក។
អត្ថប្រយោជន៍៖
- មាននៅតាមភ្នាក់ងារវីងជិត 8,000 កន្លែង និង ភ្នាក់ងារបញ្ចូលលុយទូរស័ព្ទ ចំនួន 6,500 កន្លែងទូទាំងប្រទេស
- ប្រព័ន្ធទូរស័ព្ទគ្រប់ប្រព័ន្ធ
- គ្រប់ប្រភេទទឹកប្រាក់ (1$, 2$ , 5$, 10 $ …)
បញ្ចូលទឹកប្រាក់ផ្សេងៗ
ក្រៅពីការបញ្ចូលទឹកប្រាក់ទូរស័ព្ទ អ្នកក៏អាចបញ្ចូលទឹកប្រាក់សេវាកម្មផ្សេងៗ ជាមួយភ្នាក់ងារវីងបានផងដែរ។
វីងអនុញ្ញាតឲ្យអ្នកបញ្ចូលទឹកប្រាក់សម្រាប់សេវាកម្មផ្សេងៗដូចជា ទូរទស្សន៍ខ្សែកាប ទិន្នន័យអ៊ីនធឺណិត ហ្គេមអនឡាញ ឬហាងទំនិញអនឡាញ។ វីងផ្តល់ភាពងាយស្រួលក្នុងការបង់ប្រាក់ផ្សេងៗជាច្រើនក្នុងជីវភាពប្រចាំថ្ងៃ។
បញ្ចូលទឹកប្រាក់ផ្សេងៗ៖
- One TV (បញ្ជូលទឹកប្រាក់ទូរទស្សន៍ខ្សែកាប)
- Y5Net (សេវាអុីនធឺណិត)
- Osja game (បញ្ជូលទឹកប្រាក់សម្រាប់លេងហ្គេម)
- សំណាង (ឥណទានសម្រាប់ទិញអីវ៉ាន់អនឡាញ)
- MKS (សេវាអុីនធឺណិត)
- I top (សេវាអុីនធឺណិត)