ចុចដើម្បីរកមើលផ្នែកផ្សេងទៀត

(ផ្ទេរប្រាក់ពីគណនីវីង ទៅកាន់ គណនីវីង)

ការផ្ញើប្រាក់ពីគណនីវីងទៅគណនីវីងមួយទៀត គឺជាវិធីផ្ញើប្រាក់ដែលងាយស្រួលនិងលឿនបំផុត! លើសពីនេះទៀតគឺមានសុវត្ថិភាព។

ត្រូវការផ្ញើប្រាក់ទៅកាន់គ្រួសារ មិត្តភក្តិ ឬដៃគូសហការនៅទូទាំងប្រទេសមែនទេ? អ្នកអាចផ្ញើប្រាក់ពីគណនីវីងរបស់អ្នកបានភ្លាមៗ។ ចំណាយតែពីរបីវិនាទីលើកម្មវិធីស្មាតហ្វូនវីង និង USSD​ ប៉ុណ្ណោះ ។ ពិតជាងាយស្រួល!

វីងវេរលុយ

(ផ្ទេរប្រាក់ពីគណនីវីង ទៅកាន់ អ្នកគ្មានគណនីវីង)

តើអ្នកចង់ផ្ញើប្រាក់ពីគណនីវីងរបស់អ្នកទៅកាន់នរណាម្នាក់ក្នុងប្រទេសកម្ពុជាមែនទេ? ជាមួយវីង អ្នកអាចផ្ញើប្រាក់ពីគ្រប់ទីកន្លែង និង គ្រប់ពេលវេលា យ៉ាងរហ័សទាន់ចិត្ត ងាយស្រួល ហើយនិងមានសុវត្ថិភាព !

ទៅកាន់ភ្នាក់ងារវីងនៅថ្ងៃនេះ

វេរលុយអ៊ិចប្រេស

(ផ្ទេរប្រាក់ពីអ្នកគ្មានគណនីវីង ទៅកាន់ អ្នកគ្មានគណនីវីង)

សម្រាប់អ្នកដែលមិនមានគណនីវីង (អ្នកផ្ញើ និងអ្នកទទួល) នៅតែអាចផ្ញើប្រាក់បានយ៉ាងងាយស្រួល ជាមួយភ្នាក់ងារវីង ដែលមានច្រើនជាង 5,000 កន្លែង ទូទាំងប្រទេស។

អ្នកផ្ញើ

  1. ទៅកាន់ភ្នាក់ងារវីងដែលនៅជិតអ្នកបំផុត
  2. ទៅប្រាប់ពីចំនួនទឹកប្រាក់ដែលចង់វេរ
  3. សរសេរលេខទូរស័ព្ទអ្នកផ្ញើ លេខទូរស័ព្ទអ្នកទទួល និងចំនួនទឹកប្រាក់ដែលត្រូវវេរ
  4. អោយប្រាក់ដែលត្រូវវេរទៅភ្នាក់ងារវីង
  5. យកក្រដាសបញ្ជាក់ពីការវេរប្រាក់ពីភ្នាក់ងារវីង
  6. ផ្តល់លេខកូដសម្ងាត់ 8 ខ្ទង់ និងលេខទូរស័ព្ទសម្រាប់ទទួលទៅកាន់អ្នកទទួលដើម្បីដកប្រាក់ពីភ្នាក់ងារវីង

អ្នកទទួល

  1. យកលេខកូដសម្ងាត់ 8 ខ្ទង់ និងលេខទូរស័ព្ទសម្រាប់ទទួលទៅកាន់ភ្នាក់ងារវីងដែលនៅជិតលោកអ្នកបំផុត
  2. ប្រាក់ភ្នាក់ងារវីងថាអ្នកត្រូវការដកប្រាក់។ សូមប្រាកដថាអ្នកមានលេខកូដសម្ងាត់ 8 ខ្ទង់នៅក្នុងដៃ
  3. សរសេរលេខទូរស័ព្ទអ្នកផ្ញើ លេខទូរស័ព្ទអ្នកទទួល និងចំនួនទឹកប្រាក់
  4. ហុចទូរស័ព្ទអោយទៅភ្នាក់ងារវីងដើម្បីបញ្ជាក់
  5. យកក្រដាសបញ្ជាក់ពីការដកប្រាក់ពីភ្នាក់ងារវីង និងរាប់ចំនួនទឹកប្រាក់អោយបានត្រឹមត្រូវមុននឹងចាកចេញ។