វីងជាកាតដែលផ្តល់ភាពងាយស្រួលបំផុតសម្រាប់អ្នក

FTB-Wing វីសាកាសកាត គឺជាប្រភេទវីសាកាតដែលអ្នកអាចធ្វើការចាយមុន នៅតាមបណ្តាហាងលក់ទំនិញ ឬ ភោជនីយដ្ឋានផ្សេងៗជុំវិញពិភពលោក។

ការបើកវីសាកាសកាត គឺមិនត្រូវអោយមានគណនីធនាគារ វត្ថុបញ្ចាំ ឬ ប្រាក់សន្សំ នោះទេ។ ការបើកវីសាកាសកាតគឺមានភាពងាយស្រួល ដោយលោកអ្នកគ្រាន់តែទៅកាន់គ្រប់សាខារបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា(FTB) ឬ គ្រប់ភ្នាក់ងារវីងទាំងអស់ទូទាំងប្រទេស។ បើកវីសាកាសកាតថ្ងៃនេះ លោកអ្នកនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន។

អត្ថប្រយោជន៍សំខាន់ៗនៃវីសាកាសកាត ៖

  • អ្នកអាចធ្វើការចាយបាន 24 ម៉ោង ក្នុងមួយសប្តាហ៍
  • អាចដកប្រាក់តាម ATMs ដែលមានសញ្ញា Visa PLUS ចំនួនជាង 500 កន្លែងនៅកម្ពុជា។ អាចដកប្រាក់ជារូបិយប័ណ្ណក្នុងស្រុកនីមួយៗ តាមរយៈការប្រើម៉ាស៊ីន ATMs Visa PLUS ចំនួន ពីរលានកន្លែងទូទំាងពិភពលោក និងអាចទិញទំនិញជាមួយហាងជាដៃគួជាង មួយលានកន្លែងទូទាំងពិភពលោក។
  • មិនគិតថ្លៃសេវានៅពេលដកប្រាក់នៅទូ ATMs ធនាគារពាណិជ្ចកម្មនៃកម្ពុជា FTB
  • ងាយស្រួលក្នុងការទិញតាមអនឡាញ (ដូចជា iTunes, Amazon.ល) ឬ ដើម្បីកក់ និងបង់ប្រាក់ជាមុនសម្រាប់ទំនិញសំខាន់ៗ។
  • ទទួលការផ្ទេរប្រាក់ពីបរទេសដោយផ្ទាល់តាមវីសាកាសកាត
  • បង់ការចំណាយដោយខ្លួនផ្ទាល់

ប្រើវីសាកាសកាតរបស់អ្នកទូទាំងពិភពលោក

ប្រភេទកាត

វីសាកាសកាតរបស់ FTB-Wing មានពីរប្រភេទស្របទៅតាមតម្រូវការប្រើប្រាស់របស់អ្នក។

  • 1<p>កាតពណ៌ទឹកប្រាក់ (Silver) មិនមានដាក់ឈ្មោះរបស់អ្នក អាចទុកទឹកប្រាក់បានរហូតដល់ $500 ។ អ្នកអាចទិញ និងប្រើប្រាស់បានភ្លាមៗ។</p>

    កាតពណ៌ទឹកប្រាក់ (Silver) មិនមានដាក់ឈ្មោះរបស់អ្នក អាចទុកទឹកប្រាក់បានរហូតដល់ $500 ។ អ្នកអាចទិញ និងប្រើប្រាស់បានភ្លាមៗ។

  • 2<p>កាតពណ៌ខៀវ (Blue) មានដាក់ឈ្មោះរបស់លោកអ្នក និងអាចទុកទឹកប្រាក់បានរហូតដល់ $5,000 ។</p>

    កាតពណ៌ខៀវ (Blue) មានដាក់ឈ្មោះរបស់លោកអ្នក និងអាចទុកទឹកប្រាក់បានរហូតដល់ $5,000 ។

ប្រសិនបើអ្នកមានចម្ងល់ថាតើកាតមួយណាដែលអ្នកគួរជ្រើសរើស អ្នកអាចទំនាក់ទំនងទៅកាន់ផ្នែកបម្រើសេវាអតិថិជនរបស់ធនាគារ FTB តាមរយៈលេខ +855 (0) 23 862 111 ។

របៀបប្រើប្រាស់
វីសាកាសកាត

មុនពេលអ្នកអាចប្រើ FTB-Wing វីសាកាសកាត អ្នកត្រូវបើកឲ្យវាដំណើរការជាមុនសិន។
បន្ទាប់ពី FTB-Wing វីសាកាសកាត ដាក់អោយដំណើការបានហើយ ជំហានដំបូងអ្នកត្រូវចុះហត្ថលេខានៅបន្ទះខាងក្រោយកាត ពីព្រោះការទិញទំនិញខ្លះទាមទារអោយអ្នកមានហត្ថលេខាសម្រាប់ត្រួតពិនិត្យ។
ក្រោយពីចុះហត្ថលេខាលើកាតរួចហើយ អ្នកចាប់ផ្តើមប្រើបាន!

 

ការបញ្ជាទិញនៅហាងទំនិញ

  1. យកប័ណ្ណឆូត ដូចអ្នកឆូតប័ណ្ណឥណទាន
  2. បន្ទាប់មកចុះហត្ថលេខាជាការស្រេច។

 

 ការបញ្ជាទិញតាមអនឡាញ

  1. បញ្ចូលលេខប័ណ្ណដែលមាន 16ខ្ទង់
  2. បញ្ចូលកាលបរិច្ចេទអស់សុពលភាព
  3. ហើយនិងបញ្ចូលលេខ 3 ខ្ទង់ដែលស្ថិតនៅខាងស្តាំបន្ទាត់ហត្ថលាខានៅខាងក្រោយកាត។

 

ការដកប្រាក់តាម ATM

  1. ដាក់កាតចូល
  2. ចុចលេខសម្ងាត់ផ្ទាល់ខ្លួន 6 ខ្ទង់
  3. ធ្វើតាមការណែនាំដែលនៅលើអេក្រង់ ATM

រាល់ពេលដែលអ្នកទិញទំនិញ ឬ ដកសាច់ប្រាក់ សមតុល្យនៃកាតរបស់អ្នកនឹងកាត់បន្ថយតាមប្រតិបត្តិការដោយស្វ័យប្រវត្តិ។

របៀបបញ្ចូលទឹកប្រាក់ទៅវីសាកាស់កាតតាមគណនីវីង

  1. វាយ *989# បញ្ជូន
  2. បញ្ចូលលេខគណនីវីង 8 ខ្ទង់ បញ្ជូន
  3. ជ្រើសយកលេខ 5. Bill payment បញ្ជូន
  4. ជ្រើសយកលេខ 5. Bank Card បញ្ជូន
  5. ជ្រើសយកលេខ 1. FTB Visa បញ្ជូន
  6. បញ្ចូលលេខប័ណ្ណ 16 ខ្ទង់ បញ្ជូន
  7. បញ្ចូលកាលបរិច្ចេទអស់សុពលភាព បញ្ជូន
  8. បញ្ចូលចំនួនទឹកប្រាក់ បញ្ជូន
  9. បញ្ចូលលេកូដសម្ងាត់ 4 ខ្ទង់ បញ្ជូន
  10. ទទួលបានជោគជ័យ!

របៀបបញ្ចូលទឹកប្រាក់ទៅវីសាកាស់កាតតាមភ្នាក់ងារវីង

  1. ទៅកាន់ភ្នាក់ងារវីង ដែលនៅជិតអ្នក
  2. ប្រាប់ទៅកាន់ភ្នាក់វីង ថាអ្នកចង់ដាក់ប្រាក់ក្នុងវីសាកាសកាត
  3. អោយវីសាកាសកាត របស់អ្នក ដោយមាន សរសេរលេខប័ណ្ណ ១៦ ខ្ទង់ លេខកាលបរិច្ចេទអស់សុពលភាព ចំនួនទឹកប្រាក់ ហើយនិងលេខទូរស័ព្ទរបស់អ្នកអោយទៅភ្នាក់ងារ
  4. ប្រគល់ចំនួនប្រាក់ត្រូវដាក់ រួមជាមួយថ្លៃសេវាកម្មទៅភ្នាក់ងារ
  5. ទទួលយកវិក្កយបត្រពីភ្នាក់ងារ
  6. ពិនិត្យមើលសារក្នុងទូរស័ព្ទដៃរបស់អ្នក

ទីកន្លែងដែលលោកអ្នកអាចបើក FTB-Wing វីសាកាសកាត បាន

  • ទីស្នាក់ការកណ្តាលរបស់ធនាគារឯកទេសវីង លោកអ្នកអាចបើកបានទាំង ប័ណ្ណពណ៌ទឹកប្រាក់ និង ប័ណ្ណពណ៌ខៀវ។
  • ភា្នក់ងាវីងទូទាំងប្រទេស តែបើកបានតែប័ណ្ណពណ៌ទឹកប្រាក់ប៉ុណ្ណោះ។
  • សាខារបស់ធនាគារពាណិជ្ចកម្មនៃកម្ពុជា FTB លោកអ្នកអាចបើកបានទាំង ប័ណ្ណពណ៌ទឹកប្រាក់ និង ប័ណ្ណពណ៌ខៀវ។
វីសាកាសកាត

តម្លៃសេវាកម្ម

តើលោកអ្នកត្រូវចំណាយប៉ុន្មានសម្រាប់ FTB-Wing វីសាកាសកាត? តើសេវាកម្មមានអ្វីខ្លះ?

 

ផលិតផល/សេវាកម្មថ្លៃសេវាកម្មគិតជាដុល្លារ
វីសាកាសកាត FTB-Wingកាត Silver (មិនមានឈ្មោះរបស់អ្នក)$3
កាត Blue (មានឈ្មោះរបស់អ្នក)$5
បញ្ចូលតាមរយគណនីវីង$0 - $500.99$2
$501 - $1,000.99$4
$1,001- $1,500.99$6
$1,501 - $2,000$8
បញ្ចូលតាមរយភ្នាក់ងារវីង$0 - $500.99$2.25
$501 - $1,000.99$4.25
$1,001- $1,500.99$6.25
$1,501 - $2,000$8.25
ពិនិត្យមើលសមតុល្យសាច់ប្រាក់FTB ATM / ភ្នាក់ងារដែលមាន POSមិនគិតថ្លៃ
មិនមែនជា ATM របស់ FTB$0.30
ATM របស់ FTB*FTB ATMFREE
ATM របស់ EasyCash$0.50
ATM ក្នុងស្រុកផ្សេងទៀតដូចជា(ANZR, Acelda, ល )$1.50
ATM ក្រៅប្រទេស$3

* គ្រប់ប្រតិបត្តិការតម្រូវអោយបង់ថ្លៃសេវា។