សេវាកម្មវីង
ផលិតផលផ្សេងទៀត
សេវាកម្មផ្ទេរប្រាក់អន្តរជាតិ
សេវាកម្មសម្រាប់អាជីវកម្ម
ដៃគូពាណិជ្ជកម្ម


វីងអនឡាញម៉ាស្ទ័រកាត
រីករាយជាមួយការគ្រប់គ្រងសាច់ប្រាក់របស់អ្នកពីគ្រប់ទីកន្លែងលើពិភពលោក!
ចាប់ផ្តើមទិញទំនិញអនឡាញជាអន្តរជាតិភ្លាមៗជាមួយវីងអនឡាញម៉ាស្ទ័រកាត
ទិញទំនិញអនឡាញដោយមិនពិបាក មិនចាំបាច់សាច់ប្រាក់សុទ្ធឬកាតទៀតឡើយ! ឥឡូវនេះអ្នកអាចប្រើ វីង គ្រប់ទីកន្លែងលើពិភពលោកដើម្បីទិញទំនិញនិងបង់ប្រាក់អនឡាញតាមរយៈម៉ាស្ទ័រកាត។ មិនថាជាប្រតិបត្តិការអាជីវកម្មសំខាន់របស់អ្នក ឬការទិញអីវ៉ាន់នោះទេ វីងអនឡាញម៉ាស្ទ័រកាតនឹងផ្តល់ភាពងាយស្រួលបំផុតដល់អ្នក។ ទទួលយកបទពិសោធន៍ដ៏ពិសេសនិងសុវត្ថិភាពបំផុតជាមួយប្រតិបត្តិការអនឡាញរបស់ វីង។
វិធីទទួលយកវីងអនឡាញម៉ាស្ទ័រកាតរបស់អ្នក
ដោយគ្រាន់តែធ្វើតាមជំហានងាយៗខាងក្រោម អ្នកនឹងអាចចាប់ផ្តើមទិញអីវ៉ាន់អនឡាញភ្លាមៗជាមួយវីងអនឡាញម៉ាស្ទ័រកាតរបស់អ្នក។
- បើកគណនីវីងរបស់អ្នកពីភ្នាក់ងារវីងដែលមានជិត 8,000 កន្លែងទូទាំងប្រទេសឬចុះឈ្មោះអនឡាញដោយប្រើកម្មវិធីស្មាតហ្វូនវីង
- ប្រសិនបើអ្នកមានគណនីវីងរួចហើយ អ្នកអាចទាញយកកម្មវិធីស្មាតហ្វូនវីងលើទូរស័ព្ទរបស់អ្នក។
- ក្នុងកម្មវិធីស្មាតហ្វូនវីង ចុចលើ Online Card (កាតអនឡាញ) និងធ្វើតាមជំហានងាយៗដើម្បីចុះឈ្មោះ។
- កាតរបស់អ្នកនឹងចេញនៅលើអេក្រង់ទូរស័ព្ទដោយមានលេខកាតចំនួន 16 ខ្ទង់
- ដាក់ប្រាក់និងចាប់ផ្តើមទិញអីវ៉ាន់!
តើវីងអនឡាញម៉ាស្ទ័រកាតមានលក្ខណៈពិសេសអ្វីដាច់ពីគេ?
- ជាវីងអនឡាញម៉ាស្ទ័រកាតដែលអាចបើកដោយខ្លួនឯងភ្លាមៗ
- មិនចាំបាច់រង់ចាំ
- ចាប់ផ្តើមទិញទំនិញពីគ្រប់ទីកន្លែងលើពិភពលោកភ្លាមៗ
របៀបបង្កើតវីងអនឡាញម៉ាស្ទ័រកាត
ប្រើវីងអនឡាញម៉ាស្ទ័រកាតទទួលបានអត្ថប្រយោជន៍ជាច្រើន។
1
ជាម៉ាស្ទ័រកាត®ដែលទទួលស្គាល់លើពិភពលោក
2
ជាមូលប្បទានបត្រ័ឥណទាន
3
ជាឥណពន្ធបង់មុន ដូច្នេះអ្នកមិនចាំបាច់បារម្ភពីការចំណាយច្រើនពេកនោះទេ
4
ជាកាតនិម្មិត មិនចំបាច់សាច់ប្រាក់សុទ្ធនិងកាតពិតនោះទេ
5
រហ័ស ងាយស្រួល និងសុវត្ថិភាព
វិធីប្រើវីងអនឡាញម៉ាស្ទ័រកាតរបស់អ្នក!
វិធីដាក់ប្រាក់
គណនីវីងរបស់អ្នកបានតភ្ជាប់ទៅវីងអនឡាញម៉ាស្ទ័រកាតរបស់អ្នក។ ដាក់ប្រាក់ទៅក្នុងគណនីវីងដើម្បីទទួលបានទឹកប្រាក់នៅក្នុងម៉ាស្ទ័រកាតរបស់អ្នកនិងចាប់ផ្តើមរីករាយជាមួយអត្ថប្រយោជន៍របស់កាតម៉ាស្ទ័រវីងអនឡាញ។
ដាក់ប្រាក់នៅតាមភ្នាក់ងារវីង
- ទៅកាន់ភ្នាក់ងារវីងណាមួយនិងផ្តល់លេខគណនីវីងរបស់អ្នក។
- ប្រាប់ភ្នាក់ងារវីងពីចំនួនទឹកប្រាក់ដែលអ្នកចង់ដាក់ចូលគណនីជាប្រាក់ ដុល្លារ ឬរៀល។
- បញ្ចូលលេខកូដសម្ងាត់ (PIN) លើម៉ាស៊ីនឆូតកាត ឬ ទូរស័ព្ទដៃរបស់ភ្នាក់ងារវីង។
- ទទួលយកបង្កាន់ដៃពីភ្នាក់ងារវីងនិងផ្ទៀងផ្ទាត់ពីចំនួនទឹកប្រាក់ អ្នកអាចចាប់ផ្តើមប្រើប្រាស់បាន!
ប្រើវីងទៅវីង
ដាក់ប្រាក់ទៅក្នុងកាតម៉ាស្ទ័រអនឡាញរបស់អ្នកតាមរយៈការផ្ទេរពីគណនីវីងទៅគណនីវីង។ ដើម្បីដឹងពីរបៀបប្រើការដាក់ប្រាក់ពីវីងទៅវីងសូមចុចខាងក្រោម។
ផ្ទេរប្រាក់ពីធនាគារ FTB
ប្រសិនបើអ្នកមានគណនីជាមួយធនាគារ FTB អ្នកអាចផ្ទេរប្រាក់ពីគណនីធនាគាររបស់អ្នកទៅកាន់គណនីវីងបាន។
ការទិញឥវ៉ាន់
ឥឡូវនេះវីងអនឡាញម៉ាស្ទ័រកាតកំពុងដំណើការហើយ រីករាយជាមួយការទិញអីវ៉ាន់ដោយមិនចាំបាច់បារម្ភពីអ្វីទាំងអស់!
ការទិញកម្មវិធីទូរស័ព្ទ
ភ្ជាប់វីងអនឡាញម៉ាស្ទ័រកាតរបស់អ្នកទៅកាន់កម្មវិធីនៅលើ Android និង iOS សម្រាប់ការទិញកម្មវិធីលើទូរស័ព្ទដៃ
វិធីភ្ជាប់វីងទៅកាន់ Android Play Store
វិធីដំឡើង Apple Pay ជាមួយវីងអនឡាញម៉ាស្ទ័រកាត
ទទួលយកការទិញអីវ៉ាន់ដែលងាយស្រួលនៅលើ Facebook ជាមួយវីងអនឡាញម៉ាស្ទ័រកាតរបស់អ្នក។


ទំព័រពិសេសរបស់ Mastercard
កាតម៉ាស្ទ័រវីងអនឡាញមានការទទួលស្គាល់ទូទាំងពិភពលោកដោយមានដៃគូសហការច្រើនជាង 33 លានក្រុមហ៊ុនតាមអនឡាញ!
Agoda
https://www.agoda.com/mastercardkh
Best of Macau
http://www.mastercard.com.hk/bestofmacau
Priceless Cities
សហគ្រិន និង អ្នកធ្វើការឯករាជ្យ
ប្រតិបត្តិការអាជីវកម្មកាន់តែមានភាពងាយស្រួលមិនធ្លាប់មានពីមុនមក។ គ្រប់គ្រង ដោយពេញលេញទៅលើវីងអនឡាញម៉ាស្ទ័រកាត។
គេហទំព័រចម្បង
ទទួលបានប្រាក់ខែតាមរយៈគេហទំព័រ Freelancer.com, Upwork.com និងគេហទំព័រឯករាជ្យផ្សេងទៀតតាមរយៈវីងអនឡាញម៉ាស្ទ័រកាតរបស់អ្នក។

តម្លៃនិងសេវា
ទទួលយកវីងអនឡាញម៉ាស្ទ័រកាតដោយឥតគិតថ្លៃ។
មិនចាំបាច់ក្រដាសស្នាមនិងគ្មានសេវាប្រចាំខែក្នុងរយៈពេល 6 ខែដំបូងនៃការចុះឈ្មោះ។
តារាងតម្លៃសេវាកម្ម | មូលដ្ធាន | ស្តង់ដា |
---|---|---|
បង្កើតកាត | មិនគិតតម្លៃសេវា | |
រូបិយប័ណ្ណ | ដុល្លារ | |
ការកំណត់ការបញ្ជាទិញប្រចាំថ្ងៃ* | ១០០ដុល្លារ | ១០០០ដុល្លារ |
សុពលភាពកាត | ២៤ ខែ | |
តម្លៃសេវាលើប្រតិបត្តិការ | ហាងក្នុងស្រុក: មិនគិតតម្លៃសេវាសម្រាប់ប្រតិបត្តិការច្រើនជាង ឬស្មើ ៥០ដុល្លារ (០.១៥ដុល្លារ សម្រាប់ប្រតិបត្តិការតិចជាង ៥០ដុល្លារ) ហាងក្រៅស្រុក: ២% នៃទំហំការបញ្ជាទិញ (តម្លៃសេវាអតិបរិមា ០.១៥ដុល្លារ) ប្រូម៉ូសិន: មិនគិតតម្លៃសេវាលើប្រតិបត្តិការចាប់ពីពេលនេះ ដល់ថ្ងៃសេចក្តីជូនដំណឹងបន្ថែម | |
តម្លៃសេវាប្រចាំខែ** | ០.២៥ដុល្លារ (មិនគិតតម្លៃសេវាសម្រាប់៦ខែដំបូង) | ០.៥ដុល្លារ (មិនគិតតម្លៃសេវាសម្រាប់៦ខែដំបូង) |
បង្កើតកាតតាមរយៈ | កម្មវិធីស្មាតហ្វូនវីង |
សំគាល់:
- (*) ការកំណត់ការបញ្ជាទិញប្រចាំថ្ងៃគឺផ្អែកលើប្រភេទអនឡាញម៉ាស្ទ័រកាត។ អនឡាញម៉ាស្ទ័រកាតមូលដ្ឋានគឺ ១០០ ដុល្លារ និង អនឡាញម៉ាស្ទ័រកាតស្ដង់ដាគឺ ១.០០០ ដុល្លារ
- (**) សេវាប្រចាំខែគឺឥតគិតថ្លៃក្នុងរយៈពេល ៦ ខែដំបូង។ បន្ទាប់មកនឹងគិតថ្លៃ ០.២៥ដុល្លារ សម្រាប់វីងអនឡាញម៉ាស្ទ័រកាតបែបមូលដ្ឋាន និងគិតថ្លៃ ០.៥០ដុល្លារ សម្រាប់វីងអនឡាញម៉ាស្ទ័រកាតបែបស្តង់ដារ។
- អត្រាផ្លាស់ប្តូររូបិយប័ណ្ណ (Foreign Exchange Fee) នឹងកើតឡើងរាល់ការបញ្ជាទិញ ឬ ការធ្វើប្រតិបត្តិការរបស់អ្នកជាមួយរូបិយប័ណ្ណផ្សេងក្រៅពីរូបិយប័ណ្ណដុល្លារ (២.៥%) ។
- រាល់ប្រតិបត្តិការបរាជ័យ(ឬត្រូវបានបដិសេធ) នឹងត្រូវគិតថ្លៃសេវាក្នុង១ប្រតិបត្តិការ ០.៤ដុល្លារ
- រាល់កម្រៃ និងថ្លៃសេវាផ្សេងៗដែលទូទាត់រួច មិនអាចប្រគល់ត្រលប់ទៅវិញបានទេ
- វីងរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរតម្លៃសេវាកម្ម ឬលក្ខខណ្ឌផ្សេងៗ
ខចែងនិងលក្ខខណ្ឌ
តើអ្នកមានសំណួរឬទេ? ចូលទៅកាន់ សំណួរដែលសួរជាញឹកញាប់
សំណុំបែបបទជម្លោះ ទម្រង់បែបបទទូទៅ
ភ្ជាប់វីងជាមួយ Android Play Store
មិនថាសម្រាប់ហ្គេមកម្សាន្ត ស្តាប់ចំរៀង ឬទិញឥវ៉ាន់ រីករាយជាមួយវិធីបង់ប្រាក់រហ័សរបស់វីង។
- 1មិនថាសម្រាប់ការលេងហ្គេម ស្តាប់ចម្រៀង ឬទិញឥវ៉ាន់នោះទេ រីករាយជាមួយការទូទាត់យ៉ាងឆាប់រហ័សតាមវីង។
- 2ចុចលើ “Account”
- 3បន្ទាប់មកជ្រើសយក "Payment methods"
- 4ចុចលើ "Add credit or debit card"
- 5វាយបញ្ចូលលេខកាតវីងអនឡាញម៉ាស្ទ័រកាតរបស់អ្នក បន្ទាប់មកចុច "save"
- 6ឥឡូវនេះអ្នកអាចរីករាយជាមួយការទូទាត់លើ Android Play Store តាមរយៈវីងអនឡាញម៉ាស្ទ័រកាត។
ដំឡើង Apple Pay ជាមួយវីងអនឡាញម៉ាស្ទ័រកាត
ស្តាប់តន្ត្រីពី iTune ទិញទាន់តែអស់ចិត្ត និងទិញកម្មវិធីលើទូរស័ព្ទដៃ iPhone ជាមួយវីង
- 1ដំឡើង Apple Pay ក្នុងទូរស័ព្ទ iPhone របស់អ្នក
- 2ចូលទៅកាន់កម្មវិធី Wallet និងចុច “+” នៅលើអេក្រង់ខាងលើផ្នែកខាងស្តាំដៃ
- 3បញ្ចូលព័ត៍មានលម្អិតរបស់វីងអនឡាញម៉ាស្ទ័រកាត
- 4វីងនឹងផ្ទៀងផ្ទាត់និងអនុម័តលើការស្នើសុំរបស់អ្នក
- 5បន្ទាប់ពីការផ្ទៀងផ្ទាត់ អ្នកអាចចាប់ផ្តើមប្រើ Apple Pay ជាមួយវីងបាន
ភ្ជាប់ជាមួយ Paypal
Paypal ជាដៃគូសហការរបស់ក្រុមហ៊ុនអនឡាញដ៏ធំនៅលើពិភពលោកដូចជា eBay និង Amazon ។ ភ្ជាប់ដំណើរការបង់ប្រាក់តាមអនឡាញដ៏ធំរបស់ Paypal ជាមួយការចំណាយដែលងាយស្រួលនិងមានសុវត្ថិភាពរបស់កាតម៉ាស្ទ័រវីងអនឡាញ។
- 1នៅក្នុងគណនី Paypal ចូលទៅកាន់ “Settings”
- 2ជ្រើសយក "Banks and Cards" ដើម្បីចូលទៅកាន់វិធីបង់ប្រាក់របស់អ្នក
- 3បន្ថែមកាតថ្មី
- 4ជ្រើសយក "Debit or credit card"
- 5ជ្រើសយកកាតម៉ាស្ទ័រនិងវាយបញ្ចូលព័ត៍មានពីវីងអនឡាញម៉ាស្ទ័រកាតរបស់អ្នក
- 6វាយបញ្ចូលអាសយដ្ឋានបង់ប្រាក់របស់អ្នក
- 7ចុចលើ "Link Card" និងរង់ចាំការផ្ទៀងផ្ទាត់ពី Paypal
- 8មើលកាតរបស់អ្នកនៅក្នុងមីនុយ "Banks and Cards"
បង់ប្រាក់ទិញអីវ៉ាន់ពី Taobao ដោយប្រើវីងអនឡាញម៉ាស្ទ័រកាត
ផលិតផលជាច្រើនប្រភេទអាចទិញបានភ្លាមៗជាមួយវីងអនឡាញម៉ាស្ទ័រកាតរបស់អ្នកនៅ Taobao ដែលជាទីផ្សារ E-commerce ភ្ជាប់អ្នកប្រើប្រាស់ទៅអ្នកប្រើប្រាស់ដ៏ធំបំផុតរបស់ប្រទេសចិន។
- 1នៅលើទំព័របង់ប្រាក់ ជ្រើសយក “International Credit Card”
- 2វាយបញ្ចូលលេខកាតវីងអនឡាញម៉ាស្ទ័រកាតរបស់អ្នក
- 3វាយបញ្ចូលព័ត៍មានដែលចាំបាច់
- 4បញ្ជាក់ពីការបង់ប្រាក់
ភ្ជាប់ជាមួយ Alibaba
បង្កើនអាជីវកម្មរបស់អ្នកជាមួយក្រុមហ៊ុន E-commerce ដ៏ល្បីរបស់ចិន Alibaba និងវីងអនឡាញម៉ាស្ទ័រកាតដែលមានសុវត្ថិភាពបំផុត។
- 1ចូលទៅគណនីធនាគារទំព័រដើម និងចុចលើ “+Link Bank Account”
- 2វាយបញ្ចូលព័ត៍មានលម្អិតវីងអនឡាញម៉ាស្ទ័រកាតរបស់អ្នកនិងព័ត៍មានចាំបាច់ផ្សេងៗទៀត បន្ទាប់មកធ្វើការស្នើតាមអនឡាញ
- 3Alibaba នឹងផ្ញើទឹកប្រាក់តិចតួចចំនួនពីរនៅក្នុងរយៈពេល 2-3ថ្ងៃធ្វើការដែលជាដំណើរការនៃការផ្ទៀងផ្ទាត់។
- 4នៅពេលដែលអ្នកទទួលបានទឹកប្រាក់ដែលផ្ញើមកទាំងនោះ ចុច Verify Now និងវាយបញ្ចូលទឹកប្រាក់ផ្ញើមកទៅក្នុងទំព័រផ្ទៀងផ្ទាត់។
ភ្ជាប់ជាមួយ Alipay
ឈានមុខនៅក្នុងយុគសម័យនៃការបង់ប្រាក់តាមទូរស័ព្ទដៃជាមួយ ដំណើរការទូទាត់តាមអនឡាញដែលរហ័សនិងងាយស្រួលរបស់ Alipay និងវីងអនឡាញម៉ាស្ទ័រកាត។
- 1ចូលទៅកាន់ទំព័រនេះ
- 2វាយបញ្ចូលព័ត៍មានលម្អិតវីងអនឡាញម៉ាស្ទ័រកាតរបស់អ្នកនិងព័ត៍មានចាំបាច់ផ្សេងៗទៀត
- 3Alipay នឹងរក្សាទុកទឹកប្រាក់មួយសេននៅក្នុងកាតរបស់អ្នកសម្រាប់ការបញ្ជាក់
- 4ចុចលើ “Save the card”
ភ្ជាប់ជាមួយ Facebook Business
ការបង់ Facebook ads គឺមានភាពងាយស្រួលជាមួយវីងអនឡាញម៉ាស្ទ័រកាត។ ភ្ជាប់គណនីវីងរបស់អ្នកទៅកាន់ Facebook ជាមួយជំហានខាងក្រោម៖
- 1បើកកម្មវិធី Facebook
- 2ចូលទៅកាន់ "Payment Settings"
- 3ចុចលើ "Add Payment Method"
- 4វាយបញ្ចូលព័ត៍មានលម្អិតវីងអនឡាញម៉ាស្ទ័រកាតរបស់អ្នកនិងរង់ចាំការបញ្ជាក់
- 5ក្រោយពីទទួលបានការបញ្ជាក់រួចរាល់ អ្នកអាចចាប់ផ្តើមបង់ Ads របស់អ្នកពីគណនីវីងបានហើយ
ខចែង និងលក្ខខណ្ឌនៃកាតអនឡាញ Mastercard
សូមអានខចែង និងលក្ខខណ្ឌដែលមានចែងនៅទីនេះដោយការយកចិត្តទុកដាក់ខ្ពស់ មុនពេលប្រើប្រាស់កាតអនឡាញរបស់វីង ព្រោះខចែង និងលក្ខខណ្ឌទាំងនេះនឹងត្រូវអនុវត្តលើរាល់ប្រតិបត្តិការទាំងអស់ដែលពាក់ព័ន្ធនឹងការប្រើប្រាស់កាតនេះ។ ម្ចាស់កាតនេះនឹងត្រូវបានចាត់ទុកថា បានទទួលយកដោយឥតលក្ខខណ្ឌដែលបានចែងក្នុងឯកសារនេះ ហើយនឹងត្រូវបានចងកាតព្វកិច្ចជាមួយខចែង និងលក្ខខណ្ឌទាំងនេះរាល់ពេលដែលកាតអនឡាញរបស់វីងត្រូវបានប្រើប្រាស់។ នៅក្នុងខចែង និងលក្ខខណ្ឌទាំងនេះ ពាក្យដែលបានរាយនិងកំណត់ក្នុងផ្នែកនិយមន័យទី១ ផ្តល់នូវការពិពណ៌នាអំពីកាត គណនី ប្រាក់កម្រៃ និងការគិតថ្លៃផ្សេងៗទាក់ទងនឹងខចែង និងលក្ខខណ្ឌនៃការប្រើប្រាស់កាតអនឡាញ ហើយព័ត៌មានលម្អិតទាំងអស់ដែលទាក់ទងនឹងខចែង និងលក្ខខណ្ឌប្រើប្រាស់កាតនេះគឺមានដូចខាងក្រោម៖
ខចែង និងលក្ខខណ្ឌ៖
1. និយមន័យ
កិច្ចព្រមព្រៀង | មានន័យថាជាកិច្ចព្រមព្រៀងរវាងម្ចាស់កាត និងវីង ដែលរួមបញ្ចូលរាល់ ខចែង និងលក្ខខណ្ឌទាំងអស់។ |
វីង ឬ “យើង” | មានន័យថាជាធនាគារឯកទេស វីង (ខេមបូឌា) លីមីធីត ដែលមានទីស្នាក់ការកណ្តាលនៅអាគារលេខ ៧២១ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា |
កាតអនឡាញ/កាត | មានន័យថាជាកាតអនឡាញ ដែលបានចេញឲ្យដោយ Mastercard និងត្រូវបានប្រើជាមធ្យោបាយនៃការទូទាត់ហើយត្រូវបានបង្ហាញជារូបិយប័ណ្ណជាក់លាក់នៅក្នុងទំរង់កាតណាមួយ។ សូមបញ្ជាក់ថា កាតនេះគឺជាកាតដែលប្រើប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ពុំមែនជាកាតប្លាស្ទិចដែលចេញជូននោះទេ។ |
ការទិញដោយប្រើប្រាស់កាត | មានន័យថា ប្រតិបត្តិការណាមួយដែលកាតនេះត្រូវបានប្រើប្រាស់ជាការទូទាត់ទំនិញ និង/ឬសេវាជាមួយពាណិជ្ជករប្រកបរបរអនឡាញ។ |
ការយកចិត្តទុកដាក់ស្គាល់អតិថិជន | សំដៅទៅលើសំណុំឯកសារផ្ទាល់ខ្លួនដែលត្រូវបានផ្តល់ជូនដោយលោក-អ្នក ទៅកាន់វីង ដើម្បីបញ្ជាក់ឈ្មោះ ព័ត៌មានអំពីប្រវត្តិរូប និងអាសយដ្ឋានបច្ចុប្បន្នរបស់លោក-អ្នកដើម្បីបំពេញតាម លក្ខខណ្ឌតម្រូវនៃបទប្បញ្ញត្តិរបស់យើង។ |
អាជីវករ | សំដៅទៅលើអ្នកផ្គត់ផ្គង់ទំនិញ និង/ឬសេវាតាមប្រព័ន្ធអ៊ីនធឺណិតដែលបានយល់ព្រមទទួលយកកាតសម្រាប់ទូទាត់ទំនិញ និង/ឬសេវានានា។ |
វែបសាយត៍ | សំដៅទៅលើ www.wingmoney.com |
លោក-អ្នកកាន់កាត/ម្ចាស់កាត/ លោក-អ្នក/របស់លោក-អ្នក | សំដៅទៅលើ លោក-អ្នកសុំប្រើប្រាស់សេវាទូទាត់ប្រាក់របស់វីង។ |
ភ្នាក់ងារ | Wing Cash Xpress ជាអ្នកទទួលខុសត្រូវចំពោះការផ្តល់សេវាវីងទាំងអស់ទៅកាន់អតិថិជនរបស់វីង ដូចជាការផ្ទេរប្រាក់ ការបញ្ចូលប្រាក់នៅក្នុងទូរស័ព្ទ ការទូទាត់វិក្កយបត្រ ការបើកគណនីវីង ការដាក់ប្រាក់តម្កល់ (ការដាក់ប្រាក់ទៅក្នុងគណនី) ការដកប្រាក់ (ការដកប្រាក់ចេញពីគណនី) ក៏ដូចជាផលិតផល និងសេវាផ្សេងៗទៀតរបស់វីង។ |
ទិន្នន័យបញ្ជាក់យថាភាព | ឈ្មោះតែមួយគត់របស់ម្ចាស់កាត (Login) ពាក្យសម្ងាត់ និងលេខកូដ (PIN) ដែលត្រូវបានប្រើប្រាស់ដើម្បីចូលទៅប្រើប្រាស់សេវាលើប្រព័ន្ធអ៊ីនធឺណិត និង/ឬម៉ាស៊ីន POS ដោយធ្វើប្រតិបត្តិការណាមួយនៅក្នុងសមតុល្យនៃគណនីរបស់ម្ចាស់កាត។ ទិន្នន័យបញ្ជាក់យថាភាពនឹងត្រូវបានផ្តល់ជូនម្ចាស់កាតណាម្នាក់នៅពេលធ្វើការចុះឈ្មោះប្រើប្រាស់សេវាកម្មនេះ។ ហើយនិងមានសារជាអក្សរទៅកាន់លេខទូរស័ព្ទរបស់លោក-អ្នក ដើម្បីឲ្យមានការផ្លាស់ប្តូរលេខកូដសម្ងាត់ ឬ/និងPIN code ដែលធ្លាប់បានបញ្ជាក់ពីម្ចាស់កាតនៅពេលចុះឈ្មោះប្រើប្រាស់សេវានេះ។ |
លេខរបស់លោក-អ្នកសុំប្រើប្រាស់ | លេខទូរស័ព្ទដែលបានផ្តល់ឱ្យម្ចាស់កាត ដោយប្រតិបត្តិករទូរគមនាគមន៍ចល័ត នៅពេលដែលមានការភ្ជាប់ទំនាក់ទំនងរបស់កាតជាមួយនឹងបណ្តាញប្រតិបត្តិករទូរគមនាគមន៍ចល័ត ពិតជាកំណត់ថាលោក-អ្នក បានយល់ព្រមជាមួយក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ចល័តបែបនេះទៅក្នុងកិច្ចសន្យាសេវាកម្មទំនាក់ទំនងចល័ត |
ម៉ាស៊ីនសម្រាប់ផ្តល់សេវាដោយខ្លួនឯង (SSA) | ម៉ាស៊ីន POS មួយប្រភេទដែលផ្តល់បង្កាន់ដៃទូទាត់ប្រាក់ពីរូបវន្តបុគ្គលនៅក្នុងរបៀបនៃការផ្តល់សេវាដោយខ្លួនឯង។ |
ប្រព័ន្ធទូទាត់ប្រាក់ | ប្រព័ន្ធទូទាត់ប្រាក់ ត្រូវបានសំដៅដល់ប្រព័ន្ធ Mastercard ទូទាំងពិភពលោក ឬស្ថាប័នដទៃទៀតដែលផ្តល់អាជ្ញាប័ណ្ណឲ្យចេញ និងទទួលយកការទូទាត់ប្រាក់ដោយកាតអនឡាញ ។ |
សមាជិកភាពរបស់ម្ចាស់កាត | សំដៅទៅលើបុគ្គលណាម្នាក់ដែលមានកាតអនឡាញ ផ្តល់ជូនដោយវីង រួមបញ្ចូលទាំងការបន្តសុពលភាព ការផ្លាស់ថ្មី។ |
២. កម្មវត្ថុនៃកិច្ចព្រមព្រៀង
២.១ កម្មវត្ថុនៃកិច្ចព្រមព្រៀងដែលធ្វើឡើងដោយម្ចាស់កាត ដោយការយល់ព្រមចំពោះការស្នើសុំ តាមរយៈការធ្វើកិច្ចព្រមព្រៀងនេះ គឺជាការផ្តល់សេវានានាដោយ “វីង” ជូន “លោក-អ្នក” ចំពោះការប្រើប្រាស់សេវាក្នុងគោលបំណងធ្វើការទូទាត់ប្រាក់ដោយម្ចាស់កាតទៅកាន់លោក-អ្នកទទួលការទូទាត់ប្រាក់។
២.២ ក្នុងគោលបំណងផ្តល់ជូនយ៉ាងត្រឹមត្រូវដោយវីង នូវសេវានានាស្របតាមកិច្ចព្រមព្រៀងដែលយោងតាមការធ្វើការទូទាត់ប្រាក់ស្របតាមខចែង និងលក្ខខណ្ឌនានានៃការស្នើសុំផ្តល់នេះ។ ម្ចាស់កាត ត្រូវដំណើរការការចុះឈ្មោះគណនីរបស់លោក-អ្នកនៅមុនពេលដែល វីងបំពេញទំនួលខុសត្រូវរបស់ខ្លួនស្របតាមកថាខណ្ឌ ២.១។ នៅក្នុងការស្នើសុំផ្តល់នោះ នៅក្នុងលំដាប់ដែលបានចែងនៅក្នុងប្រការ ៣ នៅក្នុងការស្នើសុំផ្តល់នោះ និងបង្កើនសមតុល្យនៃគណនីរបស់ម្ចាស់កាតនៅក្នុងចំនួនទឹកប្រាក់នោះ ស្របតាមឆន្ទានុសិទ្ធិរបស់គាត់/នាង។
៣. ការចុះឈ្មោះ និងការដាក់ឲ្យដំណើរការកាតរបស់លោក-អ្នក
៣.១ ការប្រើប្រាស់កាត គឺស្របតាមលក្ខខណ្ឌនានានៃកិច្ចព្រមព្រៀងនេះ ដែលអាចមានការកែប្រែដោយយើង ក្នុងពេលណាមួយ។ សំណៅបច្ចុប្បន្ននៃ ខចែង និងលក្ខខណ្ឌនានា គឺអាចស្វែងរកបាននៅលើវែបសាយត៍។ ការប្រើប្រាស់កាតត្រូវមានការព្រមទទួលយករបស់លោក-អ្នកនូវ ខចែង និងលក្ខខណ្ឌទាំងនេះ។
៣.២ ដើម្បីដាក់ពាក្យស្នើសុំកាតរបស់លោក-អ្នក លោក-អ្នកត្រូវតែមានអាយុយ៉ាងតិច ១៦ឆ្នាំ និងរស់នៅក្នុងប្រទេសកម្ពុជា។
៣.៣ យើងនឹងតម្រូវឲ្យមានឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណប័ណ្ណជាតិ/លេខលិខិតឆ្លងដែន លេខទូរស័ព្ទចល័ត គណនីវីង និងអ៊ីមែល និងអាសយដ្ឋានបច្ចុប្បន្ន នៅពេលដាក់ពាក្យស្នើសុំកាត។
៣.៤ លោក-អ្នកអាចត្រូវបានស្នើសុំឲ្យដាក់ជូននូវសំណុំឯកសារនានាក្នុងគោលបំណងធ្វើអត្តសញ្ញាណកម្មស្របតាមខចែង និងលក្ខខណ្ឌតម្រូវនៃការយកចិត្តទុកដាក់ស្គាល់អតិថិជនរបស់យើង។ យើងក៏អាចប្រើប្រាស់វិធីសាស្រ្តអេឡិចត្រូនិចនានាដើម្បីបំពេញតាមខចែង និងលក្ខខណ្ឌតម្រូវនៃការយកចិត្តទុកដាក់ស្គាល់អតិថិជនរបស់យើងផងដែរ។
៣.៥ លោក-អ្នកនឹងទទួលបានកាតរបស់លោក-អ្នកនៅពេលដែលមានការឯកភាពលើការទូទាត់ប្រាក់។ ព័ត៌មានលម្អិតនឹងត្រូវបានផ្ញើជូនលោក-អ្នកតាមប្រព័ន្ធអ៊ីនធឺណិត និងតាមរយៈសារជាអក្សរទៅកាន់លេខទូរស័ព្ទចល័តដែលលោក-អ្នកផ្តល់ជូន (យោងតាមការផ្ទៀងផ្ទាត់អត្តសញ្ញាណបានជោគជ័យ) និង/ឬសេចក្តីជូនដំណឹងតាមរយៈវែបសាយត៍ ឬកម្មវិធីស្មាតហ្វូនវីង។ សូមចូលមើលវែបសាយត៍សម្រាប់រាល់ជម្រើសនៃបន្ទុកកាតទាំងអស់។
៣.៦ គណនីរបស់ម្ចាស់កាតនៅក្នុងប្រព័ន្ធសេវាទូទាត់ប្រាក់ត្រូវបានបង្កើតឡើងដូចខាងក្រោម៖
៣.៦.១ ការចុះឈ្មោះដោយប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង៖
- ក. ជ្រើសរើសកម្មវិធីស្មាតហ្វូនវីងនៅ App Store, Play Store និងទាញយកដោយឥតគិតថ្លៃមកលើឧបករណ៍ចល័តរបស់លោក-អ្នក។
- ខ. បញ្ចូលលេខទូរស័ព្ទរបស់លោក-អ្នកដែលបានជ្រើសរើសនៅក្នុងទម្រង់ដែលបានផ្តល់ជូន។ លេខទូរស័ព្ទដែលបានបញ្ជាក់ដោយម្ចាស់កាតក្នុងអំឡុងពេលចុះឈ្មោះបង្កើតគណនី នឹងត្រូវបានប្រើប្រាស់សំរាប់ចូលកម្មវិធីស្មាតហ្វូនវីង (ឈ្មោះម្ចាស់កាត) នៅពេលប្រើប្រាស់ប្រតិបត្តិការសេវាទូទាត់ប្រាក់នេះ។
- គ. ភ្លាមៗបន្ទាប់ពីទទួលបានសារ ដែលមានទិន្នន័យបញ្ជាក់យថាភាពទាំងអស់ លោក-អ្នកត្រូវបញ្ចូលទិន្នន័យនេះទៅកាន់ទម្រង់បែបបទចុះឈ្មោះ។
- ឃ. អនុវត្តតាមការណែនាំជាដំណាក់កាលនៅក្នុងកម្មវិធីស្មាតហ្វូនវីង និងបំពេញព័ត៌មានដែលចាំបាច់ ដូចជា << កាតអនឡាញ Mastercard >>។
៣.៦.២ ការចុះឈ្មោះតាមរយៈវែបសាយត៍៖
- ក. បញ្ចូលអាសយដ្ឋានអេឡិចត្រូនិចនៃវែបសាយត៍របស់ធនាគារឯកទេសវីងនៅក្នុងរបារ URL ដែលមានអាសយដ្ឋាន: www.wingmoney.com។
- ខ. បញ្ចូលលេខទូរស័ព្ទរបស់លោក-អ្នកជាទម្រង់អន្តរជាតិ (ឧទាហរណ៍៖ 85512234567) នៅក្នុងទម្រង់បែបបទចុះឈ្មោះ លេខទូរស័ព្ទដែលបានបញ្ជាក់ដោយម្ចាស់កាតក្នុងអំឡុងពេលចុះឈ្មោះបង្កើតគណនី នឹងត្រូវបានប្រើប្រាស់សំរាប់ចូលកម្មវិធីស្មាតហ្វូនវីង (ឈ្មោះម្ចាស់កាត) នៅពេលប្រើប្រាស់ប្រតិបត្តិការសេវាទូទាត់ប្រាក់នេះ។
- គ. ភ្លាមៗបន្ទាប់ពីទទួលបានសារ ដែលមានទិន្នន័យបញ្ជាក់យថាភាពទាំងអស់ លោក-អ្នកត្រូវបញ្ចូលទិន្នន័យនេះទៅកាន់ទម្រង់បែបបទចុះឈ្មោះ។
- ឃ. អនុវត្តតាមការណែនាំជាដំណាក់កាលនៅក្នុងកម្មវិធីស្មាតហ្វូនវីង និងបំពេញព័ត៌មានដែលចាំបាច់ ដូចជា << កាតអនឡាញ Mastercard >>។
សូមចងចាំថាដើម្បីទទួលបាន កាតអនឡាញ Mastercard នេះ លោក-អ្នកត្រូវតែមានគណនីវីងជាចាំបាច់។
៤. នីតិវិធី ខចែង និងលក្ខខណ្ឌ និងតម្លៃនៃការប្រើប្រាស់កាតរបស់លោក-អ្នក
៤.១ កាតនេះអាចត្រូវបានប្រើប្រាស់តែនៅក្នុងវែបសាយត៍របស់អាជីវករដែលទទួលយក Mastercard តែប៉ុណ្ណោះ។ អាជីវករអាចផ្លាស់ប្តូរគ្រប់ពេលវេលា។
៤.២ លោក-អ្នកត្រូវទទួលខុសត្រូវចំពោះការធានាលើភាពត្រឹមត្រូវនិងភាពជាក់លាក់លើរាល់ការទិញទាំងអស់ដែលធ្វើឡើងជាមួយកាតនេះ។
៤.៣ យើងនឹងធ្វើការកាត់សាច់ប្រាក់ពីគណនីរបស់លោក-អ្នកភ្លាមៗរាល់ការទិញទំនិញនានាដោយប្រើប្រាស់កាតនេះ ពីសមតុល្យនៃគណនីវីងរបស់លោក-អ្នក។ ប្រសិនបើការចំណាយលើសពីសមតុល្យដែលមានក្នុងគណនីវីងរបស់លោក-អ្នក ប្រតិបត្តិការនោះនឹងត្រូវបានបដិសេធ។
៤.៤ លោក-អ្នកមិនត្រូវប្រើប្រាស់កាតនេះ៖
- បន្ទាប់ពីមានសេចក្តីជូនដំណឹងដល់លោក-អ្នកអំពីការដកហូតយកកាតនេះវិញ
- បន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ ឬ
- សំរាប់ការទូទាត់ប្រាក់លើទំនិញខុសច្បាប់ណាមួយឡើយ។
៤.៥ លោក-អ្នកមិនអាចបញ្ឈប់ការទិញណាមួយតាមកាតនេះ បន្ទាប់ពីការទិញទំនិញនោះត្រូវបានអនុញ្ញាតរួចរាល់ហើយ។
៤.៦ វីងនឹងមិនផ្ញើរបាយការណ៍អំពីកាតជូនលោក-អ្នកឡើយ។ លោក-អ្នកអាចដឹងអំពីសមតុល្យនៃកាតរបស់លោក-អ្នក ឬទទួលបានព័ត៌មានអំពីរាល់ប្រតិបត្តិការទិញមុនៗដោយប្រើប្រាស់កាតនេះតាមរយៈការចូលក្នុងកម្មវិធីស្មាតហ្វូនវីង និងត្រួតពិនិត្យមើលប្រតិបត្តិការ ឬតាមរយៈការហៅទូរស័ព្ទទៅកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ០២៣ ៩៩៩៩ ៨៩។ លោក-អ្នកត្រូវទទួលខុសត្រូវចំពោះការពិនិត្យតាមដានសមតុល្យនៃកាតរបស់លោក-អ្នកដើម្បីធានាបានថាមានប្រាក់គ្រប់គ្រាន់នៅក្នុងកាត នៅគ្រប់ពេលវេលានៃការទិញទំនិញដោយប្រើប្រាស់កាតនេះ។ សមតុល្យបច្ចុប្បន្ននៃកាត និងប្រតិបត្តិការថ្មីៗណាមួយ អាចស្វែងរកបាននៅក្នុងថ្ងៃតែមួយនោះផងដែរ។
៤.៧ ប្រសិនបើមានពេលណាមួយដែលលោក-អ្នកសង្ស័យអំពីប្រតិបត្តិការ ដែលធ្វើឡើងដោយប្រើប្រាស់កាតរបស់លោក-អ្នក លោក-អ្នកត្រូវតែជូនដំណឹងទៅធនាគារឯកទេសវីងភ្លាមៗ តាមរយៈការហៅទូរស័ព្ទទៅកាន់សេវាបម្រើអតិថិជនលេខ ០២៣ ៩៩៩៩ ៨៩ ដោយពុំអាចពន្យារពេលក្នុងលក្ខខណ្ឌណាមួយឡើយ ក្នុងរយៈពេល៣០ (សាមសិប) ថ្ងៃ នៃប្រតិបត្តិការរបស់កាតអនឡាញនេះ។
៤.៨ នៅពេលដែលលោក-អ្នកបានជូនដំណឹងដល់វីងអំពីប្រតិបត្តិការណាមួយនៅលើកាតរបស់លោក-អ្នកដែលមិនមានការអនុញ្ញាត ឬ ការប្រតិបត្តិមិនត្រឹមត្រូវនោះ វីងនឹងធ្វើការស៊ើបអង្កេតអំពីការអះអាងរបស់លោក-អ្នកភ្លាមៗ។ នៅក្នុងករណីមួយចំនួន វីងអាចស្នើសុំឲ្យលោក-អ្នកផ្តល់ជូននូវព័ត៌មានបន្ថែមអំពីប្រតិបត្តិការនោះ (ឧទាហរណ៍៖ ដើម្បីឲ្យវីងអាចធ្វើការបញ្ជាក់ថា ប្រតិបត្តិការនោះត្រូវបានបញ្ជាក់យថាភាពត្រឹមត្រូវ)។ លោក-អ្នកបញ្ជាក់យល់ព្រមថា លោក-អ្នកនឹងសហការជាមួយនគរបាល ឬអង្គភាពអនុវត្តច្បាប់ផ្សេងទៀត ប្រសិនបើមានការស្នើសុំឲ្យធ្វើដូច្នោះ។
៤.៩ នៅពេលដែលមានការបញ្ជាក់យ៉ាងសមហេតុផលមកវីងថាប្រតិបត្តិការនោះ មិនត្រូវបានអនុញ្ញាតដោយលោក-អ្នកនោះទេ វីងនឹង (យោងតាមខចែង ៤.១០ និង ៤.១២ ខាងក្រោម) បង្វិលប្រាក់នៃប្រតិបត្តិការរបស់លោក-អ្នក ជូនលោក-អ្នកវិញគ្រប់ចំនួន។
៤.១០ វីងរក្សាសិទ្ធិបដិសេធចំពោះការបង្វិលប្រាក់សងវិញស្របតាមខចែង ៤.៩ ប្រសិនបើលោក-អ្នកខកខានមិនបានជូនដំណឹងមកវីង ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទធ្វើប្រតិបត្តិការកាតរបស់លោក-អ្នក។
៤.១១ វីងរក្សាសិទ្ធិក្នុងការកាត់សាច់ប្រាក់ពីកាតរបស់លោក-អ្នក នូវចំនួនទឹកប្រាក់ដែលបានបង្វិលសងលោក-អ្នកវិញណាមួយ ដែលបានទូទាត់ជូនលោក-អ្នករួចរាល់ហើយ ប្រសិនបើការស៊ើបអង្កេតបន្ថែមបញ្ជាក់យ៉ាងគ្រប់គ្រាន់ថា លោក-អ្នកពុំមានសិទ្ធិទទួលបានការបង្វិលសាច់ប្រាក់សងវិញនោះទេ។ ប្រសិនបើពុំមានសមតុល្យគ្រប់គ្រាន់នៅក្នុងកាតរបស់លោក-អ្នកសម្រាប់ការកាត់ចំនួនទឹកប្រាក់នៃការបង្វិលសាច់ប្រាក់សងវិញណាមួយដែលបានទូទាត់ជូនលោក-អ្នករួចរាល់នោះ នៅក្នុងកាលៈទេសៈដែលលោក-អ្នកពុំមានសិទ្ធិទទួលបានការបង្វិលសាច់ប្រាក់សងវិញនោះ វីងរក្សាសិទ្ធិក្នុងការអនុវត្តតាមគ្រប់ដំណាក់កាលសមហេតុផលទាំងអស់ (រួមបញ្ចូលទាំងដំណើរការតាមផ្លូវច្បាប់ផងដែរ) ក្នុងការទទួលបានពីលោក-អ្នកវិញនូវចំនួនទឹកប្រាក់នៃការបង្វិលសងវិញណាមួយរួមជាមួយតម្លៃសេវាកម្ម បន្ទុក ឬចំណាយដែលបានកើតឡើងចំពោះវីង។
៤.១២ វីងរក្សាសិទ្ធិក្នុងការកាត់ទុកការបង្វិលសាច់ប្រាក់សងវិញ ប្រសិនបើរកឃើញថា លោក-អ្នកខកខានមិនបានអនុលោមតាមបញ្ញត្តិពាក់ព័ន្ធណាមួយនៃកិច្ចព្រមព្រៀងនេះ។
៤.១៣ វីងនឹងមិនទទួលខុសត្រូវចំពោះការខូចខាតនៃទំនិញ ឬសេវាណាមួយដែលបានទូទាត់ប្រាក់រួច ដោយប្រើប្រាស់កាតនេះនោះទេ។ សំណួរ ឬការតវ៉ាណាមួយអំពីទំនិញ ឬសេវាបែបនោះ គួរតែត្រូវបានលើកឡើងទៅកាន់អាជីវករដែលពាក់ព័ន្ធ។
៤.១៤ ក្នុងករណីបញ្ចប់កិច្ចព្រមព្រៀងក្នុងការផ្តល់សេវាទំនាក់ទំនងចល័តដែលត្រូវបានធ្វើឡើងរវាងម្ចាស់កាត និងប្រតិបត្តិករទូរគមនាគមន៍ចល័ត ហើយបន្ទាប់ពីធ្វើមោឃភាពលេខទូរស័ព្ទដែលបានបញ្ជាក់ដោយម្ចាស់កាតនៅពេលចុះហត្ថលេខាលើគណនីសម្រាប់ការប្រើប្រាស់សេវារបស់ម្ចាស់កាតនោះ ម្ចាស់កាតត្រូវបានជាប់កាតព្វកិច្ចបញ្ឈប់ការប្រើប្រាស់សេវានានារបស់ប្រព័ន្ធនោះដោយផ្អែកតាមទិន្នន័យបញ្ជាក់យថាភាពដែលរួមបញ្ចូលលេខទូរស័ព្ទដែលបានពោលខាងលើ និងបញ្ចប់កិច្ចព្រមព្រៀងដែលត្រូវបានធ្វើឡើងដោយម្ចាស់កាត ។
៤.១៥ មុនកាលបរិច្ឆេទដែលម្ចាស់កាតដាក់ជូននូវលេខទូរស័ព្ទថ្មីមកកាន់វីង ឬមុនពេលទទួលបានសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរពីម្ចាស់កាតអំពីការបញ្ចប់កិច្ចព្រមព្រៀងនោះ វីងមានសិទ្ធិបញ្ឈប់ការប្រើប្រាស់សេវានានារបស់ម្ចាស់កាត ផ្អែកតាមការដាក់ពាក្យស្នើសុំទិន្នន័យបញ្ជាក់យថាភាពដែលរួមបញ្ចូលលេខខ្សែបណ្តាញទូរស័ព្ទ ដែលបានធ្វើមោឃភាពហើយនោះ។
៤.១៦ សិទ្ធិនានាចំពោះសមតុល្យនៃគណនីរបស់ម្ចាស់កាតនោះត្រូវបានបញ្ជាក់យល់ព្រមដោយការដាក់ជូននូវលិខិតបញ្ជាក់ដោយម្ចាស់កាត រួមជាមួយសំណៅចម្លងនៃកិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាងម្ចាស់កាត និងក្រុមហ៊ុនទូរស័ព្ទចល័ត ដែលត្រូវបានបញ្ជាក់ដោយវីងភ្ជាប់មកជាមួយ ដើម្បីផ្តល់សេវានានានៃបណ្តាញចល័តដែលអនុញ្ញាតឲ្យម្ចាស់កាតមានបុព្វសិទ្ធិប្រើប្រាស់លេខទូរស័ព្ទ ដែលបានបញ្ជាក់ដោយម្ចាស់កាតនៅពេលចុះហត្ថលេខានៅលើប្រព័ន្ធនោះ និងសំណៅចម្លងលិខិតឆ្លងដែន ឬឯកសារណាមួយផ្សេងទៀតដើម្បីទទួលស្គាល់អត្តសញ្ញាណរបស់ម្ចាស់កាត។
៤.១៧ ក្នុងករណីដែលម្ចាស់កាតខកខានមិនបានដាក់ជូននូវឯកសារនានា ដែលបានបញ្ជាក់នៅក្នុងខចែង ៤.១៦ នៃការស្នើសុំនេះ ក្នុងរយៈពេល៣០ (សាមសិប) ថ្ងៃប្រតិទិន បន្ទាប់ពីកាលបរិច្ឆេទផ្ញើសេចក្តីជូនដំណឹងដូចគ្នានោះមកកាន់វីង លិខិតនោះមានសិទ្ធិបញ្ចប់កិច្ចព្រមព្រៀងដែលបានធ្វើឡើងស្របតាមខចែង និងលក្ខខណ្ឌនានានៃការស្នើសុំនេះ ស្របតាមឆន្ទានុសិទ្ធិផ្តាច់មុខនេះ។
៤.១៨ ចំនួនទឹកប្រាក់នៃប្រតិបត្តិការកាតអនឡាញណាមួយដែលត្រូវបានបង្ហាញទៅកាន់វីង ដើម្បីទទួលបានការអនុញ្ញាត ឬសម្រាប់ការទូទាត់ប្រាក់ នឹងត្រូវបានកាត់ចេញពីគណនីវីងនោះ ប៉ុន្តែវាមិនទាន់ជាទឹកប្រាក់ដែលត្រូវបានទូទាត់សម្រាប់ប្រតិបត្តិការនោះឡើយ លើកលែងតែចំនួនទឹកប្រាក់នោះដូចគ្នានឹងចំនួនទឹកប្រាក់ដែលត្រូវបានចេញវិក្កយបត្រពីប្រព័ន្ធទូទាត់ប្រាក់។ វីងនឹងធ្វើការកាត់ ឬក៏ដាក់នូវទឹកប្រាក់បន្ថែមណាមួយចេញពី ឬចូលទៅគណនីវីងរបស់លោក-អ្នក ពាក់ព័ន្ធនឹងចំនួនទឹកប្រាក់នៃប្រតិបត្តិការណាមួយដែលគ្មានតុល្យភាពរវាងចំនួនទឹកប្រាក់នៃការអនុញ្ញាត និងទឹកប្រាក់ដែលត្រូវបានចេញវិក្កយបត្រពីប្រព័ន្ធទូទាត់ប្រាក់សម្រាប់ការទូទាត់ប្រាក់នៃប្រតិបត្តិការនោះ។ វីង អាចដាក់ចំនួនទឹកប្រាក់ដែលបានកាត់រួចរាល់ណាមួយសម្រាប់ប្រតិបត្តិការដែលមិនជោគជ័យ ដែលមិនត្រូវបានចេញវិក្កយបត្រទៅកាន់អតិថិជនសម្រាប់ការទូទាត់ប្រាក់ ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃប្រតិទិនចាប់ពីកាលបរិច្ឆេទនៃប្រតិបត្តិការនោះ ទៅក្នុងគណនីវីងរបស់លោក-អ្នកវិញ។ លើសពីនេះទៀត វីងអាចកាត់បន្ថយចំនួនពេលវេលានៃការដាក់ប្រាក់នោះ ពី ៣០ (សាមសិប) ថ្ងៃប្រតិទិនទៅ ១៥ (ដប់ប្រាំ) ថ្ងៃប្រតិទិនវិញ ប្រសិនបើ វីង ទទួលបានសំណើជាលាយលក្ខណ៍អក្សរណាមួយពីម្ចាស់កាត ដោយបញ្ជាក់ថា ប្រតិបត្តិការនោះមិនត្រូវបានអនុវត្តយ៉ាងពេញលេញឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់កាតនៅតែទទួលខុសត្រូវចំពោះប្រតិបត្តិការដែលមិនជោគជ័យណាមួយ ឬទាំងអស់ ប្រសិនបើប្រតិបត្តិការទាំងនោះត្រូវបានផ្ញើទៅកាន់វីង ឲ្យធ្វើការទូទាត់ប្រាក់នៅពេលក្រោយ។
៥.ការលុបចោលកាតរបស់លោក-អ្នក
៥.១ លោក-អ្នកមានសិទ្ធិស្របច្បាប់ក្នុងការលុបចោលកាតរបស់លោក-អ្នក តាមរយៈការជូនដំណឹងទៅកាន់វីង។
៥.២ ប្រសិនបើលោក-អ្នកលុបចោលកាតរបស់លោក-អ្នក ទោះបីជាដោយសារមូលហេតុណាមួយក៏ដោយ វីងនឹងបិទដំណើរការកាតរបស់លោក-អ្នកភ្លាមៗ ដែលលោក-អ្នកនឹងមិនអាចប្រើប្រាស់កាតនេះទៀតបានឡើយ។ លោក-អ្នកនឹងគ្មានសិទ្ធិទទួលបានការបង្វិលសងវិញនូវទឹកប្រាក់ដែលលោក-អ្នកបានចំណាយទៅលើប្រតិបត្តិការរបស់លោក-អ្នករួចរាល់ហើយ ឬប្រតិបត្តិការដែលនឹងកើតឡើង ឬតម្លៃសេវាកម្មណាមួយដែលដល់កំណត់បង់សម្រាប់ការប្រើប្រាស់កាតនេះ មុនពេលកាតនេះត្រូវបានលុបចោលនោះទេ។
៥.៣ លោក-អ្នកអាចលុបចោលកាតរបស់លោក-អ្នកតាមរយៈការទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនរបស់វីងលេខ ០២៣ ៩៩៩៩ ៨៩ ឬទៅកាន់ទីស្នាក់ការកណ្តាលរបស់វីងដោយផ្ទាល់ ឬ បិទដំណើរការកាតនៅលើកម្មវិធីស្មាតហ្វូនវីង។
៥.៤ ប្រសិនបើ នៅពេលណាមួយ៖
- លោក-អ្នកបានបំពានខចែង និងលក្ខខណ្ឌណាមួយក្នុងចំណោមខចែង និងលក្ខខណ្ឌនានានៃកិច្ចព្រមព្រៀងនេះ ឬវីងមានមូលហេតុសមស្របក្នុងការសង្ស័យថាមានការក្លែងបន្លំ អំពើចោរកម្ម ឬភាពមិនស្មោះត្រង់ វីងនឹងមានសិទ្ធិអនុវត្តតាមដំណាក់កាលនានា ដែលវីងចាត់ទុកថាមានភាពចាំបាច់យ៉ាងសមហេតុផលក្នុងការរឹតត្បិតចំពោះសិទ្ធិក្នុងការប្រើប្រាស់កាតរបស់លោក-អ្នក ដែលរួមមានជាអាទិ៍ ដោយពុំចាំបាច់ជូនដំណឹងទៅកាន់លោក-អ្នកជាមុនឡើយ បដិសេធមិនផ្តល់ការអនុញ្ញាតចំពោះការទិញណាមួយ ធ្វើការផ្អាក ដកយក ឬលុបចោលកាតរបស់លោក-អ្នក។
- ប្រសិនបើវីងធ្វើបែបនេះ វីងនឹងជូនដំណឹងលោក-អ្នកភ្លាមៗបន្ទាប់ពីវីងអាច ឬទទួលបានការអនុញ្ញាតឲ្យធ្វើដូច្នោះ បន្ទាប់ពីវីងបានអនុវត្តតាមដំណាក់កាលទាំងនេះរួចរាល់ហើយ។ នៅក្នុងកាលៈទេសៈទាំងនេះ លោក-អ្នកត្រូវតែប្រាប់វីងអំពីអ្វីដែលលោក-អ្នកចង់ឲ្យអនុវត្តចំពោះទឹកប្រាក់ដែលមិនបានប្រើប្រាស់ ក្នុងរយៈពេល ១២ (ដប់ពីរ) ខែ ចាប់ពីកាលបរិច្ឆេទដែលវីងប្រាប់លោក-អ្នកថាកាតរបស់លោក-អ្នកត្រូវបានលុបចោល។
៥.៥ លេខកាតរបស់លោក-អ្នកនឹងមានសុពលភាពរយៈពេល ១ ឬ ២ឆ្នាំ អាស្រ័យទៅតាមប្រភេទរបស់កាត។ ក្នុងករណីដែលកាតរបស់លោក-អ្នកអស់សុពលភាព លោក-អ្នកអាចបើកកាតថ្មីដោយខ្លួនឯងតាមរយៈកម្មវិធីស្មាតហ្វូនវីង។
៦. ការរក្សាការសម្ងាត់ និងសុវត្ថិភាព
៦.១ លោក-អ្នកត្រូវ អនុវត្តវិធានការចាំបាច់ណាមួយដើម្បីរក្សាសុវត្ថិភាព និងការពារព័ត៌មាន និងឯកសារនានាដែលត្រូវបានផ្លាស់ប្តូរនៅក្នុងសេវានេះ ឬដែលលោក-អ្នកអាចទទួលបានពាក់ព័ន្ធនឹងការប្រើប្រាស់សេវានេះ។
៦.២ លោក-អ្នកត្រូវ អនុវត្តរាល់វិធានការចាំបាច់ទាំងអស់ដើម្បីរក្សាការសម្ងាត់ ទប់ស្កាត់ការប្រើប្រាស់ដោយគ្មានការអនុញ្ញាតណាមួយ និងការពារទិន្នន័យបញ្ជាក់យថាភាពរបស់គាត់/នាងពីការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាតណាមួយដោយភាគីផ្សេងទៀត។ លោក-អ្នកមិនត្រូវជូនដំណឹងអំពីទិន្នន័យបញ្ជាក់យថាភាពរបស់អ្នកទៅកាន់តតិយជនណាម្នាក់។
៦.២.១ ដើម្បីទប់ស្កាត់ការប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងដើម្បីការពារទិន្នន័យបញ្ជាក់យថាភាពផ្ទាល់ខ្លួនពីការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាតដោយភាគីណាមួយ ពីចំងាយ លោក-អ្នកត្រូវ ដំឡើងកម្មវីធីនៅលើឧបករណ៍បច្ចេកទេសដែលលោក-អ្នកប្រើប្រាស់ ដើម្បីប្រើសេវានោះ (លើកលែងចំពោះឧបករណ៍ម៉ាស៊ីន POSដែលជារបស់ភ្នាក់ងារ) នូវសូហ្វវែរប្រឆាំងមេរោគមួយដោយឯករាជ្យ និងធ្វើបច្ចុប្បន្នកម្មវាដើម្បីធ្វើការថែទាំឲ្យបានទាន់ពេលវេលា។ ប្រសិនបើពុំមានការប្រើប្រាស់សូហ្វវែរប្រឆាំងមេរោគ ការប្រើប្រាស់សូហ្វវែរប្រឆាំងមេរោគដែលគ្មានអាជ្ញាប័ណ្ណ (ត្រូវបានទិញដោយខុសច្បាប់) ឬធ្វើបច្ចុប្បន្នកម្មយឺតយ៉ាវ ដោយម្ចាស់កាត បណ្តាលឲ្យភាគីផ្សេងទៀតអាចចូលប្រើប្រាស់ទិន្នន័យបញ្ជាក់យថាភាពរបស់ម្ចាស់កាតដោយគ្មានការអនុញ្ញាត វីងនឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលកើតឡើងចំពោះគណនីរបស់ម្ចាស់កាត (ដែលរួមបញ្ចូលទាំងការទូទាត់ប្រាក់ ចំពោះការចំណាយលើសមតុល្យគណនីរបស់លោក-អ្នកកាន់ផងដែរ) តាមរយៈសេវានោះដោយប្រើប្រាស់ទិន្នន័យបញ្ជាក់យថាភាពរបស់ម្ចាស់កាតឡើយ រហូតទាល់តែវីងទទួលបានសេចក្តីជូនដំណឹងដ៏ត្រឹមត្រូវមួយ។
៦.៣ វីងនឹងអនុវត្តលើការរក្សាការសម្ងាត់ដែលពាក់ព័ន្ធនឹងព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់លោក-អ្នក ព្រមទាំងព័ត៌មាននានាស្តីពីលោក-អ្នកដែលវីងបានដឹងពាក់ព័ន្ធនឹងការប្រើប្រាស់សេវារបស់លោក-អ្នក លើកលែងនៅពេលដែល៖
- ព័ត៌មាន នោះ គឺជាព័ត៌មានសាធារណៈ
- ព័ត៌មានត្រូវបានលាតត្រដាងដោយមានការស្នើសុំ ឬដោយមានការអនុញ្ញាតពីលោក-អ្នក
- ព័ត៌មានទាំងនោះនឹងត្រូវបង្ហាញទៅកាន់ភាគីជាប់កិច្ចព្រមព្រៀងរបស់ម្ចាស់កាតនៅក្នុងកម្រិតដែលចាំបាច់ដើម្បីបំពេញកិច្ចព្រមព្រៀងដែលបានធ្វើឡើងស្របតាមខចែង និងលក្ខខណ្ឌនានានៃការស្នើសុំនេះ
- ព័ត៌មានទាំងនោះត្រូវបានតម្រូវឲ្យធ្វើការលាតត្រដាងដោយសារមូលហេតុនានាដែលបានចែងដោយច្បាប់ ឬសន្ធិសញ្ញាដែលមានការសង្ស័យ ឬសំណើនៃការចោទប្រកាន់ដែលពាក់ព័ន្ធ ឬសំណើរបស់អង្គភាពរដ្ឋដែលមានសិទ្ធិអនុញ្ញាតចំពោះការទទួលបានព័ត៌មានទាំងនោះ។
៦.៤ លោក-អ្នកត្រូវព្រមព្រៀង៖
- មិនអនុវត្តតាមរយៈសេវានេះ នូវប្រតិបត្តិការហិរញ្ញវត្ថុមិនស្របច្បាប់ ការធ្វើជំនួញមិនស្របច្បាប់ ប្រតិបត្តិការនានាចំពោះការធ្វើនីតិកម្មប្រាក់ចំណូលដែលទទួលបានពីបទឧក្រិដ្ឋ និងប្រតិបត្តិការណាមួយផ្សេងទៀតដែលរំលោភបំពានលើច្បាប់។
- ទប់ស្កាត់ចលនាណាមួយនៃការធ្វើជំនួញមិនស្របច្បាប់ ប្រតិបត្តិការហិរញ្ញវត្ថុមិនស្របច្បាប់ ប្រតិបត្តិការនានាដែលមានគោលបំណងធ្វើនីតិកម្ម (លាងសម្អាតប្រាក់) ប្រាក់ចំណូលដែលទទួលបានពីបទឧក្រិដ្ឋ។
៦.៥ វីងរក្សាសិទ្ធិក្នុងការបដិសេធមិនឲ្យម្ចាស់កាតណាម្នាក់ធ្វើការទូទាត់ប្រាក់ដោយប្រើប្រាស់សេវានេះតាមរយៈការផ្ញើសារជាអក្សរទៅកាន់លេខរបស់លោក-អ្នក ដោយលើកឡើងអំពីមូលហេតុនៃការបដិសេធបែបនោះ ដែលរួមបញ្ចូលទាំង នៅក្នុងករណីដែលមានចម្ងល់សមហេតុផលណាមួយចំពោះភាពស្របច្បាប់នៃសកម្មភាពទាំងនោះរបស់ម្ចាស់កាតផងដែរ។ នៅក្នុងករណីបែបនោះ វីងត្រូវមានសិទ្ធិតម្រូវឲ្យលោក-អ្នក៖
- ផ្តល់ព័ត៌មានបន្ថែមអំពីសកម្មភាពរបស់ម្ចាស់កាត (ដែលរួមបញ្ចូលទាំងព័ត៌មានដែលត្រូវបានចងក្រងជាឯកសារនៅលើក្រដាសផងដែរ) ក្នុងករណីបដិសេធមិនព្រមបង្ហាញព័ត៌មានទាំងនោះ និងខកខានមិនបានបង្ហាញព័ត៌មានទាំងនោះក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃចាប់ពីថ្ងៃដែលការស្នើសុំយ៉ាងត្រឹមត្រូវមួយត្រូវបានធ្វើឡើងទៅកាន់ម្ចាស់កាតឲ្យបង្ហាញឯកសារ (ព័ត៌មាន) ទាំងនោះ ប្រតិបត្តិករសេវានោះនឹងបិទគណនីរបស់ម្ចាស់កាត។
- បង្ហាញសំណៅចម្លងដែលមានការបញ្ជាក់ពីសារការីនៃកិច្ចព្រមព្រៀងស្តីពីសេវាទំនាក់ទំនងចល័តដែលត្រូវបានធ្វើឡើងជាមួយទូរស័ទ្ទចល័ត ដែលអនុញ្ញាតឲ្យម្ចាស់កាតប្រើប្រាស់លេខលោក-អ្នកជាវដែលបានបញ្ជាក់ដោយម្ចាស់កាតនៅពេលចុះឈ្មោះម្ចាស់កាតនៅក្នុងសេវានោះ។
៦.៦ វីងត្រូវគ្រប់គ្រងជាអចិន្រ្តៃយ៍លើការរក្សាការសម្ងាត់នៃព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់ម្ចាស់កាត។ វីងមិនត្រូវប្រើប្រាស់ និងមិនលាតត្រដាងព័ត៌មានដែលធ្វើអត្តសញ្ញាណកម្មម្ចាស់កាតណាម្នាក់ក្នុងគោលបំណងដែលមិនទាក់ទងនឹងការអនុវត្តការចេញឯកសារនានា ធ្វើការតម្រូវ ឬធ្វើការដោះស្រាយណាមួយជាមួយម្ចាស់កាតនោះទេ។ ការលាតត្រដាងអំពីព័ត៌មានណាមួយអាចធ្វើឡើងបានតែក្នុងករណីដែលត្រូវបានជូនដំណឹងជាមុនទៅកាន់ម្ចាស់កាត នៅពេលទទួលបានព័ត៌មានទាំងនោះពីម្ចាស់កាតណាម្នាក់ ឬដោយមានការយល់ព្រមពីម្ចាស់កាតតែប៉ុណ្ណោះ។ នៅពេលនោះ តក្រុមហ៊ុនទូរស័ព្ទចល័តត្រូវមានសិទ្ធិប្រគល់ជូនបុគ្គលផ្សេងទៀត នូវការទទួលបានព័ត៌មានអំពីម្ចាស់កាតលុះត្រាតែម្ចាស់កាតបានបង្ហាញដោយផ្ទាល់ នូវចំណាប់អារម្មណ៍របស់គាត់/នាងចំពោះទំនិញ ការងារ ឬសេវារបស់ពួកគេ។
៦.៧ វីងត្រូវមានសិទ្ធិគ្រប់ពេលវេលា ដោយពុំចាំបាច់ជូនដំណឹងបន្ថែមណាមួយទៅកាន់ម្ចាស់កាតឡើយ ក្នុងការអភិវឌ្ឍន៍ និងចាប់ផ្តើមអនុវត្តវិធានការសុវត្ថិភាពបន្ថែមចំពោះការប្រើប្រាស់សេវា។ វីងត្រូវដាក់សេចក្តីជូនដំណឹងអំពីវិធីវិធានការសុវត្ថិភាព និងសកម្មភាពនានារបស់ម្ចាស់កាតដែលពាក់ព័ន្ធ (ប្រសិនបើមាន) នៅលើវែបសាយត៍។
៧. ទំនួលខុសត្រូវ
៧.១ នៅក្នុងករណីដែលលោក-អ្នកមិនប្រើប្រាស់កាតរបស់លោក-អ្នកស្របតាម ខចែង និងលក្ខខណ្ឌទាំងនេះ ឬវីងរកឃើញថា លោក-អ្នកកំពុងប្រើប្រាស់កាតនេះសម្រាប់ការក្លែងបន្លំណាមួយនោះ វីងរក្សាសិទ្ធិក្នុងការគិតប្រាក់ពីលោក-អ្នកនូវតម្លៃសេវាកម្មដែលសមហេតុផលណាមួយដែលកើតឡើងចំពោះវីងនៅក្នុងការអនុវត្តវិធានការដើម្បីបញ្ឈប់លោក-អ្នកពីការប្រើប្រាស់កាតនេះ និងទទួលបានពីលោក-អ្នកវិញនូវទឹកប្រាក់ណាមួយដែលនៅជំពាក់ដោយសារសកម្មភាពនានារបស់លោក-អ្នក។
៧.២ ដូចកាតទូទាត់ប្រាក់ដទៃទៀតដែរ យើងមិនអាចធានាថាអ្នកលក់រាយនឹងទទួលយកកាតរបស់លោក-អ្នកនោះទេ ឬថាយើងនឹងផ្តល់ការអនុញ្ញាតជាចាំបាច់សម្រាប់ប្រតិបត្តិការជាក់លាក់ណាមួយនោះទេ។ ការមិនទទួលយក ឬមិនអនុញ្ញាតនេះអាចកើតឡើងដោយសារបញ្ហារបស់ប្រព័ន្ធ ចំណុចណាមួយដែលស្ថិតនៅខាងក្រៅការគ្រប់គ្រងសមហេតុផលរបស់យើង ឬដោយសារយើងមានសង្ស័យថា កាតរបស់លោក-អ្នកត្រូវបានប្រើប្រាស់មិនបានត្រឹមត្រូវ។ ផ្អែកតាមចំណុចនេះ យើងនឹងមិនទទួលខុសត្រូវនោះទេ នៅក្នុងករណីដែលអាជីវករណាម្នាក់មិនទទួលយកការទូទាត់ប្រាក់របស់លោក-អ្នកនោះ ឬប្រសិនបើយើងមិនផ្តល់ការអនុញ្ញាតដល់ប្រតិបត្តិការណាមួយ ឬប្រសិនបើយើងលុបចោល ឬផ្អាកការប្រើប្រាស់កាតរបស់លោក-អ្នក។
៧.៣ លើកលែងតែត្រូវបានតម្រូវដោយច្បាប់ វីងនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតដោយផ្ទាល់ ឬដោយប្រយោលណាមួយ ដែលលោក-អ្នកអាចទទួលរងដោយសារការប្រើប្រាស់សរុប ឬមួយផ្នែក ឬអសមត្ថភាពក្នុងការប្រើប្រាស់កាតរបស់លោក-អ្នក ឬការប្រើប្រាស់កាតរបស់លោក-អ្នកដោយភាគីផ្សេងណាម្នាក់នោះទេ។
៧.៤ យើងអាចធ្វើការរឹតត្បិត ឬបដិសេធមិនផ្តល់ការអនុញ្ញាតចំពោះការប្រើប្រាស់កាតរបស់លោក-អ្នកនៅក្នុងយុត្តាធិការតាមផ្លូវច្បាប់ណាមួយ ប្រសិនបើការប្រើប្រាស់នោះកំពុង បណ្តាល ឬអាចបណ្តាលឲ្យមានការបំពានលើ ខចែង និងលក្ខខណ្ឌនានានៃកិច្ចព្រមព្រៀងនេះ ឬប្រសិនបើយើងសង្ស័យថាមានការប្រើប្រាស់កាតសម្រាប់បទឧក្រិដ្ឋ ឬការក្លែងបន្លំ។
៧.៥ លោក-អ្នកត្រូវតែជូនដំណឹងទៅកាន់វីងភ្លាមៗអំពីការប្រើប្រាស់គណនីកាតអនឡាញដែលមានការបាត់បង់ ការលួច អំពើចោរកម្ម និង/ឬដែលគ្មានការអនុញ្ញាត ដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ។ លោក-អ្នកអាចនឹងត្រូវទទួលខុសត្រូវចំពោះប្រតិបត្តិការដែលគ្មានការអនុញ្ញាតណាមួយ ឬទាំងអស់ ប៉ុន្តែលោក-អ្នកពុំមានទំនួលខុសត្រូវចំពោះការប្រើប្រាស់ដែលគ្មានការអនុញ្ញាតណាមួយដែលកើតឡើងបន្ទាប់ពីលោក-អ្នកបានជូនដំណឹងទៅកាន់វីងដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ អំពីការប្រើប្រាស់កាតអនឡាញរបស់លោក-អ្នកដែលមានការបាត់បង់ ការលួច អំពើចោរកម្ម និង/ឬការមិនអនុញ្ញាតផ្សេងទៀតៗដែលអាចកើតឡើងនោះទេ។
៨. ការកែប្រែចំពោះ ខចែង និងលក្ខខណ្ឌទាំងនេះ
៨.១ វីងអាចបន្ថែម ឬដាក់បន្ទុក ខចែង និងលក្ខខណ្ឌទាំងនេះស្របតាម ខចែង ៨.២។ វីងអាចបន្ថែមតម្លៃសេវាកម្មតម្លៃសេវាកម្ម និងថ្លៃបន្ទុកថ្មីៗ ឬធ្វើការកែប្រែតម្លៃសេវាកម្មតម្លៃសេវាកម្ម និងថ្លៃបន្ទុកដែលមានស្រាប់នៅពេលណាមួយ។
៨.២ វីងនឹងប្រាប់លោក-អ្នកជាមុន ប្រសិនបើវីងបន្ថែម ឬកែប្រែ ខចែង និងលក្ខខណ្ឌទាំងនេះ ឬប្រសិនវីងបន្ថែមតម្លៃសេវាកម្ម និងថ្លៃបន្ទុកថ្មីៗ ឬធ្វើការកែប្រែតម្លៃសេវាកម្ម និងថ្លៃបន្ទុកដែលមានស្រាប់នោះ។ ចំនួនទឹកប្រាក់ និងប្រភេទនៃការជូនដំណឹងដែលវីងនឹងផ្តល់ជូនលោក-អ្នក នឹងអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិនានាដែលអនុវត្តនៅពេលនេះ។ (ឧទាហរណ៍៖ វីងអាចជូនដំណឹងដល់លោក-អ្នកជាលិខិត សំបុត្រតាមប្រព័ន្ធអេឡិចត្រូនិច ទូរស័ព្ទ (ដែលរួមបញ្ចូលទាំងសារជាសម្លេងផងដែរ) ឬតាមរយៈការផ្សាយពាណិជ្ជកម្មណាមួយនៅក្នុងវែបសាយត៍របស់វីង និងនៅតាមបណ្តាញសង្គម)។
៨.៣ ប្រសិនបើវីងកែប្រែ ឬបន្ថែម ខចែង និងលក្ខខណ្ឌទាំងនេះ ហើយលោក-អ្នកមិនសប្បាយចិត្តនឹងទទួលយកការកែប្រែទាំងនោះ លោក-អ្នកអាចបញ្ចប់កិច្ចព្រមព្រៀងនេះ និងបិទដំណើរការកាតរបស់លោក-អ្នកបាន។ ប្រសិនបើលោក-អ្នកមិនបានស្នើសុំឲ្យវីងបញ្ចប់កិច្ចព្រមព្រៀងនេះទេ លោក-អ្នកត្រូវបានចាត់ទុកថាបានទទួលយកការកែប្រែនានាទៅតាមកាលបរិច្ឆេទដែលមានប្រសិទ្ធភាពនៃការកែប្រែទាំងនោះ។
៩. តម្លៃសេវាកម្ម
៩.១ តម្លៃសេវាកម្ម ប្រចាំខែ និងតម្លៃសេវាកម្មផ្លាស់ប្តូរថ្មី
ថ្លៃកាតប្រចាំខែ និងថ្លៃផ្លាស់ប្តូរកាតថ្មីដែលមិនអាចបង្វិលសងវិញបាន (យោងតាមសេវាកាត និងបន្ទុកនៃតម្លៃសេវាកម្មនានា) ដូចត្រូវបានបញ្ញត្តិដោយវីងពីក្នុងពេលណាមួយ នឹងត្រូវបានកាត់ចេញពីគណនីវីងរបស់ម្ចាស់កាតសម្រាប់ការប្រើប្រាស់កាតអនឡាញនោះ។
៩.២ តម្លៃសេវាកម្មលើប្រតិបត្តិការដែលត្រូវបានបដិសេធ
ម្ចាស់កាតត្រូវបានជាប់បន្ទុកតម្លៃសេវាកម្ម (យោងតាមតារាងសេវាកាត និងបន្ទុកនៃតម្លៃសេវាកម្មនានា) ប្រសិនបើប្រតិបត្តិការណាមួយដែលត្រូវបានអនុវត្តដោយអតិថិជនត្រូវបានបដិសេធដោយសារការគ្មានសមតុល្យនៅក្នុងគណនីវីង។
៩.៣ តម្លៃសេវាកម្មដោះស្រាយវិវាទ
ប្រសិនបើម្ចាស់កាតស្នើសុំឲ្យវីងដោះស្រាយវិវាទណាមួយ តម្លៃសេវាកម្មនៃប្រតិបត្តិការនឹងត្រូវអនុវត្ត ហើយនិងត្រូវកាត់ពីគណនីវីងរបស់លោក-អ្នក (យោងតាមតារាងសេវាកាត និងតម្លៃសេវាកម្មនានា)។ ទោះបីជាយ៉ាងណាក៏ដោយ វីងនឹងជូនដំណឹងដល់អ្នកមុន អំពីតម្លៃសេវាកម្ម និងបន្ទុកផ្សេងៗទៀតដែលមិនត្រូវបានរៀបរាប់នៅក្នុងសេវាកាត និងបន្ទុកកម្រៃជើងសារ មុនពេលអនុវត្តទម្រង់ការណាមួយចំពោះករណីនេះ។
៩.៤ តម្លៃសេវាកម្មប្តូររូបិយប័ណ្ណបរទេស (កម្រៃ FX)
តម្លៃសេវាកម្មប្តូររូបិយប័ណ្ណបរទេស ចំនួន ២,៥% នៃទំហំប្រតិបត្តិការនឹងត្រូវបានគិតពីម្ចាស់កាត នៅពេលដែលម្ចាស់កាតទិញទំនិញ ឬសេវាជារូបិយប័ណ្ណផ្សេងក្រៅពីរួបិយប័ណ្ណដុល្លារអាមេរិក។ (សំរាប់បច្ចុប្បន្នភាពនៃតំលៃ សូមយោងតាមតារាងសេវាកាត និងតម្លៃសេវាកម្មនានា)
១០. លក្ខខណ្ឌទូទៅ
១០.១ វីងនឹងមិនទទួលខុសត្រូវចំពោះភាពយឺតយ៉ាវ ឬការខកខានក្នុងការបំពេញកាតព្វកិច្ចណាមួយរបស់ខ្លួនពាក់ព័ន្ធនឹងការប្រើប្រាស់កាតនេះឡើយ ប្រសិនបើភាពយឺតយ៉ាវ ឬការខកខាននោះកើតឡើងដោយសារកាលៈទេសៈណាមួយដែលលើសពីការគ្រប់គ្រងដោយសមហេតុផលរបស់វីង។
១០.២ គណនី និងកំណត់ត្រានានាដែលត្រូវបានរក្សាទុកដោយវីង ឬជំនួសឲ្យវីង ត្រូវ ដោយគ្មានកំហុសឆ្គងជាក់លាក់ណាមួយ បង្កើតជាភ័ស្តុតាងគ្រប់គ្រាន់នៃអង្គហេតុ ឬហេតុការណ៍ណាមួយដែលត្រូវបានពឹងផ្អែកដោយវីង ពាក់ព័ន្ធនឹងការទិញដោយប្រើប្រាស់កាត ឬបញ្ហាណាមួយ ឬការដោះស្រាយណាមួយពាក់ព័ន្ធនឹងកាតនោះ។
១០.៣ វីងអាចលាតត្រដាងព័ត៌មានលម្អិតអំពីកាតនោះទៅកាន់អ្នកណាម្នាក់ដែលធ្វើសកម្មភាពជាភ្នាក់ងាររបស់វីង ពាក់ព័ន្ធនឹងការប្រើប្រាស់ ឬការចេញកាតនោះ។
១០.៤ កិច្ចព្រមព្រៀងនេះត្រូវបានគ្រប់គ្រងដោយនិងត្រូវបានបកស្រាយស្របតាមច្បាប់នៃប្រទេសកម្ពុជា។
១០.៥ រាល់ការប្រាស្រ័យទាក់ទងទាំងអស់ស្របតាមកិច្ចព្រមព្រៀងនេះ នឹងត្រូវធ្វើឡើងជាភាសាអង់គ្លេស។
១១. ការប្រើប្រាស់ព័ត៌មានរបស់លោក-អ្នក
១១.១ ការសំរេចអំពីពាក្យស្នើសុំរបស់លោក-អ្នក
កាតអនឡាញ Mastercard ត្រូវបានចេញដោយវីង ហើយវីងគឺជាអ្នកគ្រប់គ្រងទិន្នន័យរបស់ម្ចាស់កាតទាំងអស់។ ព័ត៌មានផ្ទាល់ខ្លួនដែលលោក-អ្នកបានផ្តល់ជូនវីងអាចត្រូវបានប្រើប្រាស់នៅក្នុងឥរិយាបថណាមួយដែលបានកំណត់នៅក្នងខចែងទី ១៣។
១១.២ ការប្រើប្រាស់ និងការលាតត្រដាងព័ត៌មានរបស់លោក-អ្នក
ព័ត៌មានផ្ទាល់ខ្លួនអំពីលោក-អ្នក អាចត្រូវបានចែករំលែក និងត្រូវបានពិនិត្យប្រៀបធៀបដោយស្ថាប័នអាជីវកម្មផ្សេងទៀត ស្ថាប័នទប់ស្កាត់ការក្លែងបន្លំ ឬភ្នាក់ងារសំអាងឥណទាន អ្នកផ្គត់ផ្គង់ ភ្នាក់ងារ ឬអ្នកម៉ៅការបន្តរបស់វីង និងអ្នកណាម្នាក់ដែលបានណែនាំលោក-អ្នកមកកាន់វីង៖
- ដើម្បីផ្ទៀងផ្ទាត់អំពីអត្តសញ្ញាណ និង/ឬអាសយដ្ឋានរបស់លោក-អ្នក
- ដើម្បីតាមដានអំពីលោក-អ្នកជំពាក់បំណុល ដើម្បីប្រមូលបំណុលមកវិញ ដើម្បីទប់ស្កាត់ការក្លែងបន្លំ និងការលាងលុយកខ្វក់
- ដើម្បីគ្រប់គ្រង និងចាត់ចែងកាតរបស់លោក-អ្នក និង
- ព័ត៌មានទាំងនេះនឹងត្រូវបានប្រើប្រាស់ដោយវីង ដែលអាចអនុវត្តការស្រាវជ្រាវ និងវិភាគអំពីស្ថិតិ របាយការណ៍ និងការចាត់ចែងផ្នែកអនុលោមភាព និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកាត ស្របតាមគោលបំណងខាងលើ។
អតិថិជនផ្តល់ជូនវីង និងភាគីដែលពាក់ព័ន្ធនូវសិទ្ធិជាអចិន្ត្រៃយ៍ និងមិនជាប់តម្លៃសេវាកម្មសួយសារ ក្នុងការរក្សាទុកកំណត់ត្រានៃព័ត៌មានដែលបានផ្តល់ខាងលើ។
ប្រសិនបើលោក-អ្នកមានបំណងទទួលបានព័ត៌មានលម្អិតអំពីស្ថាប័នទប់ស្កាត់ការក្លែងបន្លំទាំងនោះ ដែលវីងទទួលបាន និងលោក-អ្នកដែលវីងធ្វើការកត់ត្រាទុក សូមសរសេរលិខិតមកកាន់យើងតាមរយៈអាសយដ្ឋានដែលបង្ហាញនៅក្នុងខចែង ១១.៣ ខាងក្រោម។ លោក-អ្នកមានសិទ្ធិស្របច្បាប់ចំពោះការទទួលបានព័ត៌មានលម្អិតទាំងនោះ។
១១.៣ សិទ្ធិទទួលបានព័ត៌មានរបស់លោក-អ្នក
លោក-អ្នកមានសិទ្ធិស្របច្បាប់ក្នុងការទទួលបានសំណៅចម្លងព័ត៌មានដែលវីងកាន់កាប់អំពីលោក-អ្នកមួយច្បាប់ តាមរយៈការដាក់ពាក្យស្នើសុំជាលាយលក្ខណ៍អក្សរមកកាន់វីងតាមរយៈ៖
ធនាគារឯកទេស វីង (ខេមបូឌា) លីមីធីត
លេខ ៧២១ មហាវិថីព្រះមុនីវង្ស
សង្កាត់បឹងកេងកងទី៣
ខណ្ឌចំការមន ភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា
១២. អាជីវករ
១២.១ វានឹងមានភាពចាំបាច់នៅគ្រប់ករណីទាំងអស់ សម្រាប់អាជីវករ ក្នុងការទទួលបានការអនុញ្ញាតដើម្បីអនុវត្តតាមការទិញ ការធ្វើបែបនេះគឺដើម្បីធានាថាមានទឹកប្រាក់គ្រប់គ្រាន់នៅក្នុងកាត។ វីងអាចបដិសេធមិនផ្តល់ការអនុញ្ញាតដល់ការទិញណាមួយ នៅពេលទឹកប្រាក់មិនគ្រប់គ្រាន់នៅក្នុងកាត។
១២.២ អាជីវករប្រហែលជាមិនអាចទទួលបានការអនុញ្ញាតពីវីងនៅក្នុងកាលៈទេសៈមួយចំនួន។ ប្រសិនបើករណីនោះកើតឡើង វីងនឹងមិនទទួលខុសត្រូវនោះទេ ប្រសិនបើលោក-អ្នកមិនអាចប្រើប្រាស់កាតនេះសម្រាប់ការទិញជាក់លាក់ណាមួយបាន។ លើសពីនេះទៀត វីងនឹងមិនទទួលខុសត្រូវចំពោះការបដិសេធរបស់អ្នកលក់រាយដែលចូលរួមណាមួយ ក្នុងការមិនទទួលយក ឬអនុវត្តតាមកាតនោះដោយសារមូលហេតុណាមួយឡើយ។
១២.៣ ប្រសិនបើអាជីវករណាម្នាក់ក្លាយជាអ្នកទទួលខុសត្រូវក្នុងការបង្វិលប្រាក់សងលោក-អ្នកវិញ វីងនឹងមិនដាក់ចំនួនទឹកប្រាក់នៃការបង្វិលសងណាមួយទៅកាន់កាតលោក-អ្នកវិញឡើយ ការបង្វិលប្រាក់សងវិញនោះ គឺជាបញ្ហារវាងលោក-អ្នក និងអាជីវករដែលពាក់ព័ន្ធ។
១៣. ការប្រាស្រ័យទាក់ទង
១៣.១ ប្រសិនបើលោក-អ្នកមានសំណួរណាមួយពាក់ព័ន្ធនឹងកាតរបស់លោក-អ្នក លោក-អ្នកអាចប្រើប្រាស់ “ទាក់ទងយើង” នៅលើវែបសាយត៍របស់វីង។ វីងនឹងដោះស្រាយសំណួររបស់លោក-អ្នកភ្លាមៗ។
១៣.២ ប្រសិនបើលោក-អ្នកមិនចង់សាកសួរសំណួរដោយវិធីនេះទេ លោក-អ្នកអាចមានជម្រើសក្នុងការហៅទូរស័ព្ទមកកាន់សេវាបម្រើអតិថិជនលេខ ០២៣ ៩៩៩៩ ៨៩។
១៤. វិវាទរបស់អាជីវករ
វីងនឹងមិនទទួលខុសត្រូវចំពោះទំនិញ និងសេវាកម្ម ដែលត្រូវបានផ្គត់ផ្គង់ដោយអាជីវករណាម្នាក់ ឬគ្រឹះស្ថានណាមួយពាក់ព័ន្ធនឹងប្រតិបត្តិការ ដែលអនុវត្តដោយម្ចាស់កាតឡើយ។ លើសពីនេះទៀត វឹងនឹងមិនទទួលខុសត្រូវឡើយ ប្រសិនបើអាជីវករ ឬអង្គភាពណាមួយបដិសេធមិនទទួលយក ឬមិនអនុវត្តតាមកាតអនឡាញនោះដោយសារមូលហេតុណាមួយឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ វីងអាចធ្វើការការពារ និងប្តឹងជំទាស់ (ក្រោយពីការទាមទារលើកំហុសរដ្ឋប្បវេណីនានា) ចំពោះអ្វីមួយដែលកើតឡើងដោយសារប្រតិបត្តិការរបស់អតិថិជន ប្រសិនបើលោក-អ្នកមានបំណងប្រកបដោយសុឆន្ទៈ ប៉ុន្តែមិនអាចទទួលបានសេចក្តីពេញចិត្ត ឬដំណោះស្រាយពីអាជីវករ ឬគ្រឹះស្ថានទាំងនោះ។ ក្នុងករណីមានប្រតិបត្តិការដែលត្រូវបានបង្ហោះ ដោយមានការខុសឆ្គង ឬប្រតិបត្តិការក្លែងបន្លំនានាដែលពាក់ព័ន្ធនឹងកាតនេះ វីងនឹងគាំទ្រដល់ម្ចាស់កាតនៅក្នុងការប្រគល់ជូនវិញនូវការទាមទារទឹកប្រាក់នៃប្រតិបត្តិការនោះ ដោយជាដំបូងត្រូវធ្វើការស្នើសុំការសងប្រាក់ពីអាជីវករវិញទៅកាន់លោក-អ្នកទទួលការទូទាត់ប្រាក់នោះតាមរយៈប្រព័ន្ធទូទាត់ប្រាក់ផ្សេងៗគ្នា (វីសារ ឬម៉ាស្ទើរកាត)។ ប៉ុន្តែក្នុងករណីនេះ វិវាទលើការសងប្រាក់ពីអាជីវករវិញនេះ នឹងមានការបាត់បង់ផ្អែកតាមវិធានរបស់ប្រព័ន្ធទូទាត់ប្រាក់ផ្សេងៗគ្នា វីងនឹងមិនទទួលខុសត្រូវក្នុងការប្រគល់ជូនវិញនូវទឹកប្រាក់ដែលបានបាត់បង់ណាមួយនោះទេ ម្ចាស់កាតនឹងទទួលយកការបាត់បង់នោះ។
១៥. ប្រព័ន្ធដំណើរការមិនបានប្រក្រតី
វីងមិនបានធ្វើការអះអាង ឬការធានាពាក់ព័ន្ធនឹងបរិក្ខារ ឬប្រព័ន្ធនោះទេ ហើយវីងនឹងមិនទទួលខុសត្រូវចំពោះការខកខានក្នុងការផ្តល់សេវាណាមួយ ឬការអនុវត្តកាតព្វកិច្ចណាមួយដែលកើតឡើងដោយសារបរិក្ខារ ម៉ាស៊ីន ប្រព័ន្ធ ឬកាតអនឡាញដំណើរការមិនបានត្រឹមត្រូវ ការមិនដំណើរការនៃខ្សែបណ្តាញទំនាក់ទំនង ឬកាលៈទេសៈណាមួយផ្សេងទៀតដែលលើសពីការគ្រប់គ្រងរបស់វីងឡើយ។
១៦. បណ្តឹង
ប្រសិនបើលោក-អ្នកមិនពេញចិត្តចំពោះទិដ្ឋភាពណាមួយនៃសេវាដែលបានផ្តល់ដោយវីង សូមទាក់ទងមកកាន់សេវាបម្រើអតិថិជនលេខ ០២៣ ៩៩៩៩ ៨៩ ឬតាមរយៈ “ទាក់ទងយើង” នៅលើវែបសាយត៍របស់វីង ឬសរសេរលិខិតផ្ញើមកកាន់ ស្នាក់ការកណ្តាលរបស់វីង។ បុគ្គលិករបស់វីងនឹងមានសេចក្តីរីករាយក្នុងការជួយ និងពន្យល់អំពីនីតិវិធីបណ្តឹងឲ្យបានកាន់តែលម្អិតជាងនេះ។ សំណៅចម្លងមួយច្បាប់នៃនីតិវិធីបណ្តឹងនឹងអាចស្វែងរកបានបន្ទាប់ពីមានការស្នើសុំ។ វីងនឹងខិតខំប្រឹងប្រែង និងដោះស្រាយបណ្តឹងរបស់លោក-អ្នកឲ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។ ទោះបីជាយ៉ាងណាក៏ដោយ បណ្តឹងទាំងនោះតែងតែចាំបាច់ត្រូវធ្វើការស៊ើបអង្កេត។ វីងនឹងឆ្លើយតបទៅកាន់លោក-អ្នកក្នុងរយៈពេលប្រាំ (៥) ថ្ងៃអាជីវកម្មដើម្បីទទួលស្គាល់អំពីការទទួលបានបណ្តឹងរបស់លោក-អ្នក និងប្រាប់លោក-អ្នកអំពីរយៈពេលដែលត្រូវចំណាយមុនពេលដែលបណ្តឹងរបស់លោក-អ្នកត្រូវបានដោះស្រាយ។