គណនីវីងរបស់អ្នកអនុញ្ញាតឲ្យអ្នកទិញទំនិញពីដៃគូដោយមិនចាំសាច់ប្រាក់សុទ្ធ។
អ្នកអាចបង់ថ្លៃចំណាយរបស់ខ្លួនជាមួួយនឹងហាងជាដៃគូជាច្រើនទូទាំងប្រទេស ដោយមិនចាំបាច់សាច់ប្រាក់សុទ្ធ ដែលមានដូចជា ភោជនីយដ្ឋាន រោងភាពយន្ត ហាងលក់សំលៀកបំពាក់ -ល-។ មិនចាំបាច់បារម្ភពីលុយក្លែងក្លាយពេលអ្នកទិញទំនិញ។ អតិថិជនអាចទូទាត់តាមរយៈទូរស័ព្ទដៃ ឬប្រើកាតវីងដើម្បីឆូតលើម៉ាស៊ីនរបស់វីងដើម្បីទូទាត់ប្រាក់បានយ៉ាងឆាប់រហ័ស។ អតិថិជនគ្រាន់តែមានគណនីវីង និងទឹកប្រាក់នៅក្នុងគណនីជាកាស្រេច។

Benefits
-
មិនទាមទារសាច់ប្រាក់សុទ្ធ មិនមានហានិភ័យលើ ការបាត់បង់ លួច ឬក្រដាសប្រាក់ក្លែងក្លាយ
-
រហ័ស និងមានសុវត្ថិភាពខ្ពស់
-
ទូទាត់តាមទូរស័ព្ទដៃ ឬឆូតកាត ឬ ដាក់កាតលើម៉ាស៊ីន
How to WingPay using Wing card:
- ប្រាប់ទៅកាន់អ្នកគិតលុយឬម្ចាស់ហាងថាអ្នកចង់បង់ប្រាក់តាមរយៈកាតវីង
- ហុចវីងកាតរបស់អ្នកទៅអោយ អ្នកគិតលុយ ឬម្ចាស់ហាង ដើម្បីឆូតលើម៉ាស៊ីនរបស់វីង
- ប្រសិនបើទឹកប្រាក់ដែលត្រូវបង់តិចជាង 10ដុល្លារ លោកអ្នកមិនចាំបាច់ចុចលេខសម្ងាត់ទេ
- ទទួលយកវិក្កយបត្រពីអ្នកលក់ ឬ ម្ចាស់ហាង
- លោកអ្នកនឹងទទួលបានសាររាល់ពេលប្រតិបត្តិការទទួលបានជោគជ័យ
How to WingPay via USSD:
- វាយលេខ *989#
- បញ្ចូលលេខគណនីវីង
- ចុចយក 7. "WingPay"
- បញ្ចូលលេខកូដទូទាត់
- បញ្ចូលចំនួនទឹកប្រាក់
- បញ្ចូលលេខសម្ងាត់4ខ្ទង់
How to WingPay via the Wing App:
- ជ្រើសយក "WingPay"
- ស្កេន QR កូដ ឬវាយលេខកូដទូទាត់
- បញ្ចូលចំនួនទឹកប្រាក់
- បញ្ចូលលេខកូដសម្ងាត់ 4ខ្ទង់
ម៉ាស្ទ័រផាស QR ដោយម៉ាស្ទ័រកាត
ជាមួយវីង និងម៉ាស្ទ័រផាស QR ដោយម៉ាស្ទ័រកាត អ្នកមិនចាំបាច់បារម្ភពីការទូទាត់ជាក្រដាសប្រាក់ទេ។ គ្រាន់តែធ្វើការស្គេនកូដ QR នៅតាមភោជនីយដ្ឋាន ហាងកាហ្វេ បារ និងហាងទំនិញដែលអ្នកចូលចិត្ត ដើម្បីធ្វើការទូទាត់ភ្លាមៗជាមួយកម្មវិធីស្មាតហ្វូនវីង!
មិនចាំបាច់ឈរតម្រង់ជួរចាំអ្នកជំនួយការធ្វើការស្គេនទំនិញ និងការទូទាត់ពីអ្នកនោះទេ។ គ្រាន់តែប្រើកម្មវិធីស្មាតហ្វូនវីន ការទូទាត់អាចធ្វើបាននិងទទួលបានគ្រប់ពេលវេលា គ្រប់ទីកន្លែង។
មិនប្រើក្រដាសប្រាក់។ មិនឆូតកាត។ គ្រាន់តែធ្វើការទូទាត់តាមទូរស័ព្ទដៃដោយងាយស្រួល។
ដំណោះស្រាយនៃការទូទាត់ដោយមិនប្រើក្រដាសប្រាក់ និងមិនចំណាយពេលយូរ។
