fbpx

PPCBank សហការជាមួយ ធនាគារឯកទេស វីង ខេមបូឌា លីមីតធីតផ្តល់សេវាផ្ទេរប្រាក់ដល់ទីផ្សារអន្តរជាតិ និង ក្នុងស្រុក

មេសា 6, 2018

ភ្នំពេញថ្ងៃទី 2 ខែមេសាឆ្នាំ 2018​—​ PPCBank និង វីងបានបង្កើតក្រុមការងារដើម្បីផ្តល់ជូននូវជម្រើសថ្មីសម្រាប់ ការផ្ទេរប្រាក់អន្តរជាតិពីប្រទេសកូរ៉េខាងត្បូងនិង ក្នុងប្រទេសមកកាន់ប្រទេសកម្ពុជា។

ភាពជាដៃគូ PPCBank និង វីងបង្កើនជម្រើសរបស់អតិថិជនសម្រាប់ការផ្ទេរប្រាក់ទៅឱ្យសាច់ញាតិរបស់ពួកគេដែលរស់នៅតាមតំបន់ជនបទ។ ភាពជាដៃគូថ្មីនេះផ្តល់នូវជម្រើសថ្មីមួយសម្រាប់ការផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជាដោយផ្តល់ជូននូវសេរីភាពហិរញ្ញវត្ថុនិងភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ពលករនិងជនអន្ដោប្រវេសន៍កម្ពុជាប្រមាណ 45.000 នាក់ដែលកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង។

ប្រជាជនកម្ពុជានៅកូរ៉េខាងត្បូងនឹងអាចផ្ញើប្រាក់មកផ្ទះវិញដោយប្រើកម្មវិធី របស់ធនាគារ PPCBank លើទូរស័ព្ទដៃភ្លាមៗ។ នៅពេលអនាគតពួកគេនឹងអាចប្រើបណ្តាញធនាគារដ៏ធំមួយក្នុងប្រទេសកូរ៉េខាងត្បូងគឺធនាគារ Jeonbuk ដើម្បីផ្ទេរប្រាក់ភ្លាមៗ ។​ការវេរប្រាក់រវាងប្រទេសទាំងពីរមានភាពរលូនហើយអ្នកទទួលអាចទៅដកប្រាក់នៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលានៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធី របស់វីងលើស្មាតហ្វូន ឬតាមបណ្តាញ របស់ វីង ជាង 5000 កន្លែងនៅទូទាំងប្រទេស។

ការផ្ទេរប្រាក់ក៏អាចធ្វើឡើងពីគណនី PPCBank របស់ពួកគេទៅគណនីវីងបានដែរ។ ការផ្ទេរប្រាក់នេះអាចត្រូវបានផ្តួចផ្តើមតាមរយៈកម្មវិធីលើទួរស័ព្ទដៃ របស់ធនាគារ PPCBank កម្មវិធី smartBiz ឬដោយផ្ទាល់នៅសាខាណាមួយរបស់ធនាគារ PPCBank ។ ជាការពិតការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុរួមសម្រាប់ប្រជាពលរដ្ឋនេះគឺជាគោលបំណងទៅវិញទៅមករួមគ្នារបស់ធនាគារ PPCBank និងWing។

ភាពជាដៃគូនេះគឺជាការសហការដំបូងរវាង វីង និង PPCBank ។

លោក Ruan Swanepoel អគ្គនាយកអាជីវកម្មរបស់វីងបាននិយាយថា “យើងតែងតែស្វែងរកវិធីដើម្បីបង្កើនប្រសិទ្ធភាពនៃលំហូរមូលនិធិសម្រាប់អតិថិជនរបស់យើងនិងផ្តល់ដំណោះស្រាយទូទាត់ថ្មី។”

លោក  SHIN, Chang Moo ប្រធានធនាគារ PPCBank បានមានប្រសាសន៍ថា “យើងបានពង្រីកបណ្តាញធនាគារអនឡាញ (Online) របស់យើងដូចជាកម្មវិធីលើទូរស័ព្ទដៃ (Mobile Banking) អ៊ីនធឺណេតបេងឃីង (smartBiz) និងអេធីអឹម។ ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនៅក្នុងសាខាដើម្បីផ្តល់សេវាល្អប្រសើរជាងមុនដល់អតិថិជន ភាពជាដៃគូនេះផ្តល់ឱ្យយើងនូវឱកាសដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវភាពងាយស្រួលក្នុងការផ្ញើប្រាក់ទៅឱ្យមនុស្សជាទីស្រឡាញ់របស់ពួកគេគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា។ យើងរីករាយណាស់ដែលបានសហការជាមួយWingដើម្បីធ្វើឱ្យរឿងនេះកើតឡើង»។

ចំនុចសំខាន់នៃភាពជាដៃគូ:

  • ឆាប់រហ័សនិងសុវត្ថិភាព
  • ងាយស្រួលនិងមានតំលៃសមរម្យ
  • ផ្ទេរប្រាក់តាមគណនី វីងដោយផ្ទាល់ ឬ តាមភ្នាក់ងារវីងជាង ៥០០០ កន្លែងទូទាំងប្រទេសតាមរយៈលេខកូដសម្ងាត់ 8 ខ្ទង់។