fbpx

បង់សងកម្ចី ABA របស់អ្នកដោយប្រើ Wing និងមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់

រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់

សីហា 6, 2020

 បង់សងកម្ចីអាជីវកម្ម ABA របស់អ្នកតាមរយៈ Wing អាចនាំឲ្យអ្នកឈ្នះរង្វាន់ជាសាច់ប្រាក់!

ក្នុងពេលលំបាកនេះ យើងមានបំណងផ្តល់រង្វាន់ដល់អ្នកដែលនៅតែបន្តអាជីវកម្មរបស់ខ្លួន ព្រមទាំងបង់សងកម្ចីក្នុងពេលជាមួយគ្នាដែរ។ ចាប់ពីថ្ងៃទី 3 សីហា រហូតដល់ 3 វិច្ឆិកា 2020 អតិថិជនកម្ចី ABA ទាំងអស់ដែលបង់សងកម្ចីរបស់ខ្លួនតាមរយៈភ្នាក់ងារ Wing ឬកម្មវិធី Wing Money នឹងមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ជារៀងរាល់សប្តាហ៍ និងរៀងរាល់ខែ។
ដូច្នេះ លើកក្រោយនៅពេលអ្នកបង់សងកម្ចី ABA របស់អ្នក សូមប្រើ Wing និងមានឱកាសឈ្នះរង្វាន់!

រយៈពេលប្រូម៉ូសិន ​ថ្ងៃទី 3 សីហា រហូតដល់ 3 វិច្ឆិកា 2020 (ថ្ងៃសៅរ៍ និងអាទិត្យក៏រាប់បញ្ចូលដែរ)

លក្ខណៈពេញសិទ្ធិ អតិថិជនកម្ចី ABA ដែលធ្វើប្រតិបត្តិការបង់សងកម្ចីតាមរយៈភ្នាក់ងារ Wing និង/ឬកម្មវិធី Wing Money។

រង្វាន់
អំឡុងរយៈពេលប្រូម៉ូសិននេះ ធនាគារ ABA និង Wing និងចែករង្វាន់ ដូចខាងក្រោម៖

  • រង្វាន់ប្រចាំសប្តាហ៍ដែលមានសាច់ប្រាក់ $50 ចំនួន 27 រង្វាន់
  • រង្វាន់ប្រចាំខែដែលមានសាច់ប្រាក់ $500 ចំនួន 9 រង្វាន់


អ្នកឈ្នះនឹងត្រូវប្រកាសនៅកាលបរិច្ឆេទ ដូចខាងក្រោម៖

អ្នកឈ្នះប្រចាំសប្តាហ៍៖

  • 17, 24 និង 31 សីហា
  • 21 និង 28 កញ្ញា
  • 05, 19 និង 26 តុលា
  • 02 វិច្ឆិកា

អ្នកឈ្នះប្រចាំខែ៖ : 14 កញ្ញា 12 តុលា និង 9 វិច្ឆិកា

លក្ខខណ្ឌ

  • អ្នកឈ្នះនឹងត្រូវជ្រើសរើស ផ្អែកលើលេខ ID យោងនៃប្រតិបត្តិការបង់សងកម្ចីដែលបានធ្វើឡើងចំពោះគណនីកម្ចី ABA របស់ពួកគេ។
  • រៀងរាល់ខែក្នុងរយៈពេលប្រម៉ូសិននេះ នឹងមានអ្នកឈ្នះរង្វាន់ប្រចាំសប្តាហ៍ដែលមានទឹកប្រាក់ $50 ចំនួន 9 រូប និងអ្នកឈ្នះរង្វាន់ប្រចាំខែដែលមានទឹកប្រាក់ $500 ចំនួន 3 រូប។ នៅពេលបញ្ចប់ប្រូម៉ូសិនយើងនឹងរកឃើញអ្នកឈ្នះរង្វាន់ប្រចាំសប្តាហ៍សរុប 27 រូប និងអ្នកឈ្នះរង្វាន់ប្រចាំខែសរុប 9 រូប។
  • អ្នកឈ្នះនឹងត្រូវប្រកាសរៀងរាល់ថ្ងៃចន្ទ ចាប់ពីថ្ងៃទី 17 សីហា រហូតដល់ 9 វិច្ឆិកា 2020 (លើកលែងថ្ងៃទី 7 កញ្ញា)។
  • អ្នកឈ្នះនឹងត្រូវបាន Wing ទាក់ទងឲ្យមកទទួលរង្វាន់។
  • ប្រសិនបើអ្នកឈ្នះមិនមកទទួលរង្វាន់ក្នុងរយៈពេល 30 ថ្ងៃបន្ទាប់ពីការប្រកាសអ្នកឈ្នះ នោះអ្នកឈ្នះថ្មីនឹងត្រូវបានជ្រើសរើសជំនួស។
  • បុគ្គលិកធនាគារ ABA​ និង Wing មិនមានសិទ្ធិចូលរួមប្រូម៉ូសិននេះទេ។
  • អតិថិជនកម្ចីអាជីវកម្ម ABA ម្នាក់មានសិទ្ធិឈ្នះរង្វាន់តែម្តងប៉ុណ្ណោះ។ អ្នក​ដែល​ឈ្នះ​ម្តង​ហើយ​ នឹង​មិន​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ឈ្នះ​បន្ត​ទៀត​ឡើយ​។​ ​
  • ធនាគារ ABA និង Wing​ រក្សាសិទ្ធិក្នុងការបញ្ចប់ប្រូម៉ូសិននេះ ឬកែប្រែ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយ ដោយមិនចាំបាច់ជូនដំណឹងជាមុន។
  • ការសម្រេចចិត្តរបស់ធនាគារ ABA និង Wing អំពីបញ្ហាណាមួយនឹងជាការសម្រេចចិត្តចុងក្រោយ និងមានការឆ្លើយឆ្លងណាមួយផ្សេងទៀតឡើយ។​