រីករាយសារជាថ្មីជាមួយនឹងប្រូម៉ូសិនរបស់ វីង នៅពេលដែលអ្នកធ្វើការផ្ញើប្រាក់ពីប្រទេសថៃមកកម្ពុជា!

រយៈពេលផ្សព្វផ្សាយ: ធ្នូ 13, 2019 ទៅ មីនា 30, 2019

ប្រូម៉ូសិននេះធ្វើឡើងក្នុងការផ្តល់ជូនអតិថិជនរបស់វីងនូវឱកាសឈ្នះខ្សែកអនុស្សាវរីយ៍ពីវីង (ដែលមានតម្លៃប្រហាក់ប្រហែលនឹង ៥០០ ដុល្លារ)។

អ្នកគ្រាន់តែធ្វើការផ្ញើប្រាក់ដែលរកបានដោយការខិតខំប្រឹងប្រែងយ៉ាងលំបាករបស់អ្នកពី ប្រទេសថៃមកកម្ពុជា និង ប្រាប់អ្នកទទួលឲ្យដកប្រាក់នៅតាមភ្នាក់ងារវីងដែលមានជាង ៧០០០ទីតាំងទូទាំងប្រទេស អ្នកនឹងអាចក្លាយទៅជាអ្នកឈ្នះប្រចាំខែតែម្តង!

នៅចាំធ្វើអីទៀត? តោះចាប់ផ្តើមផ្ញើប្រាក់ឥឡូវនេះ!

ប្រូម៉ូសិនចាប់ផ្តើមពីទី 13 ធ្នូ ២០១៩

លក្ខន្តិក៖

ដើម្បីមានសិទ្ធក្នុងការចូលរួមប្រម៉ូសិននេះ អតិថិជនដែលនៅប្រទេសថៃចាំបាច់ត្រូវ៖

  1. ផ្ញើប្រាក់ពីប្រទេសថៃមកកម្ពុជាតាមរយៈដៃគូសហការរបស់វីងដូចជា៖ ឌីម៉ាន់នី (DeeMoney) និង ធូស៊ីធូភី (2C2P៖ ប៊ីកស៊ី តេសស្កូទ្បូតាស់ ប្រៃសណីយ៍ថៃ ហ្វេមីលីម៉ា និងកន្លែងជាច្រើនផ្សេងទៀត)ដើម្បីធ្វើការ ស្កេន និង ដាក់ប្រាក់/ផ្ញើចេញ​។
  2. អ្នកទទួលធ្វើការដកប្រាក់នៅតាមភ្នាក់ងាររបស់វីងដែលមានជាង ៧០០០ ទីតាំងនៅក្នុងប្រទេសកម្ពុជា។
  3. ធ្វើការផ្ញើប្រាក់យ៉ាងហោចណាស់១ដងក្នុងរយៈពេលប្រូម៉ូសិននេះដើម្បីមានសិទ្ធក្នុងការចូលរួម៖
    1. សម្រាប់ប្រតិបត្តិការដែលប្រព្រឹត្តទៅចាប់ពី 13.12.2019 – 12.01.2020
    2. សម្រាប់ប្រតិបត្តិការដែលប្រព្រឹត្តទៅចាប់ពី 13.01.2020 – 12.02.2020
    3. សម្រាប់ប្រតិបត្តិការដែលប្រព្រឹត្តទៅចាប់ពី 13.02.2020 – 12.03.2020
  4. ការប្រកាសអ្នកឈ្នះរង្វាន់នឹងត្រូវបានធ្វើឡើងតាមរយៈការផ្សាយផ្ទាល់នៅលើគេហទំព័រផ្លូវការរបស់ វីង នៅរយៈពេល៧ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់។​

រក្សាសិទ្ធ