fbpx

ចែករំលែកក្តីស្រឡាញ់របស់អ្នកទៅកាន់មនុស្សជាទីស្រឡាញ់នៅថ្ងៃឈប់សម្រាកនេះ ដើម្បីមានឲកាសឈ្នះទឹកប្រាក់រហូតដល់ ១000 ដុល្លារ

កញ្ញា 25, 2018

ធនាគារឯកទេសវីង យល់ច្បាស់អំពីតម្រូវការនៃការជួបជុំគ្នារវាងប្រជាជនកម្ពុជានៅពេលពួកគេប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យសាសនាមួយដែលប្រជាជនខ្មែរនិយមធ្វើដំណើរទៅកាន់ខេត្តស្រុកកំនើត ដើម្បីជួបជុំសាច់ញាតិរបស់ពួកគេ ចែកអំណោយទានជូនពរដល់ឪពុកម្តាយ និងទៅកាន់ទីវត្តអារាមដើម្បីធ្វើការវេរភត្តហារ ទៅកាន់វិញ្ញាណក្ខន្ធជីដូនជីតាដែលបានចែកឋានទៅ។ នៅក្នុងពិធីបុណ្យដ៏សំខាន់មួយនេះ ធនាគារឯកទេសវីង ក៏បានផ្តល់ជាដំណោះស្រាយមួយសម្រាប់ប្រជាជនកម្ពុជាជាច្រើនដែលរស់នៅក្រៅប្រទេស ក្នុងការចែករំលែកក្តីស្រឡាញ់ទៅកាន់ឪពុកម្តាយ ញាតិសន្តាន ឬមនុស្សជាទីស្រលាញ់របស់ពួកគេក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌ ទោះបីជាពួកគេមិនអាចធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក៏ដោយ។

តាមរយៈសេវាផ្ទេរប្រាក់អន្តរជាតិ ប្រជាជនកម្ពុជាដែលរស់នៅក្រៅប្រទេសនឹងអាចផ្ទេរប្រាក់ទៅកាន់សាច់ញាតិរបស់ពួកគេក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ តាមរយៈដៃគូផ្ទេរប្រាក់ពីក្រៅប្រទេសរបស់ធនាគារឯកទេសវីង។ លើសពីនេះទៅទៀត អ្នកផ្ទេរ ឬអ្នកទទួលប្រាក់នៅក្នុងប្រទេសកម្ពុជា ក៏អាចមានឲកាសឈ្នះរង្វាន់រហូតដល់ ១000USD ផងដែរ ប្រសិនបើពួកផ្ទេរប្រាក់ពីក្រៅប្រទេសតាមរយៈសេវាកម្មនេះ។

ជាមួយគ្នានេះផងដែរ ធនាគារឯកទេសក៏សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំង២០នាក់ ដែលបានធ្វើការផ្ទេរប្រាក់ពីប្រទេសកូរ៉េ និងប្រទេសថៃ និងជាអ្នកដែលទទួលប្រាក់ដែលផ្ទេរមក នៅប្រទេសកម្ពុជាតាមគណនីវីង ចាប់ពីថ្ងៃទី ១៥ ខែសីហាដល់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៨។

អតិថិជនដែលឈ្នះរង្វាន់ពីការចាប់រង្វាន់នេះ គឺជាអ្នកដែលផ្ទេរប្រាក់ពីប្រទេសកូរ៉េ និងប្រទេសថៃ និងជាអ្នកដែលទទួលប្រាក់ដែលផ្ទេរមកនៅប្រទេសកម្ពុជាផងដែរ។ រង្វាន់ដែលអតិថិជនទទួលបានរួមមាន ទឹកប្រាក់៣០ដុល្លារ ចំនួន១១​រង្វាន់ ទឹកប្រាក់៥០ដុល្លារ ចំនួន០៦រង្វាន់ និងទឹកប្រាក់១០០ដុល្លារ ចំនួន ០៣រង្វាន់។

ខាងក្រោមជាឈ្មោះអតិថិជនដែលឈ្នះរង្វាន់៖

CORRIDOR TID NAME PRIZE
Thailand AFI765779 Chhorn Chhean $100.00
Thailand AFG695490 Sinuon Som $50.00
Thailand AFI494375 Sokunthol Khom $50.00
Thailand AFF950149 Yousorng Phorn $30.00
Thailand AFI674480 Ang Phann $30.00
Thailand AFI816815 Nga Poat $30.00
Korea AFI398063 Tha Rachhann $100.00
Korea AFH308210 Nhim Nnan $50.00
Korea AFI756164 Kong Seiha $50.00
Korea AFH660970 Em Seiha $30.00
Korea AFF867048 Nheb Neta $30.00
Korea AFI719196 Tang Sothea $30.00
Korea AFF773882 Chhoeuth Chhan $30.00
Korea AFI917342 Chhany Seng $30.00
Cambodia Receiver INT006360 Rotha Kory $100.00
Cambodia Receiver NT006207 Panha Kao $50.00
Cambodia Receiver INT006236 Samnang Soun $50.00
Cambodia Receiver INT007052 Somana Cheab $30.00
Cambodia Receiver INT006629 Tae Kyung Kim $30.00
Cambodia Receiver INT006222 Lux Pech $30.00
TOTAL $930.00

 

ដើម្បីមានឱកាសឈ្នះរង្វាន់នេះ អតិថិជនត្រូវតែជាអ្នកទទួលប្រាក់​ និងជាអ្នកផ្ទេរប្រាក់ពីក្រៅប្រទេសតាមរយៈដៃគូផ្ទេរប្រាក់របស់ធនាគារ​ឯកទេសវីង ខាងក្រោម៖

  • ប្រទេសថៃ– ផ្ទេរប្រាក់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាតាមរយៈដៃគូផ្ទេរប្រាក់ DeeMoney ។
  • ប្រទេសកូរ៉េ– ផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូងតាមរយៈដៃគូផ្ទេរប្រាក់ GME, Gmoney Trans, Hanpass, ធនាគារ KB Kookmin និង SBI ។
  • ប្រទេសកម្ពុជា– អ្នកទទួលប្រាក់ដែលផ្ទេរពីក្រៅប្រទេសតាមរយៈគណនីវីង។

អញ្ចឹង ចាំដល់ណាទៀត? ប្រាប់បងប្អូនអ្នកដែលនៅក្រៅប្រទេស ឲ្យផ្ទេរប្រាក់មកអ្នកឥលូវនេះ!

សូមបញ្ជាក់ផងដែរថា វីងនឹងធ្វើការចាប់រង្វាន់ ស្វែងរកអ្នកឈ្នះរង្វាន់ចំនួន២០នាក់ ​ជារៀងរាល់ខែរហូតដល់ខែធ្នូ។ រឹតតែពិសេសជាងនេះទៅទៀត វីងនឹងធ្វើការចាប់រង្វាន់ធំចំនួនបី ដែលមានរង្វាន់ជាទឹកប្រាក់ ៣០០ដុល្លារ ០១រង្វាន់ ៧០០ដុល្លារ ០១រង្វាន់ និង១០០០ដុល្លារ ០១រង្វាន់ នៅក្នុងខែធ្នូ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០២៣ ៩៩៩ ៩៨៩ ឬគេហទំព័រ៖ https://bit.ly/2Ay0w41