សេវាកម្មវីង
ផលិតផលផ្សេងទៀត
សេវាកម្មផ្ទេរប្រាក់អន្តរជាតិ
សេវាកម្មសម្រាប់អាជីវកម្ម
ដៃគូពាណិជ្ជកម្ម

ក្នុងកម្មវិធីផ្តល់ជូនរបស់ Wing Online Mastercard
ដំណើរកំសាន្តទៅកោះរ៉ុង Royal Sands
ឈ្នះការស្នាក់នៅសណ្ឋាគារ Royal Sands 1 យប់
បន្តរីករាយជាមួយការទូទាត់តាមអនឡាញដ៏ងាយស្រួលតាមរយៈវីងអនឡាញម៉ាស្ទ័រកាត។ ប្រើកាន់តែច្រើននឹងមានឱកាសឈ្នះដំណើរកម្សាន្តទៅលេងកោះរុងសម្រាប់អ្នកមានសំណាងបីនាក់!
នេះជារបៀបចូលរួមដើម្បីឈ្នះការស្នាក់នៅសណ្ឋាគារ Royal Sands លើកោះរុង!
- ប្រើវីងអនឡាញម៉ាស្ទ័រកាតនិងធ្វើប្រតិបត្តិការណាមួយ
- ប្រតិបត្តិការ 1ដង ស្មើនឹងការចូលរួម ០១ ដងសម្រាប់ការចាប់រង្វាន់
- ប្រតិបត្តិការដែលមានសុពលភាពគឺចាប់ពីថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2018

Other ក្នុងកម្មវិធីផ្តល់ជូនរបស់ Wing Online Mastercard
លក្ខខណ្ឌ
- សម្រាប់ទាំងអតិថិជនថ្មី ទាំងអតិថិជនចាស់របស់វីង។ អតិថិជនទាំងអស់ត្រូវប្រើប្រាស់វីងអនឡាញម៉ាស្ទ័រកាត ដើម្បីមានសិទ្ធិចូលរួមក្នុងកម្មវិធីនេះ។
- ការចូលរួមក្នុងកម្មវិធីនេះ គឺអាស្រ័យលើការចំណាយ / ការធ្វើប្រតិបត្តិការតាមវីងអនឡាញម៉ាស្ទ័រកាតរបស់អ្នក។
- ចំណាយកាន់តែច្រើន លោកអ្នកនឹងមានឲកាសឈ្នះរង្វាន់កាន់តែច្រើន។
- ការចាប់ឆ្នោតនឹងប្រព្រឹត្តនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៩។
- អតិថិជនចំនួនបីរូប នឹងមានឲកាសឈ្នះរង្វាន់នេះ ហើយអ្នកឈ្នះរង្វាន់នឹងទទួលបានការផ្តល់ជូនខាងក្រោម៖
- ការធ្វើដំណើរទៅមក ពីភ្នំពេញ -កោះរុង (សម្រាប់ការធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក តែប៉ុណ្ណោះ)។
- ការស្នាក់នៅសណ្ឋាគារ The Royal Sands Koh Rong សម្រាប់មនុស្សពីរនាក់ រួមបញ្ចូលអាហារពេលល្ងាចក្នុងថ្ងៃមកដល់ និងអាហារពេលព្រឹកនាថ្ងៃបន្ទាប់។
- ការធ្វើដំណើរតាម Helicopter ទស្សនាទេសភាពជុំវិញកោះសម្រាប់មនុស្សពីរនាក់។ រង្វាន់ទាំងនេះអាចនឹងប្រែប្រួលទៅតាមលក្ខខណ្ឌរបស់ក្រុមហ៊ុនដែលចូលរួមសហការក្នុងកម្មវិធីនេះ។
- វីងនឹងជួយសម្របសម្រួលក្នុងការរៀបចំកាលបរិច្ឆេទនៃការធ្វើដំណើរ
- ឈ្មោះអ្នកឈ្នះរង្វាន់ទាំងបីនាក់ នឹងធ្វើការប្រកាសនៅលើទំព័រហ្វេសបុកផ្លូវការរបស់ធនាគារឯកទេសវីង ចាប់ពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៩ តទៅ។
- ក្រុមហ៊ុននឹងធ្វើការទំនាក់ទំនងទៅកាន់អ្នកឈ្នះរង្វាន់ តាមរយៈលេខទូរស័ព្ទ៖ ០២៣ ៩៩៩ ៩៨៩។
- រង្វាន់មិនអាចផ្លាស់ប្តូរជាសាច់ប្រាក់សុទ្ធនោះឡើយ។
- បុគ្គលិករបស់ធនាគារឯកទេសវីង ដែលប្រើប្រាស់គណនីបុគ្គលិក ឬគណនីផ្ទាល់ខ្លួនសម្រាប់ប្រតិបត្តិការទូទាត់ប្រាក់ តាមរយៈវីងអនឡាញម៉ាស្ទ័រកាត នឹងមិនមានសិទ្ធចូលរួមក្នុងកម្មវិធីនេះឡើយ។
- វីង រក្សាសិទ្ធិក្នុងការកែប្រែដោយមិនចាំបាច់ជូនដំណឹងជាមុន។
- តើប្រូម៉ូសិននេះចាប់ផ្តើមនៅពេលណា?
A:ការចាប់រង្វាន់នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៩។ - តើការធ្វើដំណើរកម្សាន្តនឹងប្រព្រឹត្តទៅនៅថ្ងៃណា?
A:អ្នកឈ្នះរង្វាន់អាចធ្វើដំណើរកម្សាន្តក្នុងពេលណាមួយ ដែលពួកគេមិនមានជាប់ភារកិច្ច តែការធ្វើដំណើរនោះ ត្រូវស្ថិតក្នុងរយៈពេលបីខែ បន្ទាប់ពីទទួលបានរង្វាន់ទាំងនោះ។ ក្រុមហ៊ុននឹងប្រគល់ជូនប័ណ្ណរង្វាន់ សម្រាប់ឲ្យអតិថិជនបង្ហាញទៅដល់សណ្ឋាគារ។ វីងនឹងជួយសម្របសម្រួលក្នុងការរៀបចំដំណើរកម្សាន្តនេះ។ - តើខ្ញុំអាចបើករង្វាន់ទាំងនោះដោយរបៀបណា?
A:វីងនឹងជូនដំណឹងទៅកាន់អ្នកឈ្នះរង្វាន់ អំពីកាលបរិច្ឆេទ និងទីតាំងដែលក្រុមហ៊ុនធ្វើការប្រគល់រង្វាន់។ - តើខ្ញុំត្រូវធ្វើការចំណាយបន្ថែមសម្រាប់ដំណើរកម្សាន្តនេះដែរឬទេ?
A:វីងនឹងរ៉ាប់រងនូវសំបុត្រធ្វើដំណើរទៅមក កោះរុង រួមនឹងការស្នាក់នៅសណ្ឋាគារផងដែរ។ រាល់ការចំណាយផ្ទាល់ខ្លួនផ្សេងៗ នឹងមិនមានជាបន្ទុករបស់វីងឡើយ។ /li> - តើខ្ញុំអាចប្តូររង្វាន់ដែលខ្ញុំឈ្នះ មកជាសាច់ប្រាក់សុទ្ធ ឬផ្ទេរឲ្យអ្នកដទៃទៀតបានដែរឬទេ?
A: ទេ។ រង្វាន់ដែលឈ្នះមិនអាចប្តូរជាសាច់ប្រាក់សុទ្ធ ឬផ្ទេរឲ្យអ្នកដទៃបានឡើយ។ ប៉ុន្តែ អ្នកអាចនាំមនុស្សម្នាក់មកជាមួយអ្នក សម្រាប់ដំណើរកម្សាន្តនេះ។ - តើបុគ្គលិកធនាគារឯកទេសវីង អាចចូលរួមក្នុងកម្មវិធីនេះ ដែរឬទេ?
A:បុគ្គលិកធនាគារឯកទេសវីង ឬបុគ្គលិកដែលធ្វើការនៅក្នុងធនាគារឯកទេសវីង ក្នុងកំឡុងពេលប្រូម៉ូសិននេះ នឹងមិនមានសិទ្ធិចូលរួមក្នុងកម្មវិធីនេះឡើយ។