Visa – Booking.com Promotion
រយៈពេលផ្សព្វផ្សាយ: កុម្ភៈ 1, 2021 ទៅ ធ្នូ 31, 2022
ព័ត៌មានលម្អិត :
ជំហានទី ១: បង្កើតគណនី Booking.com
ជំហានទី ២: ជ្រើសរើសកន្លែងស្នាក់នៅដែលអាចទទួលបានប្រាក់ត្រឡប់វិញ
ជំហានទី ៣: ធ្វើការកក់ និងបង់ប្រាក់ជាមួយ Visa កាតដែលមានសុពលភាព
លក្ខខណ្ឌ :
ការផ្តល់ជូនមានសុពលភាពចំពោះម្ចាស់វីងវីសាកាត និងអ្នកមានកាតបន្ថែមទាំងអស់ (“ម្ចាស់វីសាកាត”)។
ការកក់ត្រូវធ្វើតាមរយៈវេបសាយ Booking.com/VisaKH ជាមួយនឹងជំហានដូចខាងក្រោម៖
ក.ចុះឈ្មោះ ឬចូលទៅគណនីដែលមាននៅក្នុង Booking.com ។
ខ. ជ្រើសរើសកន្លែងដែលអ្នកចង់ស្នាក់នៅ កាលបរិច្ឆេទធ្វើដំណើរ និងប្រភេទបន្ទប់ដែលអ្នកពេញចិត្ត នោះលោកអ្នកនឹងឃើញការបង្ហាញពីការចំណាយ និងសាច់ប្រាក់ដែលត្រូវទទួលបានត្រឡប់ទៅវិញ។
គ. ប្រើ វីងវីសា កាតនិម្មិតដែលមានសុពលភាពដើម្បីធ្វើការកក់។
ការកក់ដែលធ្វើឡើងតាមរយៈកម្មវិធី Booking.com មិនមានសិទ្ធិទទួលបានការផ្តល់ជូនពិសេសនេះទេ។
ការកក់ទុកដែលត្រូវបានលុបចោល និង “គ្មានការបង្ហាញ” មិនមានសិទ្ធិទទួលបានប្រូម៉ូសិននោះទេ។
ប្រាក់ដែលទទួលបានត្រលប់ទៅវិញនឹងត្រូវបានបញ្ចូលទៅក្នុងគណនីយ៉ាងហោចណាស់ 67ថ្ងៃ បន្ទាប់ពីស្នាក់នៅ។ ម្ចាស់ធិកាតអាចពិនិត្យមើលទំព័រ ‘Rewards & Wallet’ សម្រាប់តាមដានសាច់ប្រាក់ទទួលបានត្រលប់ទៅវិញ។
ប្រាក់ដែលទទួលបានត្រលប់ទៅវិញនឹងត្រូវបានបញ្ចូលទៅក្នុងផ្នែក ‘Rewards & Wallet’ នៃ Booking.com ។ ផ្នែកនេះអាចចូលប្រើបានដោយចុចលើ Profile > Rewards & Wallet។
សម្រាប់កន្លែងស្នាក់នៅដែលមិនទទួលយកការទូទាត់តាមរយៈវីងវីសាកាតនិម្មិត អ្នកនឹងមិនមានសិទ្ធិទទួលបានការផ្តល់ជូននេះទេ។ វាជាកន្លែងស្នាក់នៅដែលទទួលយកការទូទាត់តាមរយៈសាច់ប្រាក់ដោយផ្ទាល់ និងមិនមានផ្លាកសញ្ញា ” cashback ” បង្ហាញនៅលើបញ្ជីរបស់ពួកគេឡើយ។
លក្ខខណ្ឌទាំងអស់នៃប្រូម៉ូសិនពិសេស ត្រូវបានធ្វើឡើងនៅពេលធ្វើការកក់ជាមុន។ អ្នកគ្មានសិទ្ធិទាមទារសំណងវិញឡើយ។
សម្រាប់ព័ត៌មាន និងសំណួរផ្សេងៗ អំពីការផ្តល់ជូននេះ អ្នកអាចទាក់ទងទៅកាន់ផ្នែកបម្រើអតិថិជន Booking.com តាមរយៈគេហទំព័រ www.booking.com/content/contact-us.html
Booking.com / Visa អាចផ្លាស់ប្តូរលក្ខខណ្ឌនៅពេលណាក៏បាន។
ការផ្តល់ជូននេះ គឺស្ថិតនៅក្រោមលក្ខខណ្ឌនៃ Booking.com ។ ក្នុងករណីមានវិវាទ Booking.com និង Visa ជាអ្នកសម្រេច។
ក្នុងករណីមានភាពមិនស៊ីសង្វាក់គ្នារវាងភាសាអង់គ្លេស និងការបកប្រែជាភាសាណាមួយ ត្រូវអនុលោមតាមភាសាអង់គ្លេស។