fbpx

ក្រុមហ៊ុនវីង និងផ្សារទំនើប អ៊ីអន​ ម៉ល រួមគ្នា​ផ្តល់នូវបទពិសោធន៍នៃការទិញទំនិញ​ ប្រកបដោយភាពងាយស្រួល

មិថុនា 9, 2020

ឥឡូវនេះអតិថិជនអាចប្រើប្រាស់កម្មវិធីស្មាតហ្វូន​វីងដើម្បីទិញទំនិញ និង សេវាកម្មនៅផ្សារទំនើប​ អ៊ីអន ម៉ល បានហើយ

ភ្នំពេញ ថ្ងៃទី ០៥ មិថុនា ២០២០៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី ​ ដែលជាផ្សារទំនើបឈានមុខគេនិងធំជាងគេបំផុតនៅកម្ពុជាបានចុះហត្ថលេខាលើភាពជាដៃគូដើម្បីផ្តល់នូវការទិញទំនិញ និងសេវាកម្ម ប្រកបដោយភាពងាយស្រួលដោយមិនចាំបាច់ប្រើប្រាស់ក្រដាស់ប្រាក់ដល់អតិថិជននៅផ្សារទំនើប អ៊ីអន ម៉ល ទាំង២ទីតាំង ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖“ យើងជឿជាក់ថាភាពជាដៃគូនេះនឹងផ្តល់ឱ្យអ្នករាល់គ្នាកាន់តែមានសេរីភាពក្នុងការទិញទំនិញ និងសេវាកម្មកាន់តែប្រសើរឡើង។ ការទូទាត់ការចំណាយដោយប្រើប្រាស់ QR កូដ​កំពុងតែមានប្រជាប្រិយពាសពេញពិភពលោកដោយសារតែមានភាពងាយស្រួល និងសុវត្ថិភាព។”

តាមរយៈភាពជាដៃគូថ្មីនេះ អតិថិជននៅផ្សារទំនើប អ៊ីអន ម៉ល អាចទៅទិញទំនិញនិងផលិតផល​ផ្សេងៗដោយមិនចាំបាច់កាន់ក្រដាស់ប្រាក់ឡើយ គឺគ្រាន់តែប្រើម្រាមដៃចុចលើស្មាតហ្វូន ដែលមានគណនីវីង នោះនឹងទទួលបាននូវបទពិសោធន៍នៃការទិញឥវ៉ាន់ប្រកបដោយសុវត្ថិភាព ព្រមទាំងទាន់សម័យ ។ អតិថិជនអាចស្កេនQR​កូដ នៅឯបញ្ជរគិតលុយដើម្បីធ្វើ​ប្រតិបត្តិការភ្លាមៗតែម្តង។

លោក ត្ស៊ុបុយ៉ា ម៉ាសាយុគិ អគ្គនាយក នៃក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី បានមានប្រសាសន៍ថា៖ “ យើងពិតជារីករាយណាស់ដែលធនាគារឯកទេសវីង និងផ្សារទំនើបអ៊ីអនម៉លអាចសហការគ្នាដើម្បីធ្វើកិច្ចការមួយនេះ។ យើងរួមគ្នាប្រើប្រាស់​បច្ចេកវិទ្យាហិរញ្ញវត្ថុដើម្បីផ្តល់ជម្រើស​កាន់​តែច្រើន និងការទិញទំនិញកាន់តែប្រសើរឡើងដល់​អតិថិជននៅកម្ពុជា។”

ទាំងធនាគារឯកទេសវីង និងផ្សារទំនើប អ៊ីអនម៉ល (ខេមបូឌា) ខូអិលធីឌី សុទ្ធតែមានបំណងដូចគ្នាក្នុងការបង្កើតប្រព័ន្ធទូទាត់ដែលផ្តល់ភាពងាយស្រួលដល់អតិថិជន។ ដើម្បីជាកិច្ចចាប់ផ្តើមនៃភាពជាដៃគូនេះ អតិថិជន ចំនួនជាង ១០០០ ដំបូងនឹងទទួលបានការបញ្ចុះតម្លៃ៥ ដុល្លារ ភ្លាមៗរាល់ការទូទាត់តាម QR កូដ របស់កម្មវិធីស្មាតហ្វូនវីង ដើម្បីទិញទំនិញនិងសេវាកម្មនៅហាងជិត ៣០ កន្លែងក្នុងផ្សារទំនើប អ៊ីអនម៉លភ្នំពេញ និងអ៊ីអនម៉លសែនសុខស៊ីធី ដោយមានចាប់ពីហាងអាហារនិងភេសជ្ជៈរហូតដល់ហាងលក់សម្លៀកបំពាក់ ​និងគ្រឿងអេឡិចត្រូនិច។

ធនាគារឯកទេសវីង បានបង្កើតយីហោដ៏រឹងមាំតាមរយៈកម្មវិធីស្មាតហ្វូនវីង ព្រមទាំងភ្នាក់ងារវីងដែលមានជាង ៧.៥០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា ដែលអាចផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងឆាប់រហ័ស។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាកាលពីខែមិថុនាឆ្នាំ ២០១៤ នោះ ត្រូវបានគេស្គាល់ថា​ មានការផ្តោតការយកចិត្តទុកដាក់លើអតិថិជនរបស់ខ្លួនយ៉ាងខ្លាំង តាមរយៈការផ្តល់បទពិសោធន៍ទិញទំនិញ និងសេវាកម្មដែលមានគុណភាពខ្ពស់៕