fbpx

ធនាគារ វីង និង MoneyGram

មិថុនា 15, 2022

ធនាគារ វីង និង MoneyGram សម្រួលការផ្ទេរប្រាក់ឆ្លងប្រទេសតាមរយៈកម្មវិធីទូរស័ព្ទ

ឥឡូវនេះអ្នកដែលរស់នៅក្រៅប្រទេស អាចផ្ញើប្រាក់មកអ្នកទទួលក្នុងប្រទេសកម្ពុជាតាមរយៈគណនីធនាគារ វីង របស់ពួកគេ។

ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាអ្នកផ្តល់សេវាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា និង MoneyGram​ ដែលឈានមុខគេទូទាំងសកលក្នុងការផ្ញើប្រាក់តាមបែបឌីជីថល បានប្រកាសសេវាថ្មី ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់នៅបរទេស អាចផ្ញើប្រាក់មកអ្នកទទួលនៅកម្ពុជា ដែលទឹកប្រាក់ទាំងនោះនឹងរត់ចូលក្នុងគណនី ធនាគារវីង របស់ពួកគេប្រកបដោយ សុវត្ថិភាព មានការការពារនិងឆាប់រហ័ស។

សេវាថ្មីនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់មកពីជាង ២០០ ប្រទេស និងដែនដី អាចផ្ញើប្រាក់មកអ្នកទទួលនៅកម្ពុជាបានភ្លាមៗតាមរយៈគណនីធនាគារវីង។ ហេតុដូចច្នេះ អ្នកទទួលអាចពិនិត្យមើលសមតុល្យទឹកប្រាក់នៅក្នុង កម្មវិធីវីងប៊ែងអេប  (Wing Bank App) របស់ពួកគេបានយ៉ាងងាយទោះបីនៅពាក់កណ្តាលយប់ ដោយមិនចាំបាច់ចាកចេញពីផ្ទះរបស់ពួកគេនោះឡើយ។

លោក Riz Sohail Ahmad ប្រធានផ្នែកតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីខាងត្បូងនៃ MoneyGram បានមានប្រសាសន៍ថា៖ “យើងពិតជារំភើបក្នុងការពង្រីកភាពជាដៃគូរបស់យើងជាមួយធនាគារ វីង ដើម្បីផ្តល់ជម្រើសបន្ថែមដល់អតិថិជន  ហើយទីផ្សារការផ្ទេរប្រាក់ចំណូលពីបរទេសគឺជាប្រភពចំណូលដ៏សំខាន់មួយរបស់កម្ពុជា។ តាមរយៈភាពជាដៃគូថ្មីនេះ អតិថិជន MoneyGram ឥឡូវនេះអាចផ្សារភ្ជាប់ជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេនៅកម្ពុជាបានភ្លាមៗតាមរយៈផ្ទេរប្រាក់ចូលក្នុងគណនីធនាគាវីងដោយផ្ទាល់។”

ដើម្បីផ្ទេរប្រាក់មកកម្ពុជា អ្នកផ្ញើគ្រាន់តែ​ទៅជួបដៃគូភ្នាក់ងារ MoneyGram ណាមួយដែលមានទីតាំងប្រមាណ ៣៥០,០០០ កន្លែង។ បន្ទាប់ពីផ្ញើរួច អ្នកទទួលអាចពិនិត្យមើលសមតុល្យទឹកប្រាក់របស់ពួកគេបានភ្លាមៗ និងអាចដកប្រាក់ពេលណាមួយក៏បាន។

លោក ហាន ប៉េងក្វាង អគ្គនាយក​នៃ​ធនាគារ​វីង​ បានមានប្រសាសន៍ថា៖ “សេវាកម្មថ្មីនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងឥតឈប់ឈរបស់យើង ក្នុងការផ្តល់ការផ្ទេរប្រាក់ប្រកបដោយ ភាពងាយស្រួល មានការការពារនិងឆាប់រហ័ស។  អ្នកទទួលមិនចាំបាច់រង់ចាំយូរដើម្បីឆែកទឹកប្រាក់របស់ពួកគេឡើយ។ ទោះបីអ្នកផ្ញើស្ថិតនៅក្នុងតំបន់ផ្សេងគ្នាក៏ដោយ ពួកគេអាចពិនិត្យទឹកប្រាក់ដោយផ្ទាល់តាមរយៈកម្មវិធីវីងប៊ែងអេប ​និងអាចប្រើប្រាស់បានភ្លាមៗ។“

ទាំងធនាគារ វីង និង MoneyGram ប្តេជ្ញាចិត្តប្រើប្រាស់បទពិសោធន៍ដ៏ច្រើនទាក់ទងជាមួយសេវាកម្មផ្ទេរប្រាក់ដើម្បីជួយប្រជាជនកម្ពុជាដែលរស់នៅក្រៅប្រទេស អាចផ្ញើប្រាក់ដែលរកបានដោយពិបាកមកស្រុកកំណើត ប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស។ វាពិតជាមានសារៈសំខាន់ណាស់ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ។ មិនតែប៉ុណ្ណោះ ជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាក៏អាចផ្ញើប្រាក់ទៅគ្រួសារនៅឯស្រុកកំណើតរបស់ពួកគេប្រកបដោយមានការការពារ និងឆាប់រហ័សផងដែរ។