fbpx

វីងផ្តល់ជូនសំបុត្ររថយន្តក្រុងទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន២០១៨សន្លឹក

មីនា 27, 2018

រាជធានីភ្នំពេញ (ថ្ងៃទី២៦ ខែមីនា) – វីងជាធនាគារឯកទេសផ្តល់សេវាទូទាត់ប្រាក់ចល័តនាំមុខគេនៅកម្ពុជា។ នៅក្នុងឆ្នាំទី២នេះ វីងផ្តល់ជូនសំបុត្រឡានក្រុងដ៏ទំនើបមេគង្គអ៊ិចប្រេស្សលីម ម៉ូហ្សិន ឥតគិតថ្លៃដល់ប្រជានជនកម្ពុជាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា។

“វីងតែងតែជាជម្រើសដ៏មានសុវត្ដិភាពសម្រាប់អតិថិជនដើម្បីផ្ញើប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នក។ ហើយក្នុងកំឡុងពេលចូលឆ្នាំខ្មែរនេះ វីងចង់ផ្ញើជូនអ្នក និង​មនុស្ស ជាទីស្រលាញ់របស់អ្នកវិញ នូវសំបុត្រឡានក្រុងទំនើបមេគង្គអ៊ិចប្រេស្សលីមម៉ូហ្សិន ២០១៨សន្លឹក ដើម្បីធ្វើដំណើរទៅស្រុកកំណើតឬដំណើរកំសាន្តនានានៅប្រទេសកម្ពុជា និងការចែកជូនទឹកពិសារបរិសុទ្ធពីអរុណារាប់រយកេសជូនបងប្អូនប្រជាពលរដ្ឋ។ យើងជឿជាក់ថា ​លោកអ្នកចង់បានវត្តមានមនុស្សជាទីស្រលាញ់របស់អ្នក នៅក្បែរអ្នកជានិច្ច ក្នុងអំឡុងពេលចូលឆ្នាំខ្មែរនេះសម្រាប់ការធ្វើដំណើរនានា។ ” បើតាមប្រសាសន៍លោកស្រី សួស ពៅមាលា ប្រធានផ្នែកទីផ្សារគណនីវីង។

ការផ្តល់ជូននេះសម្រាប់អតិថិជនគណនីវីង។ អតិថិជនគ្រាន់តែធ្វើប្រតិបត្តិកាពីរដង ដែរមានទំហំវិក្កយបត្រ ៣ ដុល្លារក្នុងមួយវិក្កយបត្រដើម្បីទទួលបានសំបុត្រឡានក្រុងដោយឥតគិតថ្លៃ​ រួមជាមួយទឹកសុទ្ធអរុណា។ គណនីវីងមួយមានសិទ្ធិទទួលបានសំបុត្ររថយន្តក្រុងមួយសន្លឹក ។ ការចែកសំបុត្រនឹងចាប់ពីថ្ងៃទី១មេសាដល់ថ្ងៃទី១៣ ខែមេសាចាប់ពីម៉ោង៨ ព្រឹកដល់ម៉ោង៥ល្ងាចនៅស្តង់វីងបេនឡានមេគង្គអ៊ិចប្រេស្ស ជ្រោយចង្វា ។

ប្រសិនបើអ្នកមានសំណួរ សូមទំនាក់ទំនងទៅកាន់ក្រុមហ៊ុនរថយន្តទំនើប មេគង្គអ៊ិចប្រេស្ស តាមរយៈលេខ ‎‎(+855) 12 78 78 39 ឬ ចូលទៅកាន់ ទំព័រប្រូម៉ូសិន ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។