វីងព្យាយាមខិតកាន់តែជិតអតិថិជន តាមរយៈភ្នាក់ងារវីងមីនី

មិថុនា 26, 2018

ដោយមើលឃើញពីភាពជោគជ័យនៃសេវាកម្មហិរញ្ញវត្ថុចល័ត រួមមានការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ និង ទូទាត់វិក្កយបត្រ ធនាគារឯកទេសវីង មានសេចក្តីរំភើបរីករាយក្នុងការដាក់ឲ្យដំណើរការភ្នាក់ងារវីងមីនី។ អតីតភ្នាក់ងារវីងភ័ញទាំង ២000 នាក់ដែលផ្តល់សេវាកម្មបញ្ចូលទឹកប្រាក់ទូរស័ព្ទ និងទូទាត់វិក្កយបត្រ នឹងត្រូវបានគេហៅថា វីងមីនី ចាប់ពីថ្ងៃនេះតទៅ។ ការផ្លាស់ប្តូរនេះ នឹងជួយចូលរួមចំនែកបង្កើនចំណូលបន្ថែម សម្រាប់ភ្នាក់ងារវីងទាំងអស់ ពីការផ្តល់ជូនសេវាកម្មពីរថ្មីទៀត មានដូចជាការបង្កើតគណនី និងដាក់ប្រាក់ចូលគណនីវីង។

វីងមីនី ត្រូវបានចាត់ជាភ្នាក់ងារវីងតូច ដែលផ្តោតលើសេវាកម្មបញ្ចូលទឹកប្រាក់ទូរស័ព្ទ បង់វិក្កយបត្រទឹកភ្លើងឬ​ប្រាក់​កម្ចី បើកគណនី និងដាក់ប្រាក់ចូលគណនីវីង។ ភ្នាក់ងារវីង មីនី អាចជាតូបលក់ទំនិញជិតខាងផ្ទះរបស់អ្នក ដែលលក់របស់ប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ។ អតិថិជនក៏អាចហៅ វីងមីនី ជាភ្នាក់ងារវីង​ ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុចល័តទូទៅ លើកលែងសេវាកម្មផ្ទេរប្រាក់។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីងបានថ្លែងអំណរគុណដល់ភ្នាក់ងារ វីងមីនី ទាំងអស់សម្រាប់​កិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័តរបស់វីង ទោះបីជាពួកគាត់រកបានចំណូលតិចតួច​ពី របរលក់ទំនិញតូចតាចនៅពីមុខផ្ទះ ឬនៅតាមផ្លូវសាធារណៈជាដើម។

លោក ម៉ាឡូឡូស បានមានប្រសាសន៍ថា “យើងពិតជាកោតសរសើរចំពោះស្មារតី និងការតាំងចិត្តខ្ពស់របស់​ភ្នាក់ងារ​​វីង​មីនី ក្នុងការផ្តល់ជំនឿចិត្ត និងចូលរួមជាមួយពួកយើង​​ ក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា តាមរយៈប្រព័ន្ធអេកូស៊ីស្ទែម នៃការទូទាត់ដោយមិនប្រើសាច់ប្រាក់។ វាជាទំនួលខុសត្រូវរបស់វីង ក្នុងការធានាថា ដៃគូអាជីវកម្មរបស់យើងរីកចម្រើនជាមួយយើង ហើយវីងមីនី គឺជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍​ជា​ច្រើន។”

លោកស្រី ករ ចេតនា ភ្នាក់ងារវីងមីនីម្នាក់ ដែលមានទីតាំងលក់នៅជិតផ្សារអូរឬស្សីបានប្រាប់ថា ចំនូលដែលនាងរកបាន​ពីការផ្តល់សេវាកម្មទូទាត់ប្រាក់តាមទូរស័ព្ទចល័តរបស់វីង ពិតជាបានចូលរួមចំនែកជាច្រើន ​ក្នុងការរីកចម្រើនមុខ​របរ​លក់ទូរស័ព្ទរបស់គាត់។

លោកស្រី ចេតនា មានប្រសាសន៍បន្ថែមថា “តាមរយៈចំណូលដែលរកបានពីការផ្តល់ជូនសេវាកម្មរបស់វីង ក្នុងរយៈពេល ពីរឆ្នាំនេះ ខ្ញុំអាចមានលទ្ធភាពក្នុងការពង្រីករបរលក់ទូរស័ព្ទដៃរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចមានលទ្ធភាពផ្តល់ សេវាកម្មវីង រឹតតែច្រើនទៅៗនាថ្ងៃអនាគត។”

វីងមីនី ត្រូវបានបង្កើតឡើងក្នុងគោលបំណងខិតកាន់តែជិតអតិថិជន និងផ្តល់សេវាកម្មប្រហាក់ប្រហែលនឹង សេវាកម្ម​ដែលផ្តល់ជូនដោយភ្នាក់ងារវីងខាសអ៊ិចប្រេស។ ភ្នាក់ងារវីងខាសអ៊ិចប្រេស នឹងនៅតែជាទីតាំងដែលផ្តល់​សេវាកម្មផ្ទេរប្រាក់ និងទទួលប្រាក់នៅគ្រប់ទីកន្លែងទូទាំងប្រទេស ខណៈដែលវីងមីនី នឹងនៅជិតលោកអ្នក សម្រាប់សម្រួលដល់ការបង់ថ្លៃវិក្កយបត្រ រួមមានវិក្កយបត្រទឹកភ្លើង អ៊ីនធឺណេត ទូរទស្សន៍ខ្សែកាប និងថ្លៃចំនាយជាច្រើនទៀត។ ភ្នាក់ងារវីងមីនី ក៏មានផ្តល់សេវាបង់ប្រាក់កម្ចីជូនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងអាជីវកម្មនានានៅក្នុងប្រទេសផងដែរ។ អតិថិជនក៏អាចបើកគណនីវីង តាមរយៈវីងមីនីផងដែរ ពេលគេចង់​ប្រើប្រាស់​គណនីវីង សម្រាប់ធ្វើប្រតិបត្តិការផ្សេងៗ។ សម្រាប់អតិថិជនដែលមានគណនីវីង និងគណនីគ្មានកាត ពួកគាត់ក៏ស្វែងរកសេវាដាក់ប្រាក់ពីវីងមីនីផងដែរ។

អតិថិជនអាចស្វែងរកសេវាកម្មដែលផ្តល់ជូនដោយវីងមីនី ដោយគ្រាន់តែស្វែងរកផ្លាកសញ្ញាវីងមីនី នៅលើជញ្ជាំង ឬផ្ទាំងផ្សព្វផ្សាយ ដែលមាននៅតាមតូបលក់ទំនិញដែលនៅជិតផ្ទះ ហាងលក់ទូរស័ព្ទ រទេះរុញលក់ចំនីអាហារ ឬកន្លែងនានា។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

ធនាគារឯកទេសវីង
អ៊ីម៉ែល: marketing@wingmoney.com

អំពីធានាគារឯកទេសវីង

ធនាគារឯកទេស វីង ខេមបូឌា លីមីតធីត គឺជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទដៃដំបូងគេនៅកម្ពុជា ដែលមានការបេ្តជ្ញាចិត្តនៅក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុទៅដល់អ្នកដែលមិនមានគណនីធនាគារ។ វីងជាធនាគារមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនក្នុងពិភពលោក។​បង្កើតឡើងក្នុងឆ្នាំ​២០០៩ ធនាគារឯកទេស​វីង​ ផ្តល់ជូនវីធីសាស្ត្រជាច្រើនសម្រាប់ប្រជាជនកម្ពុជាក្នុងការផ្ញើ និង ទទួលប្រាក់គ្រប់​ពេល​វេលា គ្រប់ទីកន្លែង​ដោយការ​ប្រើ​ប្រាស់​​ទូរស័ព្ទចល័ត។

ធនាគារឯកទេសវីង បានប្តេជ្ញាផ្តល់សេវាហិរញ្ញវត្ថុតាមរយៈសេវាកម្មហិរិញ្ញវត្ថុតាមទូរស័ព្ទចល័ត ទៅកាន់អ្នក​មិន​មាន​គណនីធនាគារនិងមិនស្ថិតក្នុងបណ្តាញធនាគារ ដោយផ្តល់ជូននូវផលិតផល​ និងសេវាកម្មប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ដែល​ផ្តល់​លទ្ធភាព​ដល់អតិថិជនគ្រប់ៗ គ្នាក្នុងការទទួលបានសេវាដូចជាការផ្ទេរប្រាក់​ក្នុងស្រុក ផ្ញើប្រាក់ពីក្រៅប្រទេសភ្លាមៗពីជាង ៥០ប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទ និងបង់វិក័យប័ត្រ។

ភាពជោគជ័យរបស់ធនាគារវីង ត្រូវបានទទួលស្គាល់នៅពេលដែលត្រូវបានគេដាក់ឈ្មោះថាជា “ធនាគារ​ទូទាត់ចល័តល្អបំផុតនៅកម្ពុជា” ក្នុងកម្រិតកិត្យានុភាពនៃពានរង្វាន់ហិរញ្ញវត្ថុ និង​ធនាគារ​ជា​សាកលឆ្នាំ​២០១៧។ ធនាគារវីងនៅតែជាអ្នកនាំមុខគេក្នុងការផ្តល់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងការ​ទូទាត់​ប្រាក់ចល័តនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការគ្របដណ្តប់ក្នុងស្រុក១០០% តាមរយៈបណ្តាញ​ទូទាំង​ប្រទេសរបស់យើងដែលមានសាខាវីងចំនួន ៥០០០ និង អាជីវករជាង៨០០០ និងចងសម្ព័ន្ធភាពជាក្រុមហ៊ុន​នាំ​មុខ​ឧស្សាហកម្ម​ជាសាកល រួមមាន កាតឥណទានអន្តរជាតិតាមអនឡាញ (Online Mastercard) និង​ក្រុមហ៊ុន WorldRemit។

ធនាគារឯកទេសវីងក៏ផ្តល់ជូននូវហិរញ្ញវត្ថុ និងដំណោះស្រាយទូទាត់ ដល់វិស័យសាជីវកម្ម​តាមរយៈសេវាកម្ម​សហគ្រាស​របស់យើង។ ជាមួយ វីង សហគ្រាសខ្នាតតូច និងមធ្យម (SMEs)ព្រមទាំង​ក្រុមហ៊ុន​នានា​អាច​ប្រើប្រាស់សេវាបើកប្រាក់បៀវត្ស និងសេវាទូទាត់ប្រាក់ឲ្យបុគ្គលិករបស់ពួកគេដែលជួយដល់កំណើន និង​ភាព​រីក​ចម្រើននៃប្រព័ន្ធអេកូទូទាត់ប្រាក់។