fbpx

កាតឥណពន្ធ វីង ម៉ាស្ទ័រកាត

រៀបចំគម្រោងសម្រាប់ថ្ងៃឈប់សម្រាក កក់សំបុត្រ ទិញសំលៀកបំពាក់ និងចាប់ផ្តើមគម្រោងវិស្សមកាលរបស់អ្នកទាំងក្នុង​ និងក្រៅប្រទេសយ៉ាងងាយស្រួល​និងសុវត្ថិភាព​ ពីបទពិសោធន៍ប្រតិបត្តិការឥតសាច់ប្រាក់ និងគ្មានអត្រាការប្រាក់ របស់កាតឥណពន្ធ វីងម៉ាស្ទ័រកាត។ អាចបង្កើតកាតដោយឥតគិតថ្លៃ នៅការិយាល័យកណ្ដាល ឬសាខាណាមួយ របស់ធនាគារវីងឥឡូវនេះ!

ចង់បង្កើតអាជីវកម្មអនឡាញ និងពង្រីកបន្ថែមនូវផលិតផល សេវាកម្ម​ អាចធ្វើបានជាមួយប្រតិបត្តិការទូទាត់គ្រប់ទីកន្លែងទូទាំងពិភពលោក ​របស់កាតឥណពន្ធ វីងម៉ាស្ទ័រកាត។

របៀបបង្កើត

គ្មានភាពស្មុគស្មាញក្នុងការរង់ចាំ គ្រាន់តែមាន​គណនីធនាគារវីងដែលមានឯកសារពេញលេញ ហើយធ្វើតាមជំហានងាយៗទាំងនេះដើម្បីប្រើម៉ាស្ទ័រកាតភ្លាមៗ

  1. បើកគណនីវីង និងស្នើសុំកញ្ចប់កាតដោយឥតគិតថ្លៃនៅការិយាល័យកណ្ដាលឬសាខាណាមួយ របស់ធនាគារវីង
  2. ទាញយកកម្មវិធីធនាគារវីង​រួចចុចលើ“ គណនីរបស់ខ្ញុំ” បន្ទាប់មកចុចលើ (+) ដើម្បីបន្ថែមកាត“ ភ្ជាប់វីងម៉ាស្ទ័រកាត”
  3. បើកកញ្ចប់កាតហើយស្កេន QR​កូដ នៅលើការណែនាំដើម្បីបញ្ចូលលេខ Tracking។
  4. ជ្រើសរើសគណនីដែលត្រូវភ្ជាប់ជាមួយកាតរបស់អ្នក​រួចបំពេញព័ត៌មាន បន្ទាប់មកចុច ‘ខ្ញុំយល់ព្រមចំពោះលក្ខខណ្ឌ’​រួចចុចបន្ត។
  5. បញ្ចូលលេខសម្ងាត់វីងរបស់អ្នក ការបង្កើតកាតបានជោគជ័យ
  6. លោកអ្នកអាចចាប់ផ្ដើមភាពរីករាយ ក្នុងការប្រើប្រាស់វីង ម៉ាស្ទ័រកាត!

*ចំណាំ៖

កាតអាចភ្ជាប់បានសម្រាប់តែគណនីអតិថិជនដែលមាន

សូមអញ្ជើញទៅកាន់គ្រប់សាខាធនាគារ វីង ដែលនៅជិតបំផុតដើម្បីបញ្ជូលឯកសារអត្តសញ្ញាណដែលមានសុពលភាព សម្រាប់គណនីរបស់អ្នក ដោយភ្ជាប់ជាមួយប័ណ្ណសម្គាល់ខ្លួនដែលមានសុពលភាពណាមួយ

ដើម្បីបើកគណនី អ្នកត្រូវមានឯកសារដែលមានសុពលភាពមួយចំនួនដូចជា៖

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ
  • លិខិតឆ្លងដែន (ទិដ្ឋាការដែលមានសុពលភាពសម្រាប់ជនបរទេស) ឬ
  • ប័ណ្ណបើកបរ ឬ
  • អត្តសញ្ញាណប័ណ្ណមន្រ្តីរាជការ ឬ កាតបុគ្គលិករាជការស៊ីវិល ឬ
  • ព្រះឆ័យាល័ក្ខព្រះសង្ឃ ភ្ជាប់ជាមួយនិងសំបុត្រកំណើត ឬ
  • ប័ណ្ណសម្គាល់របស់បុគ្គលិក + សំបុត្រកំណើតឬសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ) ឬ
  • សំបុត្របញ្ជាក់អត្តសញ្ញាណពីអាជ្ញាធរស្រុក៖ នាមត្រកូល ភេទ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត និងអាសយដ្ឋានដោយមានរូបថតបញ្ជាក់។ រូបថតត្រូវបិទភ្ជាប់និងមានបោះត្រាបញ្ជាក់។

ឥឡូវនេះ អ្នកអាចបើកគណនីវីងដោយឥតគិតថ្លៃនៅការិយាល័យកណ្តាលនៃធានាឯកទេសវីង ។

ប្រើវីងម៉ាស្ទ័រកាតទទួលបានអត្ថប្រយោជន៍ជាច្រើន

  • 1

    ជាម៉ាស្ទ័រកាត®ដែលទទួលស្គាល់លើពិភពលោក

  • 2

    គ្មានការពិនិត្យឥណទាន

  • 3

    របាយការណ៍ជាក់ស្តែងនៅក្នុងកម្មវិធីស្មាតហ្វូនវីង

  • 4

    ដាក់ប្រាក់បាននៅទូទាំងប្រទេស

  • 5

    រហ័ស ងាយស្រួល និងសុវត្ថិភាព

វិធីប្រើវីងម៉ាស្ទ័រកាត

រីករាយនឹងបទពិសោធន៍ទិញទំនិញ សំបុត្រកុន កក់សំបុត្រយន្តហោះនិងសណ្ឋាគារតាមអនឡាញ ព្រមទាំងគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់អ្នក។ លោកអ្នកអាចទទួលយកបទពិសោធន៍ទាំងនេះដោយគ្រាន់តែប្រើវីងម៉ាស្ទ័រកាតប៉ុណ្ណោះ។

កាតឥណពន្ធ វីងម៉ាស្ទ័រកាត

កាតឥណពន្ធ វីង ម៉ាស្ទ័រកាត

ប្រភេទសេវា

ថ្លៃសេវា

ការចេញកាតថ្មី

ឥតគិតថ្លៃ*

សមតុល្យអប្បបរមាតម្រូវអោយមាន

0 ដុល្លារ**

ទឹកប្រាក់ទិញច្រើនបំផុត​/ថ្ងៃ

5,000ដុល្លារ/ថ្ងៃ

អតិបរមានៃប្រតិបតិ្តការការដកសាច់ប្រាក់/ថ្ងៃ

5,000ដុល្លារ/ថ្ងៃ

ប្រតិបត្តិការទិញ/ដកសាច់ប្រាក់អតិបរមា​/ថ្ងៃ

 10 ប្រតិបត្តិការ

រយៈពេលផុតកំណត់

5 ឆ្នាំ

ថ្លៃសេវាថែទាំប្រចាំឆ្នាំ

6 ដុល្លារ

សេវាក្នុងការទិញអនឡាញក្នុង១​ប្រតិបត្តិការ

ឥតគិតថ្លៃ

ធ្វើប្រតិបត្តិការបរាជ័យតាម POS/ATM របស់ធនាគារ វីង

ឥតគិតថ្លៃ

ការដកប្រាក់តាមវីង ​ATM

ឥតគិតថ្លៃ

ការដូរកាតថ្មី( មិនរួមបញ្ជូលថ្លៃសេវាថែទាំប្រចាំឆ្នាំ)

6 ដុល្លារ

 

ថ្លៃសេវា

ចំណាំ

* ចំនួនកាតអនុញ្ញាតឱ្យភ្ជាប់រហូតដល់ ៥ កាត ក្នុងមួយគណនីដោយ និងសម្រាប់តែគណនីវីងដែលមានឯកសារពេញលេញ។

** ចំពោះគណនីវីងត្រូវមានសមតុល្យយ៉ាងហោចណាស់ ៦ ដុល្លារសម្រាប់ថ្លៃថែទាំប្រចាំឆ្នាំ (ថ្លៃឈ្នួលកាត់ជាមុន) នៅពេលភ្ជាប់កាត

ប្រភេទសេវា​និងថ្លៃផ្សេងៗ

 

ធ្វើប្រតិបត្តិការបរាជ័យតាម POS/ATM របស់ធនាគារផ្សេង/ប្រតិបត្តិការ

0.40 ដុល្លារ​

ពិនិត្យទឹកប្រាក់នៅតាម ATM/POS ធនាគារផ្សេង/ប្រតិបត្តិការ

0.50 ដុល្លារ​

ការដកប្រាក់តាម ATM/POS ធនាគារផ្សេង

2%នៃចំនួនដក​ តិចបំផុត 5 ដុល្លារ​/ប្រតិបត្តិការ

ទិញ​ឬ​ ដកប្រាក់ជារូបិយប័ណ្ណណាមួយ ក្រៅពីប្រាក់ដុល្លារអាមេរិក​/ប្រតិបត្តិការ

2.5% សម្រាប់អត្រាប្ដូររូបិយប័ណ្ណ



វិធីបង្កើតកាតឥណពន្ធ វីង ម៉ាស្ទ័រកាតថ្មី​នៅពេលកាតផុតកំណត់

នៅពេលកាតរបស់អ្នកក្លាយជាពណ៌ប្រផេះនៅក្នុងកម្មវិធីធនាគារវីង វាមានន័យថាកាតរបស់អ្នកបានផុតកំណត់ហើយ។ ដើម្បីបន្តប្រើកាតរបស់អ្នកសូមធ្វើតាមជំហានដូចគ្នានៅពេលអ្នកភ្ជាប់កាតដំបូង​ ដូចជំហាន របៀបបង្កើត ខាងលើ។

អ្នកអាចបង្កើតកាត ថ្មីដោយខ្លួនឯងជាមួយនឹងគណនីបច្ចុប្បន្ននៅលើកម្មវិធីធនាគារវីង អ្នកនឹងទទួលបានកាតថ្មីជាមួយលេខកាតថ្មី។

 

វិធីលុបកាតដែលផុតកំណត់

ការកែលម្អនេះគឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការលុបឬបិទកាតចេញពីគណនីបាន។ ក្នុងករណីដែលអ្នកប្រើប្រាស់មានការភ័ន្ដច្រឡំក្នុងការប្រើប្រាស់នូវកាតផុតកំណត់នោះ សម្រាប់ប្រតិបត្តិការណាមួយ ប្រតិបត្តិការបរាជ័យនឹងអាចកើតមានឡើង

ដូចនេះ សូមជ្រើសរើសមុខងារ ‘បិទកាត’ ដើម្បីផ្លាស់ប្ដូរកាតដែលឈប់ប្រើប្រាស់ចេញពីគណនី។

កាតឥណពន្ធ វីងម៉ាស្ទ័រកាត