អំពីកម្មវិធីស្មាតហ្វូនវីង

គ្រប់គ្រងសាច់ប្រាក់របស់អ្នកគ្រប់ពេលវេលា និងគ្រប់ទីកន្លែងលើពិភពលោកជាមួយកម្មវិធីស្មាតហ្វូនវីង។ ផ្ទេរប្រាក់ទូទាំងពិភពលោក ទូទាត់វិក្កយបត្រទាន់ពេលវេលា បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទិញទំនិញតាមអនឡាញដោយងាយស្រួល និងសេវាកម្មជាច្រើនទៀត! កម្មវិធីស្មាតហ្វូនវីង រហ័ស ងាយស្រួល និងសុវត្ថិភាព។ រីករាយនឹងអ្វីៗគ្រប់យ៉ាងតាមកម្មវិធីស្មាតហ្វូនវីងថ្ងៃនេះ!

New Exciting Features

  • ប្រតិបត្តិការដែលអ្នកពេញចិត្ត

    អ្នកអាចដាក់ប្រតិបត្តិការដែលអ្នកធ្វើឡើងជាញឹកញាប់នៅក្នុងបញ្ជីដែលអ្នកពេញចិត្ត។

  • បន្ថែមគណនីថ្មី

    អ្នកអាចបន្ថែមគណនីវីងថ្មីទៅក្នុងកម្មវិធីស្មាតហ្វូនវីងរបស់អ្នកដោយងាយស្រួល។

  • កម្មវិធីណែនាំមិត្តភក្តិ

    អ្នកអាចទទួលបានទឹកប្រាក់តាមរយៈការចែករំលែកកូដនៃកម្មវិធីណែនាំមិត្តភក្តិឲ្យប្រើកម្មវិធីស្មាតហ្វូនវីង។

  • សេវាកម្ម Wing2Word

    អ្នកអាចផ្ញើប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់គ្រប់ទីកន្លែងលើពិភពលោក។

  • WingPay

    អ្នកអាចទូទាត់ទំនិញបានភ្លាមៗដោយគ្រាន់តែស្កេន QR កូដតាមកម្មវិធីស្មាតហ្វូនវីង។

  • ដកប្រាក់តាម QR កូដ

    ត្រូវការដកប្រាក់មែនទេ? ទៅកាន់ភ្នាក់ងារវីងខាសអុិចប្រេសដែលនៅជិតអ្នកបំផុតដើម្បីដកប្រាក់បានភ្លាមៗ! មិនចាំបាច់បំពេញទម្រង់បែបបទ ដោយគ្រាន់តែស្កេន QR កូដក៏រួចរាល់! មិនប្រើកាត!

  • ភ្ជាប់វីងម៉ាស្ទ័រកាត

    ត្រួតពិនិត្យគណនីរបស់អ្នកនិងការទិញទំនិញពេលអ្នកភ្ជាប់វីងម៉ាស្ទ័រកាតនៅក្នុងកម្មវិធីស្មាតហ្វូនវីង! ប្រតិបត្តិការរហ័សនិងសុវត្ថិភាព!

Information

  • Size: 62.7 MB
  • Compatible: IOS and Andriod Compatible with iPhone, iPad and iPod touch.
  • Price: Free

អត្ថប្រយោជន៍កម្មវិធីស្មាតហ្វូនវីង

  • 1

    ប្រើកម្មវិធីស្មាតហ្វូនវីងគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជានិងជុំវិញពិភពលោក!

  • 2

    ប្រតិបត្តិការរហ័ស និងសុវត្ថិភាព!

  • 3

    ទទួលបានការបញ្ចុះតម្លៃនិងប្រូម៉ូសិនពិសេសៗ!

  • 4

    ប្តូរមកប្រើប្រាស់ធនាគារនិងការទូទាត់មិនប្រើសាច់ប្រាក់សុទ្ធឥឡូវនេះ។

មុខងារកម្មវិធីស្មាតហ្វូនវីង

  • 1

    គ្រប់គ្រងគណនីវីងរបស់អ្នក។

  • 2

    ស្វែងរកភ្នាក់ងារវីងដោយងាយស្រួល។

  • 3

    ទទួលបានព័ត៌មានពីប្រូម៉ូសិន/ព័ត៌មានផ្សេង។

  • 4

    ផ្លាស់ប្តូរលេខកូដសម្ងាត់ដោយសុវត្ថិភាពនិងងាយស្រួល។

  • 5

    ជ្រើសរើសការប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេស។

  • 6

    ជ្រើសរើសការប្រើប្រាស់ប្រាក់រៀល និងប្រាក់ដុល្លារ។

កម្មវិធីស្មាតហ្វូនវីង

ផ្ទេរប្រាក់

ផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់ងាយស្រួលជាងការគិតរបស់អ្នកទៅទៀត។ មិនថាអ្នកកំពុងធ្វើអ្វី អាចអាចផ្ញើប្រាក់ដោយមិនងើយពីកៅអីអង្គុយតាមរយៈការប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង។

  1. ផ្ញើប្រាក់ដោយងាយស្រួលទៅកាន់គណនីវីងមួយទៀត (ពីគណនីវីងទៅគណនីវីង)
  2. ផ្ញើប្រាក់ទៅមនុស្សគ្រប់គ្នាក្នុងប្រទេសកម្ពុជាតាមកម្មវិធីស្មាតហ្វូនវីង។ ពួកគាត់អាចទៅទទួលប្រាក់នៅតាមភ្នាក់ងារវីងខាសអុិចប្រេសជាង 6,000 កន្លែង។
  3. ទទួលប្រាក់ពីមនុស្សគ្រប់គ្នាក្នុងប្រទេសកម្ពុជា និងពីបណ្តាប្រទេសនានា (តាមរយៈដៃគូផ្ទេរប្រាក់ក្រៅប្រទេស) ដោយប្រើកម្មវិធីស្មាតហ្វូនវីង។

មុខងារថ្មី៖

  • Wing2World
    មិនថាឆ្ងាយយ៉ាងណា អ្នកនៅតែអាចបង្ហាញពីការយកចិត្តទុកដាក់ដល់មនុស្សជាទីស្រលាញ់បាន។ ជាមួយសេវាកម្ម Wing2World អ្នកអាចផ្ញើប្រាក់ពីប្រទេសកម្ពុជាទៅគ្រប់ទីកន្លែងជុំវិញពិភពលោក និងពីគ្រប់ទីកន្លែងជុំវិញពិភពលោកមកកាន់ប្រទេសកម្ពុជា។

បញ្ចូលទឹកប្រាក់ទូរស័ព្ទ

លែងអស់ទឹកប្រាក់ទូរស័ព្ទទៀតហើយ។ អ្នកអាចបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទតាមកម្មវិធីស្មាតហ្វូនវីង គ្រប់ពេលវេលានិងគ្រប់ទីកន្លែង!

  1. បញ្ចូលទឹកប្រាក់ទូរស័ព្ទឲ្យខ្លួនឯងក៏បាន ឲ្យមិត្តភក្តិរបស់អ្នកក៏បានតាមជំហានងាយៗ។
  2. ទិញកាតទូរស័ព្ទសម្រាប់អ្នកដទៃ ឬសម្រាប់ទុកប្រើពេលក្រោយក៏បាន។ ប្រើបានគ្រប់ប្រព័ន្ធទូរស័ព្ទក្នុងប្រទេសកម្ពុជាដែលមានដូចជា៖ Cellcard, Smart, Metfone, QB, Seatel, Cootel)។
  3. ទទួលបានការបញ្ចុះតម្លៃពិសេស និងទទួលបានទឹកប្រាក់ត្រឡប់មកវិញពេលអ្នកប្រើកម្មវិធីស្មាតហ្វូនវីង!
កម្មវិធីស្មាតហ្វូនវីង
កម្មវិធីស្មាតហ្វូនវីង

ទូទាត់វិក្កយបត្រ

អ្នកនឹងលែងបារម្ភពីការទូទាត់យឺតពេល! ទូទាត់វិក្កយបត្រដោយងាយស្រួលតាមកម្មវិធីស្មាតហ្វូនវីង។ មិនចាំបាច់ឈរតម្រង់ជួរទៀតឡើយ!

  1. ទូទាត់ថ្លៃទឹក ភ្លើង អុីនធឺណិត និងទូរទស្សន៍ខ្សែកាប
  2. ទូទាត់ធានារ៉ាប់រង និងកម្ចីដោយសុវត្ថិភាព

វីងអនឡាញម៉ាស្ទ័រកាត

No need to bring cash in your next shopping spree or business transaction. Just bring your Wing Money App and easily pay everything without the hassle using your own Wing Online Mastercard.

  1. ជាកាតអនឡាញបង្កើតបានភ្លាមៗ
  2. ទូទាត់ការទិញកម្មវិធីលើទូរស័ព្ទដៃ
  3. ទិញទំនិញពីដៃគូសហការជាង 33 លានក្រុមហ៊ុនតាមអនឡាញ
  4. ធ្វើប្រតិបត្តិការអាជីវកម្មដោយងាយស្រួលតាម PayPal, Taobao, Alibaba, Facebook Business, និង Alipay
  5. ទទួលបានប្រូម៉ូសិននិងការបញ្ចុះតម្លៃពិសេសៗ
កម្មវិធីស្មាតហ្វូនវីង
កម្មវិធីស្មាតហ្វូនវីង

WingPay

ទូទាត់ការណាត់ជួបសម្រាប់អាហារពេលល្ងាចនៅភោជនីយដ្ឋាន សំបុត្រកុន ខោអាវនិងស្បែកជើងថ្មីៗ និងច្រើនទៀតដោយស្កេន QR កូដតាមរយៈកម្មវិធីស្មាតហ្វូនវីង។ រីករាយនឹងប្រតិបត្តិការដោយមិនប្រើសាច់ប្រាក់សុទ្ធថ្ងៃនេះ!

  1. ស្កេន QR កូដ ឬបញ្ចូលលេខកូដទូទាត់តាមកម្មវិធីស្មាតហ្វូនវីង
  2. មិនចាំបាច់យកសាច់ប្រាក់តាមខ្លួន ដោយគ្រាន់តែស្កេន QR កូដរបស់ដៃគូសហការដើម្បីទូទាត់

ដកប្រាក់តាម QR កូដ

មិនប្រើកាបូបលុយ មិនប្រើកាត និងមិនចាំបាច់បំពេញទម្រង់បែបបទ!
ដើម្បីធ្វើឲ្យការដកសាច់ប្រាក់កាន់តែងាយស្រួល និងសុវត្ថិភាព អ្នកអាចធ្វើការដកប្រាក់ពីគណនីវីងរបស់អ្នក ដោយប្រើកម្មវិធីស្មាតហ្វូនវីង!

  1. ដកប្រាក់នៅតាមភ្នាក់ងារវីងខាសអុិចប្រេសជាង 6,000 កន្លែង
  2. ពុំមានការឈរតម្រង់ជួរនៅតាមម៉ាស៊ីន ATM
  3. រហ័ស ងាយស្រួល និងសុវត្ថិភាព!
កម្មវិធីស្មាតហ្វូនវីង