fbpx

វីងចាប់រង្វាន់ប្រចាំខែ សម្រាប់អតិថិជនដែលប្រើប្រាស់សេវាផ្ទេរប្រាក់ពីក្រៅប្រទេស

មិថុនា 29, 2018

ធនាគារឯកទេសវីង បានធ្វើការចាប់ឆ្នោតជាលើកដំបូង ដើម្បីស្វែងរកអ្នកឈ្នះរង្វាន់ទាំង២០នាក់ ដែលបានប្រើ​ប្រាស់​សេវាផ្ទេរប្រាក់ពីក្រៅប្រទេសរបស់ធនាគារឯកទេសវីង ក្នុងកំឡុងថ្ងៃទី១៥ ខែឧសភារហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨។

អតិថិជនដែលឈ្នះរង្វាន់ពីការចាប់រង្វាន់នេះ គឺជាអ្នកដែលផ្ទេរប្រាក់ពីប្រទេសកូរ៉េ និងប្រទេសថៃ និងជាអ្នកដែលទទួលប្រាក់ដែលផ្ទេរមកនៅប្រទេសកម្ពុជាផងដែរ។ រង្វាន់ដែលអតិថិជនទទួលបានរួមមាន ទឹកប្រាក់៣០ដុល្លារ ចំនួន១១​រង្វាន់ ទឹកប្រាក់៥០ដុល្លារ ចំនួន០៦រង្វាន់ និងទឹកប្រាក់១០០ដុល្លារ ចំនួន ០៣រង្វាន់។

ខាងក្រោមជាឈ្មោះអតិថិជនដែលឈ្នះរង្វាន់៖

COUNTRY CORIDO TID WINNER PRIZE
THAILAND AEW667185 CHHORM ; CHHEAN 100 USD
THAILAND AEX850594 REM BUT 50USD
THAILAND INT004347 VEASNA ; DAM 50USD
THAILAND AEY318221 NAMFON ; PHRAITEAR 30 USD
THAILAND AEY535377 CHALERMPOL SODSONGSIN 30 USD
THAILAND AEX933368 THER ; SEAV 30 USD
KOREA INT003592 SEK BORA 100 USD
KOREA AEV150090 EN THA 50USD
KOREA AEV209491 DUONG SOKHA 50USD
KOREA AEX129887 KHUT CHANVEASNA 30 USD
KOREA AEY206320 PHON BORAI 30 USD
KOREA AEX238785 LAY SORSOKCHAMROEUN 30 USD
KOREA AEV178664 Chan Kunthea 30 USD
KOREA AEV184747 KANG SONY 30 USD
CAMBODIA INT004176 Sarun Mech 100 USD
CAMBODIA INT004333 PHON YEAK 50USD
CAMBODIA INT004329 Phanith Oeung 50USD
CAMBODIA INT003657 Tola VA 30 USD
CAMBODIA INT003675 Vuthy Phuong 30 USD
CAMBODIA INT003918 TONGEANG NGORN 30 USD

 

ដើម្បីមានឱកាសឈ្នះរង្វាន់នេះ អតិថិជនត្រូវតែជាអ្នកទទួលប្រាក់​ និងជាអ្នកផ្ទេរប្រាក់ពីក្រៅប្រទេសតាមរយៈដៃគូផ្ទេរប្រាក់របស់ធនាគារ​ឯកទេសវីង ខាងក្រោម៖

  • ប្រទេសថៃ – ផ្ទេរប្រាក់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាតាមរយៈដៃគូផ្ទេរប្រាក់ DeeMoney ។
  • ប្រទេសកូរ៉េ – ផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូងតាមរយៈដៃគូផ្ទេរប្រាក់ GME, Gmoney Trans, Hanpass, ធនាគារ KB Kookmin និង SBI ។
  • ប្រទេសកម្ពុជា – អ្នកទទួលប្រាក់ដែលផ្ទេរពីក្រៅប្រទេសតាមរយៈគណនីវីង។

អញ្ចឹង ចាំដល់ណាទៀត? ប្រាប់បងប្អូនអ្នកដែលនៅក្រៅប្រទេស ឲ្យផ្ទេរប្រាក់មកអ្នកឥលូវនេះ!

សូមបញ្ជាក់ផងដែរថា វីងនឹងធ្វើការចាប់រង្វាន់ ស្វែងរកអ្នកឈ្នះរង្វាន់ចំនួន២០នាក់ ​ជារៀងរាល់ខែរហូតដល់ខែធ្នូ។ រឹតតែពិសេសជាងនេះទៅទៀត វីងនឹងធ្វើការចាប់រង្វាន់ធំចំនួនបី ដែលមានរង្វាន់ជាទឹកប្រាក់ ៣០០ដុល្លារ ០១រង្វាន់ ៧០០ដុល្លារ ០១រង្វាន់ និង១០០០ដុល្លារ ០១រង្វាន់ នៅក្នុងខែធ្នូ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០២៣ ៩៩៩ ៩៨៩ ឬគេហទំព័រ៖ www.wingmoney.com