fbpx

ធនាគារឯកទេសវីងសហការជាមួយធនាគារគូកមីនកម្ពុជា

ធ្នូ 29, 2017

ការផ្ញើប្រាក់ពីប្រទេសកូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជាកាន់តែងាយស្រួល។ធនាគារឯកទេសវីងបានប្រកាសពីការដាក់ឲ្យដំណើរការនូវសេវាកផ្ទេរប្រាក់ជាមួយធនាគារគូកមីនកម្ពុជាដែលជាធនាគារពាណិជ្ជធំជាងគេនៅប្រទេសកូរ៉េខាងត្បូង។

ប្រជាជនកម្ពុជាដែលកំពុងធ្វើការនិងរស់នៅប្រទេសកូរ៉េខាងត្បូងអាចផ្ញើប្រាក់មកស្រុកកំណើតតាមរយៈកម្មវិធីស្មាតហ្វូនដោយមានការសហការរវាងវីងនិងធនាគារគូកមីន។

ការផ្ញើប្រាក់កាន់តែងាយស្រួលដោយចំណាយតែ១០នាទីរវាងប្រទេសទំាងពីរ។សេវានេះត្រូវបានចាប់ផ្តើមតំាងពីថ្ងៃ ១៩ ខែធ្នូមកម្លេះ។

ការផ្ញើប្រាក់គឺ លឿន សុវត្ថិភាព ងាយស្រួល ជាមួយតម្លៃសមរម្យចាប់ពី២.៥ដុល្លារឡើង។

ជាកម្មវិធីស្មាតហ្វូនងាយស្រួលប្រើ ពលករអាចផ្ញើប្រាក់រហូតដល់ ២៥០០ដុល្លារមកប្រទេសកម្ពុជាតាមរយៈកម្មវិធីស្មាតហ្វូន Liiv KB Cambodia ដែលត្រូវបានដាក់បញ្ចូលជាមួយវីង ឬដោយគ្រាន់តែទៅសាខាមួយក្នុងចំណោមសាខាប្រមាណ ១៥០០កន្លែងទូទំាងប្រទេសកូរ៉េខាងត្បូង។

ម្យ៉ាងវិញទៀត ការទទួលប្រាក់នៅក្នុងប្រទេសកម្ពុជាគឺងាយស្រួលជាមួយបណ្តាញភ្នាក់ងារវីង ប្រមាណ ៥០០០កន្លែងទូទំាងប្រទេស។

ភាពជាដៃគូនេះគឺជាការសហការផ្នែកហិរញ្ញវត្ថុធំទីពីរក្នុងប្រទេសកូរ៉េខាងត្បូងរបស់វីង ម្យ៉ាងវិញទៀត តាមរយៈការបង្កើនចំនួនពលករកម្ពុជាឲ្យទៅធ្វើការក្នុងប្រទេសកូរ៉េដែលអនុញ្ញាតឲ្យពួកគាត់អាចផ្ញើប្រាក់មកកាន់ស្រុកកំណើតជាមួយស្ថាប័នហិរញ្ញវត្ថុស្របច្បាប់។

ពលករកម្ពុជាស្របច្បាប់ប្រមាណ ៤៥ ០០០​ នាក់កំពុងតែរស់នៅនិងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង នេះបើយើងតាមតួលេខពីក្រសួងការងារចុះផ្សាយកាលពីដើមឆ្នំានេះ។ ក្នុងឆ្នាំ២០១៦ ពលករប្រមាណ ៧ ៣៧១ បានមកធ្វើការនៅប្រទេសកូរ៉េខាងត្បូង។

កាលពីឆ្នាំមុន ក្រសួងការងារបានប៉ានស្មានថាពលករធ្វើការនៅប្រទេសកូរ៉េបានផ្ញើប្រាក់ ២៦០លានដុល្លារមកក្រុមគ្រួសាដែលរស់នៅប្រទេសកម្ពុជា។

លោក សុធី សុវិត្យា នាយកទទួលបន្ទុកផ្នែកការផ្ទេរប្រាក់ពីក្រៅប្រទេសរបស់ធនាគារឯកទេសវីងបានមានប្រសាសន៍ថា “ពួកយើងមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើការជាមួយធនាគារគួកមីនកម្ពុជា ដែលជាផ្នែកមួយរបស់ធនាគារគួកមីនរបស់ប្រទេសកូរ៉េខាងត្បូង”។

“ពួកយើងស្វះស្វែងរកដំណោះស្រាយដើម្បីបំពេញតម្រូវការដល់អតិថិជន និងជួយធ្វើឲ្យជីវភាពរបស់ ពួកគេមានប្រសើរឡើងប្រកបដោយភាពរលូន។ប្រជាជនខ្មែរដែលរស់នៅក្រៅប្រទេសកំពុងតែកើនឡើង និងយល់អំពីតម្លៃនៃសេវាកម្មទូទាត់តាមប្រព័ន្ធឌីជីថលមកកាន់មនុស្សជាទីស្រឡាញ់ដែលរស់នៅស្រុកកំណើត” ។

លោក អ៊ុក វ៉ាន់ដា   អនុប្រធានធនាគារគូកមីនកម្ពុជា បានមានប្រសាសន៍ថា “ពួកយើងជឿជាក់ ទៅភាពជាដៃគូនិងកិច្ចសហការគ្នាដែលធ្វើឲ្យមានសេវាកម្មវេរលុយពីប្រទេសកូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជា”។

ពួកយើងមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើការជាមួយធនាគារឯកទេសវីង និងមើលឃើ​ញពីជំហ៊ានទៅមុខដ៏សំខាន់នៃការចាប់ផ្តើមទំនាក់ទំនងដ៏រឹងមំាសម្រាប់ពេលអនាគតក្នុងគោលបំណងធ្វើឲ្យអាជីវកម្មរវាងប្រទេសទំាងពីរកាន់ស្អិតរមួត។

ការបង្ហាញត្រួសៗអំពីភាពជាដៃគូនេះ

*ការដាក់បញ្ចូលគ្នារវាង កម្មវិធីស្មាតហ្វូនវីងនិង Liiv

  • ផ្ញើប្រាក់លឿនដោយចំណាយពេលតែ ១០នាទីប៉ុណ្ណោះ
  • រហ័ស សុវត្ថិភាព និងងាយស្រួល
  • តម្លៃសមរម្យ ជាមួយតម្លៃពិសេស
    • គិតថ្លៃសេវា ២.៥ដុល្លារ សម្រាប់ការផ្ញើប្រាក់ រហូតដល់៥០០ដុលា្លរទៅកាន់លេខទូរស័ព្ទ និង៥ដុល្លារ សម្រាប់ការផ្ញើប្រាក់រហូតដល់ ១០០០ ដុល្លារទៅកាន់លេខទូរស័ព្ទ។
    • គិតថ្លៃសេវា ២.៥ដុល្លារសម្រាប់ការផ្ញើប្រាក់រហូតដល់ ៥០០ដុល្លារទៅកាន់គណនីវីង និង ៣.៥ដុល្លារ សម្រាប់ការផ្ញើប្រាក់ ប្រាក់រហូតដល់ ២៥០០ដុល្លារ។