fbpx

វីង និងអង្គការស្នាមញញឹមកម្ពុជា រួមគ្នាជួយដល់អ្នកជំងឺមានបញ្ហាពិការភាពមុខមាត់ទាំងចាស់ឬថ្មី

តុលា 29, 2020

ធនាគារឯកទេសវីង បានសហការជាមួយអង្គការស្នាមញញឹមកម្ពុជាក្នុង​ការ​កំណត់​អត្តសញ្ញាណ​អ្នកជំងឺដែលមាន​បញ្ហាមាត់ឆែប ​និងក្រអូមមាត់ឆែប​ទាំងចាស់ឬថ្មី ​ព្រមទាំង​ធ្វើការគៀងគរ​ជំនួយ​បន្ថែម​ដើម្បី​គាំទ្រ​ដល់​ការវះ​កាត់​ដោយ​ឥតគិត​ថ្លៃ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេសកម្ពុជា។

ដើម្បីទទួលបានការព្យាបាលដោយឥតគិតថ្លៃ លោកអ្នកដែលជាសាច់ញាតិនៃអ្នកជំងឺ ឬអ្នក​ជំងឺ​ផ្ទាល់ដែលមាន​បញ្ហាមាត់ឆែប​ និង​ក្រអូមមាត់​ឆែប​អាច​សាកសួរព័ត៌មាន​ និង​ចុះឈ្មោះ​នៅ​តាម​ភ្នាក់ងារវីងជាង ៨០០០​កន្លែងនៅទូទាំងប្រទេស។

លោកអ្នកក៏អាចធ្វើការចុះឈ្មោះបានយ៉ាងងាយស្រួលតាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App)​ដែលមាននៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក ដោយចូលទៅក្នុងមុខងារ​ “សប្បុរសធម៌” រួចជ្រើសរើសរូបស្នាមញញឹម ឬពាក្យ “Smile Cambodia”​ បន្ទាប់​មក​បំពេញព័ត៌មាន​របស់​លោកអ្នកជំងឺ​តាម​ការណែនាំ។

ក្រោយពីធ្វើការចុះឈ្មោះរួច ក្រុមការងាររបស់យើងនឹងទាក់ទងទៅលោកអ្នក ដើម្បីសាកសួរព័ត៌មានលម្អិត និងកំណត់ថ្ងៃណាត់ជួប។

សម្រាប់ លោកអ្នកដែលមានបំណងចង់ចូលរួមឧបត្ថម្ភថវិកាវះកាត់​ដោយ​ឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋខ្មែរ លោក​អ្នក​អាច​ធ្វើ​ការ​បរិច្ចាគ​ថវិកាតាម​រយៈ ​Wing Money App ឬ ភ្នាក់ងារវីងតាមរយៈលេខកូដប្រាក់រៀល “9927 KHR” ឬ ប្រាក់ដុល្លារ “9928 USD”

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ ០១២ ៦៥៥ ៧៨៦/០៩៦​ ៨៤៦ ៦៩៩១៕