ផ្ទេរប្រាក់ទៅកាត UnionPay ក្នុងប្រទេសចិនរហ័ស សុវត្ថិភាព និងងាយស្រួលនៅលើកម្មវិធីធនាគារវីង
លោកអ្នកមានត្រឹមតែ Wing Bank App ប៉ុណ្ណោះ អាចផ្ទេរប្រាក់ទៅប្រទេសចិនតាមរយៈដៃគូ UnionPay ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ទឹកប្រាក់នឹងចូលភ្លាមៗទៅគណនីអ្នកទទួល ដោយមិនចាំបាច់បង្កើតកាត UnionPay ឡើយ។ ជាពិសេស អ្នកអាចរីករាយនឹងការផ្ញើប្រាក់ដោយមិនគិតថ្លៃសេវា រៀងរាល់ថ្ងៃអង្គារ ជាមួយនឹងទឹកប្រាក់អតិបរមា ៥០០ ដុល្លារ ក្នុងមួយប្រតិបត្តិការ នៅលើ Wing Bank App រហូតដល់ដំណាច់ឆ្នាំ ២០២២។
អត្ថប្រយោជន៍របស់ UnionPay លើ Wing Bank App
- ងាយស្រួល- អតិថិជនមិនចាំបាច់បង្កើតកាត UnionPay មុនពេលធ្វើប្រតិបត្តិការនោះទេ
- ចំណេញពេលវេលា- អតិថិជនអាចផ្ញើប្រាក់ទៅកាន់កាត UnionPay ក្នុងប្រទេសចិនបានយ៉ាងងាយស្រួលនៅលើ Wing Bank App គ្រប់ពេលវេលា និងគ្រប់ទីកន្លែង
- សេវាកម្មរហ័ស- ការផ្ទេរប្រាក់ត្រូវបានលោតចូលទៅក្នុងគណនីរបស់អ្នកទទួលភ្លាមៗ ឬក្នុងរយៈពេល 12 ម៉ោង
- ការផ្តល់ជូន- អតិថិជនទាំងអស់អាចទទួលបាននូវសេវាផ្ទេរប្រាក់ដ៏ងាយស្រួល រហ័ស និងសុវត្ថិភាពខ្ពស់
តម្លៃសេវា និង ដែនកំណត់
ចំនួនទឹកប្រាក់ |
ថ្លៃសេវា |
0 - $500 |
$ 5.00 |
$500.01 - $1,000 |
$ 10.00 |
$1,000.01 - $1,500 |
$ 15.00 |
$1,500.01 - $2,000 |
$ 20.00 |
លក្ខខណ្ឌផ្សេងៗ
- អ្នកត្រូវតែមានគណនីដែលមានព័ត៌មានពេញលេញ (Full-KYC)
- សម្រាប់ការចុះឈ្មោះគណនីថ្មី សូមចូលទៅកាន់ ចុះឈ្មោះឥឡូវនេះ
- សម្រាប់អ្នកប្រើប្រាស់ដែលមាន Wing Bank App ស្រាប់ អ្នកអាចទៅកាន់សាខា វីង ដើម្បីពិនិត្យមើលគណនីរបស់អ្នក
- សម្រាប់ប្រូម៉ូសិនផ្ទេរប្រាក់ឥតគិតថ្លៃសេវារបស់យើង អតិថិជនម្នាក់អាចទទួលបានសេវាផ្ទេរប្រាក់ដោយឥតគិតថ្លៃនេះតែម្តងប៉ុណ្ណោះ ជាមួយនឹងចំនួនទំហំទឹកប្រាក់អតិបរមារហូតដល់ ៥០០ ដុល្លារ ក្នុងមួយប្រតិបត្តិការ រៀងរាល់ថ្ងៃអង្គារលើប្រតិបត្តិការដំបូងរបស់ពួកគេ ដោយប្រើកម្មវិធីធនាគារវីង។
- អតិថិជន នឹងតម្រូវឱ្យបំពេញ និងបញ្ជាក់ព័ត៌មានមុនពេលធ្វើប្រតិបត្តិការ។
របៀបផ្ទេរ
ដើម្បីផ្ញើប្រាក់ទៅកាត UnionPay ទៅប្រទេសចិននៅលើកម្មវិធីធនាគារវីង សូមអនុវត្តតាមជំហានខាងក្រោម៖
- ដំឡើង និងចូលទៅក្នុងគណនីធនាគារ វីង របស់អ្នកនៅលើ Wing Bank App
- ជ្រើសរើស "ផ្ទេរប្រាក់ទៅក្រៅប្រទេស" នៅលើទំព័រដើម
- ជ្រើសរើសប្រទេស "ចិន"
- ជ្រើសរើសដៃគូ "UnionPay"
- បំពេញព័ត៌មានចាំបាច់ទាំងអស់
- ចុច "បញ្ជាក់" ដើម្បីផ្ទៀងផ្ទាត់ការផ្ទេរចំនួនទឹកប្រាក់
- បញ្ចូលលេខកូដសំងាត់ 4 ខ្ទង់ ក្នុងគណនីរបស់អ្នក ដើម្បីបញ្ចប់ប្រតិបត្តិការ
- អ្នកនឹងទទួលបានផ្ទាំងបញ្ជាក់ថា "ប្រតិបត្តិការជោគជ័យ" នៅលើអេក្រង់
