fbpx
ចុចដើម្បីរកមើលផ្នែកផ្សេងទៀត

សេវាកម្មផ្ទេរប្រាក់អន្តរជាតិ 

ផ្ទេរប្រាក់ពីកម្ពុជាទៅហ្វីលីពីន

ផ្ទេរប្រាក់ពីកម្ពុជាទៅហ្វីលីពីនរហ័ស សុវត្ថិភាព និងតម្លៃសមរម្យចាប់ពី ៥​ ដុល្លារ

ដោយភាពជាដៃគូជាមួយដៃគូជាច្រើននៅក្នុងប្រទេសហ្វីលីពីន ធនាគារ វីង នាំមកជូនលោកអ្នកនូវសេវាកម្មផ្ទេរប្រាក់អន្តរជាតិដែលរហ័ស សុវត្ថិភាព និងតម្លៃសមរម្យរវាងប្រទេសទាំងពីរ។ អតិថិជនទាំងអស់ ជាពិសេសប្រជាជនហ្វីលីពីនដែលរស់នៅក្នុងប្រទេសកម្ពុជា ឥឡូវនេះអាចផ្ញើប្រាក់បានគ្រប់ពេលគ្រប់ទីកន្លែងតាមរយៈ Wing Bank App និងនៅ វីង ណាមួយដែលនៅជិតនោះ។

ដៃគូផ្ទេរប្រាក់ទៅកាន់ប្រទេសហ្វីលីពីនរបស់យើងមានដូចជា Western Union, MoneyGram, Tranglo, EMQ Limited, Merchantrade Asia (MTA) និងដៃគូជាច្រើនទៀតកំពុងដំណើរការ។

Philippines

លក្ខណៈពិសេស

  • 1

    អាចទទួលប្រាក់បានទាំងរូបិយប័ណ្ណ USD និង VDN។ អ្នកទទួលប្រាក់ អាចទទួលជារូបិយប័ណ្ណដុល្លារ លុះត្រាតែគណនីធនាគាររបស់អ្នកទទួល ជាគណនីប្រាក់ដុល្លារ។

  • 2

    មិនគិតថ្លៃសេវា លើអ្នកទទួលប្រាក់

  • 3

    អ្នកទទួលប្រាក់ អាចទទួលប្រាក់ក្នុងថ្ងៃតែមួយ

លក្ខខណ្ឌផ្ញើប្រាក់

  • អតិថិជនតម្រូវឲ្យមានគណនីវីងស្តង់ដារមួយដើម្បីផ្ញើប្រាក់។
  • អតិថិជនត្រូវចុះឈ្មោះភ្ជាក់គណនីវីងទៅក្នុងកម្មវិធីស្មាតហ្វូនវីង។
  • ដាក់ប្រាក់ចូលគណនីវីងនៅតាមភ្នាក់ងារវីង ឬវីងមីនី និងបំពេញព័ត៌មានលម្អិតនៅលើកម្មវិធីស្មាតហ្វូនវីងដើម្បីផ្ទេរប្រាក់តាមកម្មវិធីនេះ។

តម្រូវការ

  • អតិថិជនត្រូវតែមានគណនីធនាគារវីងស្តង់ដារ ដើម្បីអាចផ្ទេរប្រាក់បាន
  • អ្នកត្រូវតែចុះឈ្មោះគណនីធនាគារវីងរបស់អ្នកនៅលើកម្មវិធី​ Wing Bank App ឬទៅកាន់សាខាណាមួយដែលនៅជិតលោកអ្នក
  • ឯកសារចាំបាច់សម្រាប់ការចុះឈ្មោះគឺលិខិតឆ្លងដែនអន្តរជាតិ និងទិដ្ឋាការដែលមានសុពលភាពរយៈពេល 6 ខែ ឬលិខិតបញ្ជាក់នៃការងារ (កិច្ចសន្យាការងារ/ប័ណ្ណការងារ/អត្តសញ្ញាណបុគ្គលិក) ឬលិខិតបញ្ជាក់នៃអាជីវកម្ម (ប៉ាតង់ ឬប័ណ្ណអាជីវកម្ម/អាជ្ញាប័ណ្ណ)
  • ដាក់ប្រាក់ចូលទៅក្នុងគណនីរបស់អ្នកពីសាខាណាមួយ
  • អ្នកអាចផ្ទេរប្រាក់នៅលើ Wing Bank App ជាស្ថាពរ។

ចំនួនទឹកប្រាក់ផ្ទេរ

  • អ្នកអាចផ្ទេរប្រាក់រហូតដល់ ២.៥០០ដុល្លារ ក្នុងមួយប្រតិបត្តិការ និងរហូតដល់ ៥.០០០​ ដុល្លារ ក្នុងមួយថ្ងៃ
  • ប្រតិបត្តិការនឹងត្រូវបានដំណើរការភ្លាមៗ ហើយទឹកប្រាក់នឹងត្រូវបានបញ្ចូលដោយផ្អែកលើពេលវេលាដំណើរការរបស់ធនាគារអ្នកទទួល

របៀបផ្ទេរ៖ ការផ្ទេរប្រាក់តាម Wing Bank App

ដើម្បីផ្ញើប្រាក់ទៅប្រទេសហ្វីលីពីនតាម Wing Bank App សូមអនុវត្តតាមជំហានខាងក្រោម៖

  1. ដំឡើង និងចូលទៅក្នុងគណនីធនាគារ វីង របស់អ្នកនៅលើ Wing Bank App
  2. ជ្រើសរើស "ផ្ទេរប្រាក់ទៅក្រៅប្រទេស" នៅលើអេក្រង់ដើម
  3. ជ្រើសរើសប្រទេស "ហ្វីលីពីន"
  4. ជ្រើសរើសដៃគូ ឧ.ទ "Western Union"
  5. បំពេញព័ត៌មានដែលចាំបាច់ទាំងអស់​ រួចចុច "ផ្ញើ"
  6. ផ្ទៀងផ្ទាត់ព័ត៌មានអ្នកទទួល និងចំនួនទឹកប្រាក់​ រួចចុច “បញ្ជាក់”
  7. បញ្ចូលលេខកូដសំងាត់ 4 ខ្ទង់របស់គណនីអ្នក ដើម្បីបញ្ចប់ប្រតិបត្តិការ
  8. អ្នកនឹងទទួលបាន "ប្រតិបត្តិការជោគជ័យ" លេចឡើង
  9. អ្នកទទួលនឹងទទួលបានប្រាក់នៅថ្ងៃតែមួយ ឬផ្អែកលើពេលវេលាដំណើរការរបស់ដៃគូ

ដោនឡូតអេប Wing Bank ឥឡូវនេះ!

សូមចុចរូប Store ខាងក្រោម ដើម្បីដោនឡូតយកកម្មវិធី Wing Bank App ពី​ Apple​ Store​ ឬ​ Google​ Play​ Store។ បន្ទាប់ពីដោនឡូតរួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!
get wing app on Google Play     wing app available on AppStore

ចង់ផ្ញើប្រាក់ឥឡូវនេះ?

ទំនាក់ទំនងទៅកាន់ក្រុមការងារ Wing2World

Call 023999989