ផ្ញើប្រាក់
DeeMoney
វីង ផ្តល់ជូនអ្នកនូវសេវាផ្ទេរប្រាក់ទៅប្រទេសថៃតាមរយៈ Deemoney។ ឥឡូវនេះ ម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា អាចផ្ញើប្រាក់ ទៅកាន់គណនីធានាគារណាមួយនៅប្រទេសថៃ គ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈ Wing Money Appឬ ភ្នាក់ងារវីង។ អតិថិជនវីងអាចរីករាយក្នុងការផ្ញើទៅគណនីផ្ទាល់ខ្លួនឬគណនីក្រុមហ៊ុននៅក្នុងប្រទេសថៃកាន់តែងាយស្រួល។
លក្ខខណ្ឌដែលត្រូវអនុវត្ត
- អតិថិជនត្រូវតែមានគណនីវីងដើម្បីធ្វើការផ្ទេរប្រាក់។
- ដាក់ប្រាក់ចូលទៅក្នុងគណនីវីង នៅតាមភ្នាក់ងារវីង ហើយបំពេញព័ត៌មានលម្អិតនៅលើកម្មវិធី Wing Money App របស់អ្នក។
ផ្ទេរប្រាក់ដោយប្រើកម្មវិធី Wing Money App របស់អ្នក
- ចូលទៅកាន់កម្មវិធីស្មាតហ្វូនវីង
- ជ្រើសរើសផ្ទេរប្រាក់
- បញ្ជូលលេខកូដ
- ជ្រើសរើស ប្រទេស
- ជ្រើសរើស“ ផ្ទេរប្រាក់ទៅក្រៅប្រទេស”
- ជ្រើសរើសដៃគូ “DeeMoney”
- បំពេញព័ត៌មានចាំបាច់
- “បញ្ជាក់” ហើយបញ្ចូល“ លេខកូដសម្ងាត់” របស់អ្នកដើម្បីបំពេញប្រតិបត្តិការ។
តម្លៃសេវាកម្ម
តាមរយៈ កម្មវិធីស្មាតហ្វូនវីង | ||
---|---|---|
ចំនួនទឹកប្រាក់ | ថ្លៃសេវា | |
ផ្ទេរប្រាក់ទៅគណនី | $0.01 - $500 | 3.00 |
$500.01 - $1,000 | 4.00 |
តាមរយៈ ភ្នាក់ងារវីង | ||
---|---|---|
ចំនួនទឹកប្រាក់ | ថ្លៃសេវា | |
ផ្ទេរប្រាក់ទៅគណនី | $0.01 - $500 | 4.00 |
$500.01 - $1,000 | 5.50 |
កម្រិតចំនួនទឹកប្រាក់ ដែលអាចផ្ទេរបានប្រចាំថ្ងៃ
- ១០០០ ដុល្លារក្នុងមួយប្រតិបត្តិការn
- រហូតដល់ ៥០០០ ដុល្លារក្នុងមួយថ្ងៃ
ពេលកំណត់ផ្ញើប្រាក់
- ផ្ញើប្រាក់មុនម៉ោង ២ថ្ងៃត្រង់ អ្នកទទួលប្រាក់នឹងទទួលប្រាក់មុនម៉ោង ៦ល្ងាចក្នុងថ្ងៃតែមួយ។
- ផ្ញើប្រាក់ក្រោយម៉ោង ២ថ្ងៃត្រង់ អ្នកទទួលប្រាក់នឹងទទួលប្រាក់មុនម៉ោង ៦ល្ងាចនៅថ្ងៃបន្ទាប់។
- ចំណាំ៖ ផ្ញើប្រាក់ នៅថ្ងៃចុងសប្តាហ៍ អ្នកទទួលប្រាក់នឹងទទួលប្រាក់នៅថ្ងៃបន្ទាប់នៃថ្ងៃធ្វើការ ។
រូបិយបណ្ណ | ទិញ (ប្រាក់ដុល្លារ) | លក់ (ប្រាក់ដុល្លារ) |
---|---|---|
Thai Bhat | 32.02 | 30.59 |

សាខា
1. DeeMoney: សាខា Asoke
Address: 75/78-79 Ocean Tower 2 Floor 31 Sukhumvit Soi 19 Sukhumvit Road, Klongtoey Nua, Wattana, Bangkok. 10110.
2. DeeMoney: Sukhumvit Soi 8 Branch
Address: 168 Sukhumvit Soi 8, Sukhumvit Road, Klongtoey, Bangkok 10110.
Facebook: DeeMoney Cambodia
ធនាគារកសិកនថៃ

ជំរាបសួរ! សាវ៉ាឌីខាប់! ក្នុងភាពជាដៃគូសហការថ្មីជាមួយធនាគារកសិកនថៃឥឡូវនេះលោកអ្នកអាចផ្ញើប្រាក់ទៅកាន់គណនីធនាគារកសិកននៅប្រទេសថៃដោយផ្ទាល់តាមរយៈកម្មវិធីស្មាតហ្វូនវីង និងភ្នាក់ងារវីងជិត ៩,០០០ កន្លែងទូទាំងប្រទេស អ្វីកាន់តែពិសេស អ្នកទទួលនឺងបានប្រាក់ភ្លាមៗ ប្រកបដោយទំនុកចិត្ត។
លក្ខខណ្ឌដែលត្រូវអនុវត្ត
- អតិថិជនត្រូវតែមានគណនីវីងដើម្បីធ្វើការផ្ទេរប្រាក់
- អតិថិជនតម្រូវអោយដោនឡូដ និងដាក់កម្មវិធីស្មាតហ្វូនវីង នៅលើទូរស័ព្ទដៃរបស់ខ្លួន ដើម្បីប្រើប្រាស់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈកម្មវិធីស្មាតហ្វូនវីង ឬ ផ្ទេរប្រាក់ទៅថៃតាមរយៈភ្នាក់ងារវីងដែលមានជិត ៩០០០ កន្លែងទូទាំងប្រទេស
- អ្នកទទួលនឹងទទួលសាច់ប្រាក់ជាលុយបាត
តើផ្ទេរប្រាក់ដោយរបៀបណា?
តាមរយៈកម្មវិធីស្មាតហ្វូនវីង
- ចូលទៅកាន់កម្មវិធីស្មាតហ្វូនវីង
- ជ្រើសរើស ផ្ទេរប្រាក់ នៅលើកម្មវិធីស្មាតហ្វូនវីងរបស់លោកអ្នក
- បញ្ជូលលេខកូដសម្ងាត់
- ជ្រើសរើស ផ្ទេរប្រាក់ទៅក្រៅប្រទេស
- វាយពាក្យ “Thailand”
- រួចជ្រើសរើសដៃគូ ធនាគារកសិកនថៃ (KASIKORNBANK)
- បំពេញព័ត៌មានចាំបាច់ រួចចុចពាក្យ ផ្ញើ
- បញ្ជាក់ និងបញ្ចូលលេខកូដសម្ងាត់ ដើម្បីបញ្ចប់ប្រតិបត្តិការ
តាមរយៈភ្នាក់ងារវីង
- អញ្ជើញទៅកាន់ភ្នាក់ងារវីង ដែលនៅក្បែរអ្នក
- ភ្ជាប់ជាមួយគណនីវីង
- បំពេញព័ត៌មានចាំបាច់ក្នុងទម្រង់ឯកសារផ្ទេរប្រាក់ក្រៅប្រទេសដែលផ្តល់ជូនដោយភ្នាក់ងារវីង
- បញ្ជាក់ និងបញ្ចូលលេខកូដ PIN របស់អ្នក នៅលើម៉ាស៊ីន POS របស់ភ្នាក់ងារវីង ដើម្បីបញ្ចប់ប្រតិបត្តិការ
កម្រិតចំនួនទឹកប្រាក់ដែលអាចផ្ទេរបាន
- រហូតដល់ ១០០០ ដុល្លារអាមេរិកក្នុងមួយប្រតិបត្តិការ
- រហូតដល់ ៥០០០ ដុល្លារអាមេរិកក្នុងមួយថ្ងៃ
ពេលកំណត់ផ្ទេរប្រាក់
- ផ្ទេរប្រាក់បាន ២៤/៧
- ម៉ោងធ្វើការរបស់ធនាគារកសិកនថៃចាប់ពីម៉ោង១ព្រឹក ដល់ ម៉ោង៦ល្ងាច ហើយប្រតិបត្តិការផ្ទេរប្រាក់របស់លោកអ្នកនឹងត្រូវបានទូទាត់ក្នុងអំឡុងពេលនេះភ្លាមៗ
- រាល់ប្រតិបត្តិការដែលប្រព្រឹត្តទៅនៅក្រៅម៉ោងធ្វើការ និងក្នុងថ្ងៃឈប់សម្រាកផ្សេងៗរបស់ធនាគារកសិកនថៃនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃធ្វើការបន្ទាប់។
តម្លៃសេវាកម្ម
តាមរយៈកម្មវិធីស្មាតហ្វូនវីង | ||
---|---|---|
ចំនួនទឹកប្រាក់ | ថ្លៃសេវា | |
ផ្ទេរប្រាក់ទៅគណនី | ០.0១ ដុល្លារ ដល់ ៥00.00 ដុល្លារ | 4 ដុល្លារ |
៥00.0១ ដុល្លារ ដល់ ១,000.00 ដុល្លារ0 | 5 ដុល្លារ |
តាមរយៈភ្នាក់ងារវីង | ||
---|---|---|
ចំនួនទឹកប្រាក់ | តម្លៃសេវា | |
ផ្ទេរប្រាក់ទៅគណនី | 0.0១ ដុល្លារ ដល់ ៥០០.00 ដុល្លារ | ៥ ដុល្លារ |
៥០០.0១ ដុល្លារ ដល់ ១០០០ ដុល្លារ | ៦.៥ ដុល្លារ |
ទទួលប្រាក់
DeeMoney
DeeMoney ផ្តល់ជូនអ្នកនូវសេវាផ្ទេរប្រាក់ទៅប្រទេសថៃតាមរយៈវីង។ ឥឡូវនេះ ម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា អាចផ្ញើប្រាក់ ទៅកាន់គណនីធានាគារណាមួយនៅប្រទេសថៃ ឫលេខទូរស័ព្ទរបស់អ្នកទទួល គ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈ Wing Money App។
វិធីវេរប្រាក់
អ្នកអាចវេរប្រាក់តាម កម្មវិធីស្មាតហ្វូន DeeMoney ឫ ដោយគ្រាន់តែទៅកាន់សាខារបស់ឌីម៉ាន់នី ណាមួយនៅក្នុងប្រទេសថៃ។
តម្លៃសេវា
ទទួលប្រាក់ជារៀល
ចំនួនទឹកប្រាក់ | ថ្លៃសេវា |
1,000 – 4,999 បាត | 75 បាត |
5,000 បាតឡើង | 150 បាត |
ទទួលប្រាក់ជាដុល្លារ
ចំនួនទឹកប្រាក់ | ថ្លៃសេវា |
1,000 – 4,999 បាត | 150 បាត |
5,000 បាតឡើងទៅ | ឥតគិតថ្លៃ |
សាខា
សាខា DeeMoney៖: Asoke Branch
អាសយដ្ឋាន៖: 75/78-79 Ocean Tower 2 Floor 31 Sukhumvit Soi 19 Sukhumvit Road, Klongtoey Nua, Wattana, Bangkok. 10110.
សាខា DeeMoney៖: Sukhumvit Soi 8 Branch
អាសយដ្ឋាន៖: 168 Sukhumvit Soi 8, Sukhumvit Road, Klongtoey, Bangkok 10110.
ហ្វេសប៊ុក:: DeeMoney Cambodia
2C2P
ផ្ទេរប្រាក់ពីប្រទេស ថៃ មក វីង ប្រទេសកម្ពុជា តាមរយៈដៃគូសហការរបស់យើង គឺ ធូស៊ីធូភី (2C2P)
ឥឡូវនេះ វីង បាននាំមកជូនអតិថិជននូវសេវាកម្មផ្ទេរប្រាក់ពីប្រទេសថៃ តាមរយៈដៃគូសហការរបស់យើងគឺ ធូស៊ីធូភី (2C2P) ហើយ អតិថិជនអាចស្វែងរកដៃគូសហការរបស់ ធូស៊ីធូភី ច្រើនជាង ១០០០០ កន្លែង នៅគ្រប់ទីកន្លែងនៅក្នុងប្រទេសថៃ។
ដៃគូសហការណ៍របស់ ធូស៊ីធូភីមានដូចខាងក្រោម៖
- Thai Post
- BigC/mini BigC
- Tesco Lotus/mini Tesco Lotus
- Family Marts
- មានច្រើនជាងនេះទៀត
របៀបផ្ទេរប្រាក់
ជំហានទី ១៖ ចុះឈ្មោះជាកាតសមាជិកជាមុន ជាមួយនឹងព័ត៌មានពី អ្នកផ្ញើ និង អ្នកទទួល នៅដៃគូសហការរបស់ ធូស៊ីធូភី គឺ ភ្នាក់ងារ និង ស្នាក់ការ របស់ប្រៃសនីយ៍ថៃ តែប៉ុណ្ណោះ ។
ជំហានទី ២៖ ផ្ញើលុយ ជាមួយនឹង កាតសមាជិក នៅតាមសាខាដៃគូសហការណាមួយក៏បានរបស់ ធូស៊ីធូភី។
ជំហានទី ៣៖ ប្រាប់អ្នកទទួល ឲ្យធើ្វការដកប្រាក់នៅតាមភ្នាក់ងារវីងណាមួយក៏បាននៅក្នុងប្រទេសកម្ពុជា។
ទីតាំងសាខា និងភ្នាក់ងារ: https://bit.ly/2MyfsDw
តម្លៃសេវាកម្ម:
ចំនូនទឹកប្រាក់ | តម្លៃសេវា | ចំនួនទឹកប្រាក់កំណត់/ប្រតិបត្តិការ | ចំនួនទឹកប្រាក់កំណត់/ថ្ងៃ | |
ផ្ញើទៅគណនី | តិចជាង USD 500.00 | តម្លៃសេវាចាប់ពី ៩៩ រហូតដល់ ១២០ បាត | USD 2,500 | អាស្រ័យលើដៃគូរសហការរបស់ ធូស៊ីធូភី |
ចាប់ពី USD 500.01 រហូតដល់ USD 2,500.00 | ||||
ផ្ញើទៅលេខទូរស័ព្ទ | តិចជាង USD 500.00 | USD 1,000 | ||
ចាប់ពី USD 500.01 រហូតដល់ USD 1,000.00 |