fbpx

ឥឡូវនេះប្រជាជននៅខេត្ត សៀមរាប អាចបន្តទិញទំនិញនៅលើវីងម៉លដូចធម្មតា

កញ្ញា 28, 2021

អតិថិជននៅសៀមរាប នៅតំបន់ក្រហម និងតំបន់លឿងទុំ អាចបន្តទិញអាហារ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃពីវីងម៉ល ជាមួយការដឹកជញ្ជូនឥតគិតថ្លៃ។

វីងម៉ល បន្តប្រតិបត្តិការរបស់ខ្លួនក្នុងការផ្ដល់សេវាដល់សហគមន៍នៅខេត្តសៀមរាប ​ដោយរួមទាំងអ្នករស់នៅក្នុង​តំបន់ក្រហម និងតំបន់លឿងទុំដើម្បីធានាឲ្យបានថា ពួកគេអាចទិញម្ហូបអាហារ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដោយអនុលោមទៅតាមការណែនាំរបស់អាជ្ញាធរ។ ដើម្បីបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុដល់អតិថិជន វីងម៉លផ្តល់ជូនការដឹកជញ្ជូនអាហារ និងគ្រឿងទេសផ្សេងៗ​ដោយឥតគិតថ្លៃ ដល់អតិថិជនទំាងអស់។ អតិថិជននៅខេត្តសៀមរាបក៏អាចបន្តរីករាយជាមួយការផ្តល់ជូនដ៏ពិសេសៗច្រើនដែលវីងម៉លបានដំណើរការតាំងពីដើមមក។

អ្នកដឹកជញ្ជូនវីងម៉លនៅខេត្ត សៀមរាប រង់ចាំការធ្វើតេស្តរកមេរោគកូវីដ១៩ ។

លោក ហាសហ៊ីម អាលកាហ្វ ដែលជានាយកគ្រប់គ្រងទូទាត់ អាជីវកម្មអេឡិចត្រូនិកនៃវីង បានមានប្រសាសន៍ថា៖“ អ្នកដឹកជញ្ជូនរបស់យើងទាំងអស់សុទ្ធតែបានឆ្លងកាត់ការធ្វើតេស្តរកមេរោគកូវីដ ១៩​ ទាំងអស់ ហើយឥឡូវនេះត្រូវបានអនុញ្ញាតឱ្យធ្វើការផ្តល់សេវាដឹកជញ្ជូនដល់សហគមន៍ហើយ ។ យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាននិងភាគីពាក់ព័ន្ធទាំងអស់ដើម្បីចូលរួមកាត់បន្ថយបញ្ហាប្រឈមមួយចំនួនដែលសហគមន៍របស់យើងកំពុងជួបប្រទះ តាមរយៈការធានាថាពួកគេអាចទទួលបានផលិតផលដែលជាតំរូវការចាំបាច់ប្រចាំថ្ងៃ ប្រកបដោយសុវត្ថិភាពនិងឆាប់រហ័សក្នុងកំឡុងពេលដ៏លំបាកនេះ។”

អ្នកដឹកជញ្ជូនរបស់​វីងម៉លត្រូវបានធ្វើតេស្តរកមេរោគកូវីដ ១៩ កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ ដើម្បីឲ្យពួកគេអាចផ្តល់សេវាដឹកជញ្ជូនដល់អតិថិជននៅតំបន់ក្រហម និងលឿងទុំ នៅក្នុងខេត្ត សៀមរាប ប្រកប​ដោយ​សុវត្ថិភាពបាន។

វីងម៉ល កំពុងធ្វើការជាមួយក្រុមអ្នកស្ម័គ្រចិត្តនៅខេត្តសៀមរាបដែលមានឈ្មោះថា “តោះទៅលេង សៀមរាប” ដើម្បីទទួលប័ណ្ណធ្វើដំណើរសម្រាប់អ្នកដឹកជញ្ជូនដែលកំពុងផ្តល់សេវានៅតំបន់ក្រហម និងតំបន់លឿងទុំ។ ប័ណ្ណធ្វើដំណើរទាំងនេះត្រូវបានអនុញ្ញាតដោយអាជ្ញាធរខេត្តសៀមរាបដើម្បីធានាថាមានតែអ្នកដឹកជញ្ជូនដែលត្រូវបានធ្វើតេស្តអវិជ្ជមានប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យបំពេញការងារ។

អ្នកដឹកជញ្ជូនវីងម៉លនៅខេត្ត​ សៀមរាប ទទួលបានការធ្វើតេស្តរកមេរោគកូវីដ ១៩ ។

វីងម៉ល លើកទឹកចិត្តអ្នករាល់គ្នាឱ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងគោរពតាម​ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីការពារខ្លួននិងក្រុមគ្រួសារពីការឆ្លងនៃជំងឺនេះ។

លោក ហាសហ៊ីម អាលកាហ្វ បាន​មាន​ប្រសាសន៍​ថា​៖​“វា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​អនុវត្ត​នូវ​វិធាន​ការ ៣កុំ និង​៣ការពារ ជារៀងរាល់ថ្ងៃ និងជៀសវាងការចេញទៅខាងក្រៅផ្ទះដោយមិនចាំបាច់” ។

ដើម្បីធ្វើការបញ្ជាទិញ អតិថិជនគ្រាន់តែបើកកម្មវិធីស្មាតហ្វូនវីង រួចចុចលើរូបសញ្ញា“ វីងម៉ល” រកមើលទំនិញដែលត្រូវការ និងធ្វើការបញ្ជាទិញជាការស្រេច។ បន្ទាប់ពីធ្វើការបញ្ជាទិញ អតិថិជននឹងអាចរីករាយជាមួយអាហារនិងផលិតផលដែលពួកគេចូលចិត្តដោយឥតគិតថ្លៃដឹកជញ្ជូន។

ច្រកត្រួតពិនិត្យឆ្លងកាត់សម្រាប់ការដឹកបញ្ជូនទៅតំបន់ក្រហម និងតំបន់លឿងទុំ។

ដើម្បីទទួលបានព័ត៌មានថ្មីៗ ក៏ដូចជាការផ្តល់ជូនពិសេសជារៀងរាល់ថ្ងៃពីវីងម៉ល អតិថិជននៅខេត្តសៀមរាបអាចចូលក្នុងឆានែលតេលេក្រាមរបស់វីងម៉លសៀមរាបដោយចុចលើតំណភ្ជាប់នេះ https://t.me/WingMallSR ហើយអតិថិជននៅភ្នំពេញអាចប្រើតំណភ្ជាប់មួយនេះ https://t.me/WingMall ផងដែរ។

អាជីវកម្មដែលមានប្រជាប្រិយភាពជាច្រើននៅសៀមរាប និងភ្នំពេញ កំពុងលក់ទំនិញ ដែលរួមមានទាំងម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស សម្លៀកបំពាក់​ គ្រឿងអេឡិចត្រូនិក ផលិតផលសម្រាប់ទារក សុខភាព និងសម្រស់ ព្រមទាំងទំនិញជាច្រើនប្រភេទផ្សេងទៀតនៅលើវីងម៉ល។ សម្រាប់អាជីវករដែលចង់លក់ផលិតផល​ដល់សហគមន៍របស់ពួកគេតាមរយៈវីងម៉លអាចទាក់ទង៖ +(៨៥៥) – ០៧៨ ៣១១ ៣១១ ៕