វីងម៉ល គឺជាការទិញទំនិញតាមអ៊ិនធឺណិតដែលមានសេវាកម្មដឹកជញ្ជូនរហ័ស និងផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ដែលពេញចិត្តនៅលើកម្មវិធីស្មាតហ្វូនវីង។

វីងម៉ល មានហាងល្បីៗ​ជាង ​១,០០០ ​កន្លែង ​ដែលបានចូលរួមដាក់លក់ទំនិញរាប់ពាន់ប្រភេទដោយរួមមាន៖ អាហារ ភេសជ្ជៈ គ្រឿងទេស គ្រឿង​អេឡិចត្រូនិច ប្រដាប់ប្រដាក្មេងលេង ផលិតផលថែរក្សាសម្រស់ និងទំនិញជាច្រើនមុខផ្សេងៗទៀត។

អ្នកទិញទំនិញតាមវីងម៉ល អាចសន្សំយកពិន្ទុ WingPoints ដែលជាការបន្ថែមជូនដ៏ពិសេស​របស់​ធនាគារឯកទេសវីង។ ដោយមានការផ្តល់ជូនអត្ថប្រយោជន៍បន្ថែមដ៏ពិសេសនេះ អតិថិជនវីងម៉លអាចសន្សំពិន្ទុ WingPoints​ រាល់ពេល​ទិញទំនិញ បន្ទាប់មកអតិថិជនវីងម៉ង អាចប្រើប្រាស់ពិន្ទុទាំងនោះបាន ដោយប្តូរយកទំនិញជាច្រើនពីហាងដៃគូរបស់វីងម៉លបានយ៉ាងងាយស្រួល។

កុម្ម៉ង់ម្ហូប និងភេសជ្ជៈដែលលោកអ្នកចូលចិត្តពីវីងម៉លឥឡូវនេះ ដឹកជញ្ជូនដល់ទីកន្លែងដោយឥតគិតថ្លៃ រួមជាមួយការបញ្ចុះតម្លៃពិសេស។

សម្រាប់រាល់ចម្ងល់ផ្សេងៗ ឬអាជីវកដែលមានចំណាប់អារម្មណ៍ចុះឈ្មោះចូលរួមជាមួយវីងម៉លអាចទំនាក់ទំនងមកលេខទូរស័ព្ទ
(+855) 78 311 311៕

វីងម៉លទីផ្សារអេឡិចត្រូនិចយ៉ាងសម្បូរបែប