fbpx
ចុចដើម្បីរកមើលផ្នែកផ្សេងទៀត

របៀបនៃដំណើរការកម្មវិធី

WingPoints កម្មវិធីសន្សំពិន្ទុដ៏ពិសេសបំផុតនៅកម្ពុជាបានមកដល់ហើយ! ឥឡូវនេះលោកអ្នកអាចសន្សំពិន្ទុ WingPoints នៅពេលដែលអ្នកទូទាត់លើការទទួលទានអាហារ ទិញទំនិញ ធ្វើដំណើរ និងអ្វីៗជាច្រើនទៀត តាមរយៈ WingPay QR/Wing Bank KHQR នៅតាមហាងជាដៃគូទាំងអស់ទូទាំងប្រទេស! កាន់តែពិសសជាងនេះ អ្នកថែមទាំងអាចទទួលបានពិន្ទុសន្សំពីការទូទាត់ដោយប្រើពិន្ទុថែមទៀតផង!

WingPoints

ធ្វើដូចម្ដេចទើបទទួលបានពិន្ទុ WingPoints?

  1. ងាយៗ! អ្នកអាចទទួលបានពិន្ទុ WingPoints ដោយគ្រាន់ទូទាត់តាម WingPay QR/ Wing Bank KHQR រាល់ពេលដែលអ្នកទិញទំនិញ ទទួលទានអាហារ ធ្វើដំណើរ ឬថ្លៃសេវាកម្មផ្សេងៗទៀតនៅតាមហាងជាដៃគូរបស់យើងទូទាំងប្រទេស។ (របៀបទូទាត់តាមវីង https://www.wingmoney.com/en/personal/wingpay/ )
  2. រាល់ការចំណាយនានានិងទទួលបានពិន្ទុដោយផ្អែកលើប្រភេទហាងដែលបានចូលរួមកម្មវិធី WingPoints។
  3. ពិន្ទុរបស់អ្នកមានសុពលភាព 12ខែ (គិតចាប់ពីថ្ងៃទទួលបានពិន្ទុ)។
WingPoints

ធ្វើដូចម្ដេចអាចប្ដូរពិន្ទុ WingPoints យករង្វាន់បាន?

  1. អ្នកអាចយកពិន្ទុ WingPoints របស់អ្នកមកទូទាត់ការចំណាយនៅតាមហាងដៃគូនានា ដែលមាននៅក្នុង Wing Bank App។ បន្ទាប់មក អ្នកអាចរីករាយជាមួយនឹងការផ្ដល់ជូន និងបទពិសោធដ៏អស្ចារ្យក្នុងការទិញទំនិញ និងសេវាកម្មនានានៅតាមភោជនីយដ្ឋាន ហាងទំនិញ សណ្ឋាគារ និងកន្លែងជាច្រើនទៀតនៅទូទាំងកម្ពុជា។
  2. អ្នកថែមទាំងអាចទទួលបានពិន្ទុ នៅរាល់ពេលទូទាត់ជាពិន្ទុនៅហាងដៃគូរបស់យើងទៀតផង។
WingPoints

លក្ខខណ្ឌផ្សេងៗ

 

អតិថិជន
  • កម្មវិធីនេះអាចប្រើបានទាំងគណនី Full KYC និង Non-Full KYC
  • កម្មវិធីនេះអាចប្រើបានសម្រាប់តែអ្នកប្រើប្រាស់កម្មវិធី Wing​ Bank​ App. ប៉ុណ្ណោះ
  • អាចប្រើប្រាស់បានទាំងគណនីប្រាក់រៀល និងប្រាក់ដុល្លារ
  • អាចទទួលបានពិន្ទុ សម្រាប់តែការទូទាត់ប្រាក់តាម WingPay QR/Wing Bank KHQR ប៉ុណ្ណោះ
  • ចំនួនពិន្ទុដែលទទួលបាន អាស្រ័យលើប្រភេទសមាជិកភាពរបស់ហាងនីមួយៗ
  • ពិន្ទុដែលទទួលបានមានសុពលភាព 12ខែ (គិតចាប់ពីថ្ងៃទទួលបានពិន្ទុ)
  • ពិន្ទុមិនអាចផ្ទេរ ប្ដូរ ឬបម្លែងទៅជា e-Wallet ឬសាច់ប្រាក់បានឡើយ

សំណួរដែលអតិថិជនសួរញឹកញាប់ (FAQ)

Question Answer
តើកម្មវិធី WingPoints គឺជាអ្វី? WingPoints គឺជាកម្មវិធីពិសេសមួយ ដែលអតិថិជនអាចទទួលបាន និងសន្សំពិន្ទុនៅពេលធ្វើការទូទាត់ប្រាក់តាម WingPay QR។ ពិន្ទុទាំងនោះអាចយកមកទូទាត់លើទំនិញ ឬសេវាកម្មនៅតាមបណ្ដារហាងជាដៃគូនានាទូទាំងកម្ពុជា ក៏ដូចជាប្ដូររង្វាន់បានតាមអនឡាញនៅក្នុងតារាងប្តូររង្វាន់ WingPoints (WingPoints Redemption Catalogue)។ កុំឱ្យឱកាសនេះកន្លងផុត បង្កើតគណនីទូរស័ព្ទវីងឥឡូវនេះ!
តើការប្រើកម្មវិធី WingPoints ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ? ពិន្ទុដែលលោកអ្នកទទួលបាន អាចប្ដូរជាការបញ្ចុះតម្លៃ ឬសេវាកម្មនានានៅតាមភោជនីយដ្ឋាន ហាងកាហ្វេ សណ្ឋាគារ និងហាងជាច្រើនទៀតដែលលោកអ្នកពេញចិត្តនៅក្នុងប្រទេសកម្ពុជា។ ធ្វើប្រតិបត្តិការកាន់តែច្រើន បានពិន្ទុកាន់តែច្រើន!
តើខ្ញុំចូលរួមជាមួយកម្មវិធី WingPoints ដោយរបៀបណា? គ្រាន់តែទាញយកកម្មវិធីទូរស័ព្ទ Wing Money បញ្ចូលព័ត៌មានផ្ទាល់ខ្លួន និងធ្វើតាមការណែនាំប៉ុណ្ណោះ។ នៅពេលដែលអ្នក Log in ហើយយល់ព្រមជាមួយនឹងលក្ខខណ្ឌរបស់កម្មវិធី នោះអ្នកនឹងចុះឈ្មោះក្នុងកម្មវិធីនេះបានដោយស្វ័យប្រវត្តិ។
តើខ្ញុំទទួលពិន្ទុ WingPoints បានដោយរបៀបណា? ចាប់ផ្ដើមសន្សំពិន្ទុ WingPoints របស់អ្នក តាមរយៈការទិញទំនិញនៅតាមហាងដៃគូ WingPay ណាមួយ អ្នកនឹងទទួលបានការផ្ដល់ជូនពិន្ទុ WingPoints ភ្លាមៗ ទៅក្នុង Reward Wallet របស់លោកអ្នក រាល់ពេលចំណាយក្នុងការទូទាត់ទំនិញ។ ជាមួយគ្នានេះដែរ ហាងទំនិញនឹងផ្ដល់ជូនប្រូម៉ូសិនពិសេសដល់លោកអ្នក ដូចជាការចាប់ឆ្នោត អាំងប៉ាវ ឬក៏គូប៉ុងផ្សេងៗជាដើម។
តើកម្មវិធី WingPoints ប្រើយ៉ាងដូចម្ដេច?
  • ទាញយកកម្មវិធីទូរស័ព្ទ Wing Bank App ពីក្នុង PlayStore ឬ App Store
  • បង្កើតគណនីវីង
  • ចូលទៅកម្មវិធីទូរស័ព្ទ Wing Bank App
  • ចុចលើ “WingPoints”

ឥឡូវអ្នកអាចរីករាយក្នុងការប្រើកម្មវិធីបានហើយ!

តើខ្ញុំពិនិត្យមើលចំនួនពិន្ទុ WingPoints របស់ខ្ញុំដោយរបៀបណា?
  • ចូលទៅកម្មវិធីទូរស័ព្ទ Wing Bank App
  • ចុចលើ “WingPoints”
  • ចុចលើ “Balance”
តើខ្ញុំអាចប្ដូរពិន្ទុ WingPoints បានអ្វីខ្លះ?

មិនថាអ្នកទទួលបានពិន្ទុ WingPoints ពីកន្លែងណាក៏ដោយ អ្នកនៅតែអាចប្ដូរពិន្ទុដើម្បីទូទាត់ទំនិញ ឬសេវាកម្មនៅហាងណាមួយក៏បាន នៅក្នុងកម្មវិធីទូរស័ព្ទ Wing Bank App។ អ្នក​ក៏​អាច​ប្តូរ​យក​ទៅជាការ​បញ្ចូល​ប្រាក់​សម្រាប់ Cellcard ផងដែរ។

តាមរយៈតារាងប្តូររង្វាន់ WingPoints Redemption Catalogue នៅក្នុងកម្មវិធីទូរស័ព្ទ Wing Money បានដែរ។ សូមចូលមើលក្នុងតារាងប្តូររង្វាន់ WingPoints Redemption Catalogue ដើម្បីស្វែងយល់ពីរបៀប និងទីតាំងដែលអ្នកអាចប្ដូរយករង្វាន់ដែលខ្លួនពេញចិត្ត នៅថ្ងៃនេះ!
តើពិន្ទុ WingPoints របស់ខ្ញុំផុតកំណត់ដែរទេ? ពិន្ទុ WingPoints របស់អ្នកមានសុពលភាព 12ខែ គិតចាប់ពីថ្ងៃដែលអ្នកទទួលបាន។
តើខ្ញុំអាចផ្ទេរពិន្ទុ​ WingPoints របស់ខ្ញុំទៅមិត្តភក្តិ ឬសមាជិកគ្រួសារបានទេ? សូមអធ្យាស្រ័យ ពិន្ទុ​ WingPoints ដែលអ្នកទទួលបាន មិនអាចផ្ទេរទៅកាន់អ្នកផ្សេងបានទេ។
តើខ្ញុំអាចទិញពិន្ទុ​ WingPoints ដោយប្រើសាច់ប្រាក់ពី Wing Wallet របស់ខ្ញុំបានទេ? សូមអធ្យាស្រ័យ លោកអ្នកមិនអាចយកលុយដូរជាពិន្ទុ ឬក៏យកពិន្ទុដូរជាលុយបាននោះទេ។
គណនី (Wallet) របស់ខ្ញុំជាប្រាក់រៀល តើខ្ញុំអាចទទួលបានពិន្ទុដែរឬទេ ពេលធ្វើប្រតិបត្តិការតាម WingPay? ពិតជាបាន ប៉ុន្តែត្រូវគិតតាមអត្រាប្ដូរប្រាក់របស់វីង។
តើធ្វើដូចម្ដេចទើបខ្ញុំដឹងថា ហាងនោះអាចផ្ដល់ពិន្ទុ WingPoints បាន? នៅតាមហាងជាដៃគូទាំងអស់មានតាំងសម្ភារផ្សព្វផ្សាយដែលបង្ហាញថា អ្នកអាចទទួលបានពិន្ទុប៉ុន្មានក្នុងការចំណាយប្រាក់មួយដុល្លារ។

ក្លាយជាហាងដៃគូរបស់យើង

ចង់ឱ្យអាជីវកម្មរបស់អ្នករីកចម្រើនឆាប់រហ័សឬទេ? អ្នកពិតជាមានសំណាង! តាមរយៈការចូលរួមកម្មវិធីសន្សំពិន្ទុ WingPoints របស់យើង មានន័យថាអ្នកក្លាយជាសមាជិកដៃគូកម្មវិធីផ្ដល់រង្វាន់ដ៏ធំជាងគេនៅកម្ពុជា ដែលអាចជួយផ្សារភ្ជាប់អាជីវកម្មអ្នក និងអតិថិជនរបស់អ្នកបានរហ័សជាងមុនតាមរយៈប្រូម៉ូសិនរបស់អ្នកជាមួយ WingPay។ តែឈប់សិន! នៅមានទៀត! រាល់ការបញ្ចុះតម្លៃទាំងអស់ អ្នកនឹងទទួលបានត្រឡប់មកវិញជាពិន្ទុ ដែលមានតម្លៃជាសាច់ប្រាក់សំរាប់ទូទាត់លើកក្រោយ និងអត្ថប្រយោជន៍ជាច្រើនទៀត!

 

  • ហាងទាំងអស់ចាំបាច់ផ្ដល់ការបញ្ចុះតម្លៃយ៉ាងតិចបំផុត 2.5% ដើម្បីបានចូលរួមកម្មវិធី WingPoints
  • ត្រូវតែជាហាងដៃគូ WingPay
  • យល់ព្រមទូទាត់ប្រាក់តាមរយៈ WingPay QR/Wing Bank KHQR

  • ត្រូវចូលរួមកម្មវិធីសហការរួមរបស់វីង លើសពីនេះទៀតក៏មានកម្មវិធីផ្ដល់រង្វាន់នៅតាមហាងនីមួយៗរៀបចំដោយហាងទាំងនោះផងដែរ។
  • រយៈពេលចូលរួម៖ យ៉ាងតិច​ ដប់ពីរ (12) ខែ

សំណួរដែលហាងដៃគូសួរញឹកញាប់ (FAQ)

Question Answer
តើកម្មវិធី WingPoints គឺជាអ្វី? WingPoints គឺជាកម្មវិធីដ៏ពិសេសមួយសម្រាប់អតិថិជន ដែលមានការបញ្ចុះតម្លៃពីហាងទំនិញដល់អតិថិជនរបស់ខ្លួន តាមរយៈការផ្តល់ជាពិន្ទុ WingPoints។ ពិន្ទុនេះអាចទូទាត់សំរាប់ការទិញទំនិញ និងសេវាកម្មនានានៅតាមហាងនានាទូទាំងប្រទេសកម្ពុជា។
តើការចូលរួមកម្មវិធី WingPoints ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ? តាមរយៈការចូលរួមកម្មវិធី WingPoints លោកអ្នកនឹងក្លាយជាសមាជិកដៃគូកម្មវិធីផ្ដល់រង្វាន់ធំជាងគេនៅកម្ពុជាភ្លាមៗ។

ប្រព័ន្ធកម្មវិធីផ្ដល់រង្វាន់ភាគច្រើន ផ្ដល់ការបញ្ចុះតម្លៃដល់អតិថិជនតែម្យ៉ាង ចំណែកហាងទំនិញមិនអាចទទួលបានអត្ថប្រយោជន៍អ្វីពីការបញ្ចុះតម្លៃអោយដល់អតិថិជននោះឡើយ។ ប៉ុន្តែ ជាមួយវិធីសាស្ត្ររបស់ Wing គឺមានលក្ខណៈខុសប្លែក និងពិសេស ដោយរាល់ហាងទាំងអស់ដែលយល់ព្រមផ្ដល់ជូនការបញ្ចុះតម្លៃពិសេសដល់អតិថិនជន នឹងទទួលបានអត្ថប្រយោជន៍ភ្លាមៗពី WingPoints ដែលមានតម្លៃសំរាប់ទូទាត់ជាមួយទំនិញ រឺសេវាកម្មនៅពេលក្រោយទៀត។ បើអតិថិជនមកទូទាត់នៅហាងអ្នកកាន់តែច្រើន អ្នកនឹងទទួលបានចំណូលកាន់តែច្រើន។

អាស្រ័យលើការបញ្ចុះតម្លៃដែលហាងនានាផ្តល់អោយ ហាងទាំងនោះអាចទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
  1. បង្កើតជាប្រូម៉ូសិនពិសេសផ្តល់អោយអតិថិជនតាមរយៈ Wing Merchant Portal
  2. ទទួលបានរបាយការណ៍លម្អិតស្ដីពីការលក់របស់ខ្លួនធៀបនឹងគូប្រជែង
  3. បង្កើនចំនួនអតិថិជនចូលមកកាន់ហាង និងអត្ថប្រយោជន៍ជាច្រើនទៀត!
តើខ្ញុំត្រូវការផ្តល់អ្វីខ្លះដល់អតិថិជនកម្មវិធី WingPoints ដើម្បីក្លាយជាសមាជិកនៃកម្មវិធីនេះ? អ្នកគ្រាន់តែផ្តល់ការបញ្ចុះតម្លៃទៅតាមកិច្ចសន្យាដែលធ្វើឡើងរវាងអ្នក និងធនាគារឯកទេស​ វីង។ ការបញ្ចុះតម្លៃនេះនឹងផ្ដល់ជូនអតិថិជនកម្មវិធី WingPoints រាល់ពេលពួកគេទិញ ឬទូទាត់នៅហាងរបស់អ្នក។
តើការចូលរួមកម្មវិធី​ WingPoints ត្រូវបង់ប្រាក់ដែរទេ? សម្រាប់ហាងដែលចង់ចូលរួមជាសមាជិក ពុំមានតម្រូវឲ្យបង់ប្រាក់នោះទេ។ ចំពោះហាងដែលចង់ចូលជាសមាជិក គ្រាន់តែធ្វើការបញ្ចុះតម្លៃដល់អតិថិជនដែលទូទាត់ប្រាក់តាម WingPay QRប៉ុណ្ណោះ។ បញ្ចុះតម្លៃកាន់តែច្រើន អត្ថប្រយោជន៍ទទួលបានកាន់តែច្រើន (សូមមើលតារាងអត្ថប្រយោជន៍របស់ហាងដែលជាសមាជិក)។
បើខ្ញុំមិនអាចផ្តល់ការបញ្ចុះតម្លៃបាន តើខ្ញុំនៅតែអាចចូលរួមកម្មវិធី WingPoints បានដែរឬទេ? សូមអធ្យាស្រ័យ ដើម្បីក្លាយជាសមាជិកនៃកម្មវិធីនេះ ហាងទាំងអស់តម្រូវឱ្យផ្ដល់ការបញ្ចុះតម្លៃដល់អតិថិជនតិចបំផុតក៏ 2.5% ដែរ។
តើសមាជិកភាពរបស់ខ្ញុំអាចផ្ទេរទៅឱ្យភាគីទី៣បានទេ? សូមអធ្យាស្រ័យ លោកអ្នកមិនអាចធ្វើការផ្ទេរសមាជិកភាពរបស់អ្នកឱ្យភាគីផ្សេងបានទេ។ កិច្ចព្រមព្រៀងនេះធ្វើឡើងរវាងអ្នក និងធនាគារឯកទេស វីងប៉ុណ្ណោះ។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងសេវាបម្រើអតិថិជនរបស់យើងខ្ញុំតាមរយៈលេខ 023 999 989 | 012 999 489
តើខ្ញុំចូលរួមកម្មវិធី WingPoints យ៉ាងដូចម្តេច? គ្រាន់តែទាក់ទងសេវាបម្រើអតិថិជនរបស់យើងខ្ញុំតាមរយៈលេខ 023 999 989 | 012 999 489 ប៉ុណ្ណោះសម្រាប់ព័ត៌មានបន្ថែម

WingPoints Merchant Directory

Shop Name
Business Category
Points Offer
St. Number
ឃុំ
សង្កាត់