អាជីពការងារជាមួយវីង
ហេតុអ្វីគួរពិចារណាចូលរួមជាមួយវីង ដើម្បីចាប់ផ្តើមនិងពង្រឹងអាជីពការងាររបស់អ្នក?
វីងជាធនាគារឯកទេស អ្នកនឹងទទួលបាននូវអ្វីដែលអ្នកប្រាថ្នាជាមួយអ្វីដែលថ្មីៗ ជាពិសេសឱកាសការងារជាមួយ ការទូរទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិច។
ជាមួយវីង បុគ្គលិកទាំងអស់ ទទួលបាននូវភាពពេញចិត្ត និងឱកាសតំឡើងឋានៈតាមរយៈការខិតខំប្រឹងប្រែងរបស់ខ្លួន។
ជាមួយវីង អ្នកនឹងមានអារម្មណ៍ថា អ្នកជាផ្នែកមួយនៃក្រុមហ៊ុន ហើយយើងនឹងធ្វើការតបស្នងដល់សង្គមវិញអោយបានប្រសើរនូវអ្វីដែលសង្គមបានផ្តល់អោយយើងកន្លងមក។

អត្ថប្រយោជន៍បន្ថែម
មិនត្រឹមតែទទួលបានប្រាក់ខែ បុគ្គលិកវីងក៏អាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើនផងដែរ។
វីងនឹងផ្តល់ជូនឲ្យសមរម្យទៅដល់អ្នកដែលខិតខំប្រឹងប្រែងជាមួយ បទពិសោធន៍ ការសិក្សា ទេពកោសល្យនិងភាពជោគជ័យនៃការងាររបស់អ្នក បន្ថែមពីនោះទៀតពួកយើងក៏មានប្រាក់លើកទឹកចិត្តបន្ថែម ជាមួយអត្ថប្រយោជន៍ផ្សេងៗទៀតដូចជា ធានារ៉ាប់រងលើសុខភាព ធានារ៉ាប់រងលើគ្រោះថ្នាក់ 24 ម៉ោង។ លើសពីនោះទៀតយើងមានលក្ខខណ្ឌការងារល្អ ជាមួយគោលការណ៍ត្រឹមត្រូវតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីក្លាយជាសមាជិកគ្រួសារវីង
របៀបដាក់ពាក្យ
សូមផ្ញើ Cover Letter និង CV មកកាន់ : jobs@wingmoney.com.
យើងនឹងទាក់ទងទៅអ្នកដែលសក្តិសមជាមួយការងារប៉ុណ្ណោះ ដើម្បីធ្វើការសម្ភាសន៍។ CV និង Cover Letter ត្រូវដាក់នៅក្នុង File តែមួយ។ សូមដូរឈ្មោះ File តាមទម្រង់ ( Name_Position applied for_Date applied (Name= your full name) ។ ឧទា៖ Chea Sabbay_Call Centre Consultant_30th January 15) ។ សូមភ្ជាប់នូវអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត និងសៀវភៅគ្រួសារមកជាមួយផង។
វីងផ្តល់ប្រាក់ខែនិងអត្ថប្រយោជន៍ខ្ពស់ដល់បេក្ខជនដែលសម្ភាសន៍ជាប់។
អាសយដ្ឋាន៖
ផ្នែកធនធានមនុស្ស-ជ្រើសរើសបុគ្គលិក
អគារលេខ 721 មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង 3 ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖ +855 (0)23 999 989
អុីម៉ែល៖ jobs@wingmoney.com
ឱកាសការងារ
តើអ្នកត្រៀមខ្លួនដើម្បីចូលរួមជាមួយវីងហើយឬនៅ? មានជម្រើសការងារជាច្រើនដែលអ្នកអាចជ្រើសរើសបាន។ វីងផ្តល់ជូនប្រាក់ខែនិងអត្ថប្រយោជន៍ផ្សេងៗដ៏ខ្ពស់ក្នុងទីផ្សារការងារទៅដល់អ្នកដែលមាន បទពិសោធន៍ ការសិក្សា ទេពកោសល្យ និង បេក្ខជនដែលមានសក្តានុពលក្នុងការងារ។ បន្ថែមពីនោះទៀតពួកយើងក៏មានប្រាក់លើកទឹកចិត្តបន្ថែម ជាមួយអត្ថប្រយោជន៍ផ្សេងៗទៀតដូចជា ធានារ៉ាប់រងលើសុខភាព ធានារ៉ាប់រងលើគ្រោះថ្នាក់ 24 ម៉ោង។ លើសពីនោះទៀតយើងមានលក្ខខណ្ឌការងារល្អ ជាមួយគោលការណ៍ត្រឹមត្រូវតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។
ស្វែងរកឱកាសការងារដែលអ្នកអាចចាប់ផ្តើមនិងពង្រឹងអាជីពជាមួយវីង។