fbpx

អស់ស្ទះ! អត្រាការប្រាក់ខ្ពស់ជាងមុនរហូតដល់ ៣%ក្នុងមួយឆ្នាំសម្រាប់គណនីសន្សំ

សីហា 31, 2022

អស់ស្ទះ! អត្រាការប្រាក់ខ្ពស់ជាងមុនរហូតដល់ ៣%ក្នុងមួយឆ្នាំសម្រាប់គណនីសន្សំ

លោកអ្នកគ្រាន់តែបើកគណនីសន្សំជាមួយធនាគារ វីង ឥលូវនេះ​ នឹងទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់៣% ក្នុងមួយឆ្នាំសម្រាប់គណនីសន្សំ ហើយលោកអ្នកអាចដកប្រាក់និងដាក់ប្រាក់បានតាមតម្រូវការ។

លក្ខខណ្ឌងាយៗ៖នៅពេលអតិថិជនដាក់ប្រាក់​ក្នុងគណនីសន្សំ៖

  • ចាប់ពី ១០០ដុល្លារ ឬ ៤០០,០០០៛ ឡើងទៅ​ នឹងទទួលបានអត្រាការប្រាក់៣%​ ក្នុងមួយឆ្នាំ
  • សម្រាប់ទឹកប្រាក់តិចជាង ១០០ដុល្លារ ឬ ៤០០,០០០៛ នឹងទទួលបានអត្រាការប្រាក់០.៣%​ សម្រាប់ប្រាក់ដុល្លារ និង០.៥៥% សម្រាប់ប្រាក់រៀល
  • ការប្រាក់នឹងកើនឡើងជារៀងរាល់ថ្ងៃ ហើយនឹងត្រូវបានទូទាត់ជូននៅរៀងរាល់ចុងខែ
  • មិនកំណត់ចំនួនទឹកប្រាក់អប្បបរមានៅពេលបើកគណនី
  • មិនកំណត់ចំនួនទឹកប្រាក់សន្សំ
  • មិនតម្រូវចំនួនទឹកប្រាក់តម្រូវឱ្យមានក្នុងគណនី

មានសិទ្ធិក្នុងការចូលរួមកម្មវិធី “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ” ​ប្រសិនបើទឹកប្រាក់នៅក្នុងគណនីត្រូវតាមលក្ខខណ្ឌ។

ដោនឡូត Wing Bank App ឥឡូវនេះ!

គណនីសន្សំ គឺអាចបើកបានភ្លាមៗ នៅលើទូរស័ព្ទដៃ។ អ្វីដែលលោកអ្នកត្រូវមាននោះគឺ កម្មវិធី Wing Bank App ព្រមទាំងឯកសារអាចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន រួចគ្រាន់តែធ្វើតាមការណែនាំនៅលើអេក្រង់ ជាការស្រេច។ ឥឡូវនេះ លោកអ្នកអាចចាប់ផ្តើមប្រើប្រាស់សេវាធនាគារវីងបានហើយ!

get wing app on Google Play     wing app available on AppStore

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារវីង លើបណ្តាញសង្គម!