fbpx

ទទួលបទពិសោធន៍ជាមួយការទូទាត់វិក្កយបត្រទឹក ភ្លើង និង សំរាមឥតគិតថ្លៃតាមរយៈកម្មវិធីស្មាតហ្វូនវីង!

រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់

តុលា 19, 2020

មិនត្រឹមតែរហ័ស មានសុវត្តិភាពនិងងាយស្រួលប្រើតែប៉ុណ្ណោះទេ ឥឡូវរាល់អតិថិជនដែលធ្វើការទូទាត់វិក្កយបត្រថ្លៃទឹក ភ្លើង និងសំរាម តាមរយៈកម្មវិធីស្មាតហ្វូនវីង(Wing Money App) នឹងមិនអស់ថ្លៃសេវាថែមទាំងអាចធ្វើប្រតិការទូទាត់បានដោយសេរីនិងគ្មានការកំណត់។

ការផ្តល់ជូននេះនឹងអនុវត្តចំពោះតែអ្នកដែលធ្វើការទូទាត់ថ្លៃទឹក ភ្លើង និងសំរាមតាមរយៈ​កម្មវិធីស្មាតហ្វូនវីង និងអនុវត្តចំពោះការទូទាត់ជាមួយតែអគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុងសៀមរាប​​ និង​រដ្ឋាករស្វយ័ត គ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ។​ការផ្តល់ជូនដ៏ពិសេសនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ​ខែតុលា រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។​ ​

វិធីទូទាត់ថ្លៃទឹក ភ្លើង និង​ សំរាម តាមរយៈកម្មវិធីស្មាតហ្វូនវីង
  • ចូលទៅកាន់កម្មវិធីស្មាតហ្វូនវីង (Wing Money App)
  • ជ្រើសរើស “ទូទាត់វិក្កយបត្រ”
  • ជ្រើសរើស “ថ្លៃទឹកភ្លើង”
  • ជ្រើសរើសដៃគូសហការ
  • បញ្ចូលលេខសំគាល់អតិថិជន
  • បញ្ចូលចំនួនទឹកប្រាក់
  • និងជាចុងក្រោយបញ្ចូលលេខកូដសំងាត់ ៤ខ្ទង់
សំណួរគេសួរញឹកញាប់
  • តើអ្នកណាមានសិទ្ធិទទួលបានការផ្សព្វផ្សាយនេះ?
    – អតិថិជនទាំងអស់ដែលធ្វើការទូទាត់ថ្លៃសេវាកម្មតាមរយៈកម្មវិធីស្មាតហ្វូនវីង
  • តើមានការកំណត់ទៅលើចំនួនទឹកប្រាក់ដែរឬទេ?
    – មិនមានការកំណត់ទៅលើតម្លៃវិក្កយបត្រទេ។
  • តើមានការកំណត់ចំនួនប្រតិបត្តិការ ប្រចាំថ្ងៃដែរឬទេ?
    – មិនមានការកំណត់ចំនួនប្រតិបត្តិការនោះទេ
  • តើការផ្តល់ជូននេះ មានសុពលភាពចាប់ពីពេលណាដល់ពេលណា?
    – ការផ្ដល់ជូននេះចាប់ផ្តើមពីថ្ងៃទី ១៤ ខែតុលា រហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣